បច្ចុប្បន្នរូបគំនូរដែលគូរដោយដៃ មានប្រជាប្រិយភាពខ្លាំង ប្រសិនបើអ្នកដើរចូលក្នុងសណ្ឋាគារ បន្ទប់សណ្ឋាគារ ភោជណីយដ្ឋាន ការិយាក្រុមហ៊ុន ។ល។ សូម្បីតែផ្ទះរបស់មិត្តភ័ក្តិអ្នកក៏យ៉ាងហោចណាស់មានរួបគំនូរព្យួរនៅបន្ទប់ទទួលភ្ញៀវមួយ ឬពីរដែរ ហើយក៏មានមនុស្សជាច្រើនបានតាំងរូបគំនូរផ្សេងៗនៅក្នុងបន្ទប់គេងរបស់ពួកគេផងដែររ ។ រូបគំនូរបានក្លាយជាចំណីចក្ខុយ៉ាងសំខាន់ ហើយវាក៏បានបង្ហាញអត្ថន័យផ្សេងៗគ្នានៅក្នុងរូបគំនូរផងដែរ ។
Salvator Mundi រូបគំនូរទី ១ គូរថ្នាំប្រេងមានឈ្មោះ Salvator Mundi ៖ ផ្គុំឡើងវិញ និងគូរឡើងវិញដោយលោក Leonardo da Vinci មានតម្លៃ ៤៥០.៣ លានដុល្លារអាមរិក ។ ប្រសិនបើអ្នកក្រឡែកទៅមើលរូបភាពអ្នកនឹងឃើញបុរសម្នាក់ ដែលជាបុព្វជិត ព្រះយេស៊ូគ្រឹស ដែលមានកាន់កែវគ្រីសស្តាល់ថ្លាមួយ បានក្លាយជាគំនូរដែលថ្លៃជាងគេបំផុតក្នុងលោក ។ គំនូរនេះត្រូវបានគូរដោយស្តេចល្វីសទី ១២ នៃប្រទេសបារាំងនៅឆ្នាំ ១៦០៥ ក្នុងកំឡុងពេលដូចគ្នានឹងរូបគំនូរ The Mona Lisa ដែរ ។ វាត្រូវបានបាត់បង់ម្តងហើយ នៅចន្លោះឆ្នាំ ១៧៦៣ ដល់ ឆ្នាំ ១៩០០ រហូតមកដល់ឆ្នាំ ២០០៥ ត្រូវបានរកឃើញដោយក្រុមឈ្មួញនៃសិល្បៈជនជាតិអង់គ្លេស ។ រូបគំនូរដែលមានអត្ថន័យថា “«សង្គ្រោះពិភពលោក» ត្រូវបានទិញដោយព្រះអង្គម្ចាស់ រាជទាយាទ អារ៉ាប៊ីសាអូឌីត Mohammed bin Salman ក្នុងនាម និងតំណាងឱ្យនាយកដ្ឋានវប្បធម៌ និងទេសចរណ៍អាប៊ូដាប៊ី ។
Interchange រូបគំនូរទី២ មានឈ្មោះ Interchange ៖ គូរដោយលោក Willem de Kooning មានតម្លៃ ៣០០ លានដុល្លារអាមេរិក ។ វាត្រូវបានគូរនៅក្នុងឆ្នាំ ១៩៥៥ របស់លោក Willem de Kooning ។ វាត្រូវបានគូរឡើងតាមគំនិត ដែលបកស្រាយពីបរិយាកាសនៅជុំវិញខ្លួនគាត់ ខណៈគាត់កំពុងរស់នៅទីក្រុងញូវយ៉ក ហើយវាត្រូវបានបញ្ជាទិញតម្លៃខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងការលក់ជាលក្ខណៈឯកជន ។ មហាសេដ្ឋីរបស់មូលនិធិ Hedge គឺលោក Kenneth C Griffin បានទិញវារួមជាមួយនឹងរូបមួយទៀតដែលមានតម្លៃ ២០០ លានដុល្លារអាមេរិក ដែលមានឈ្មោះ Jackson Pollock Number 17A ដែលសរុបទាំងអស់ ៥០០ លានដុល្លារអាមេរិក ។
The Card Players រូបគំនូរទី ៣ មានឈ្មោះ The Card Players ៖ គូរដោយលោក Paul Cézanne មានតម្លៃ ២៥០ លានដុល្លារអាមេរិក ។ វាជាគំនូរមួយក្នុងចំណោមផ្ទាំងគំនូរទាំង ៥ ដែលមាននៅក្នុងឆ្នាំ ១៨៩០ របស់មេបារាំងម្នាក់ ហើយវាមានឈ្មោះដូចគ្នាទាំងអស់ ។ វាត្រូវបានទិញដោយគ្រួសាររាជវង្សកាតាក្នុងឆ្នាំ ២០១១ ដែលត្រូវបានគេកត់សម្គាល់ឃើញថាតម្លៃរបស់វាគឺទ្វេដង នៃការលក់ដេញថ្លៃសម្រាប់ស្នាដៃសិល្បៈគំនូរ ។
Nafea Faa Ipoipo រូបគំនូរទី ៤ មានឈ្មោះ Nafea Faa Ipoipo ៖ គូរដោយលោក Paul Gauguin មានតម្លៃ ២១០ លានដុល្លារអាមេរិក ។ វិចិត្រករដែលជាជនជាតិបារាំងនេះមានការចាប់អារម្មណ៍នៅពេលលោកបានធ្វើដំណើរជាលើកដំបូងទៅក្នុងកោះ តាហ៊ីទី (Tahiti) ។ វាគឺជារូបគំនូរមួយក្នុងចំណោមរូបគំនូរជាច្រើនរបស់លោក ដែលគាត់បានគូរពីស្ត្រីដើមកំណើតនៅលើកោះនេះ ហើយចំណងជើងរបស់វាបកប្រែថា «តើពេលណាអ្នកនឹងរៀបការ ?”» ។ វាត្រូវបានលក់ក្នុងតម្លៃចរចាដែលទំរាំតែត្រូវរូវគ្នា ត្រូវចំណាយពេល ២ ឆ្នាំឯណោះដើម្បីចរចារបានតម្លៃមួយនេះ ដែលវាត្រូវបានលក់ឆ្នាំ ២០១៥ ។
Number 17A រូបគំនូរទី ៥ មានឈ្មោះ Number 17A ៖ គូរដោយលោក Jackson Pollock មានតម្លៃ ២០០ លានដុល្លារអាមេរិក ។ «លេខ ១៧ អា» មិនត្រូវបានដាក់បង្ហាញជាសាធារណៈទេនៅពេលនេះ ប៉ុន្តែសម្រាប់ស្នាដៃផ្សេងៗទៀតរបស់ Jackson Pollock មានបង្ហាញនៅក្នុងសារមន្ទីរជុំវិញពិភពលោក រួមទាំងនៅក្នុងសារមន្ទីរសិល្បៈទំនើបក្នុងទីក្រុងញូវយ៉កផងដែរ ។ វាត្រួវបានទិញដោយ លោក Kenneth C Griffin ៕ ប្រភព ៖ wealthygorilla
ចែករំលែកព័តមាននេះ