ពាក្យថា បញ្ញា ជាបាលី ប្រាជ្ញាជាសំស្ក្រឹត ប្រែថា សេចក្តីដឹងទូទៅ, សេចក្តីដឹងកើតអំពីការរៀន ស្តាប់ គិត សួរ, ការដឹងច្បាស់នូវសេចក្តីពិត ហៅថា បញ្ញា ។ កិច្ចការអ្វីក៏ដោយដែលធ្វើដោយបញ្ញារមែងទទួលផលល្អតបមកវិញមិនខាន តែការណ៍អ្វីក៏ដោយបើប្រព្រឹត្តទៅប្រាសចាកបញ្ញាហើយរមែងមិនបានផលល្អឡើយ ។

ដូចបុគ្គលដែលដោះស្រាយបញ្ហាដោយកំហឹង ឬគ្មានបញ្ញាគិតគូរវែងឆ្ងាយ បុគ្គលនោះរមែងធ្វើឱ្យបញ្ហាកាន់តែរីកធំ និងផ្តល់ផលវិបាកដល់ខ្លួន និងមនុស្សជុំវិញខ្លួន ឯបុគ្គលណាដែលដោះស្រាយបញ្ហាដោយសន្តិវិធី និងប្រកបដោយបញ្ញាគិតគូរខ្ពស់ផងរមែងយកឈ្នះបញ្ហាបានដោយងាយ ។

បញ្ញាគឺជាអាវុធដ៏មានអានុភាពបំផុតក្នុងលោក អ្នកដឹកនាំទាំងឡាយគប្បីដោះស្រាយបញ្ហាដោយបញ្ញា ទើបអាចយកឈ្នះអ្វីៗបានគ្រប់យ៉ាង ។ អ្នកមានបញ្ញារមែងប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាជានិច្ច ទើបនាំមកនូវសុខសន្តិភាពជាអង្វែង ៕ សាន សារិន

ចែករំលែកព័តមាននេះ