ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​នាយិកាក្រុមហ៊ុន​កូរ៉េ​ម្នាក់ ទៅ​តុលាការ​ពាក់​ព័ន្ធ​សែក​ស្អុយ​ជាង​៦​ម៉ឺ​នដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយិការ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កូ​រ៉​រេ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ ទី​១៧ ខែសីហា ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ត​

រាជធានី​ភ្នំពេញ ៖ នាយិការ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​កូ​រ៉​រេ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ ទី​១៧ ខែសីហា ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​.​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​.​ពោល​គឺ​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​ប្រមាណ​ជាង​៦ ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ឈ្មោះ CHAE HWA JUNG ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន H & K Partners Co,Ltd ។

ដើមបណ្ដឹង​ក្នុង​រឿង​ក្ដី​នេះ​គឺ លោក KIM GIL DONG ជា​ជនជាតិ​កូរ៉េ ។ អង្គហេតុ​ក្នុង​សំណុំរឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រុមហ៊ុន H & K Partners Co,Ltd បាន​បញ្ជា​ទិញ​ទំនិញ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត ទ្វារ បង្អួច កញ្ចក់ នៅ​ក្នុង​ក្រុមហ៊ុន​របស់​ជន​រង​គ្រោះ ឈ្មោះ KIM GIL DONG ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​១០១.៤០៨ ដុល្លារ​អា​មេ​រិ​ក ។

ប៉ុន្តែ​ភាគី​ខាង​ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ មិន​បាន​បង់ប្រាក់​ឲ្យ​ទៅ​ដើមបណ្តឹង​គ្រប់​ចំនួន​ទេ គឺ​បាន​ប្រគល់​ឲ្យ​ត្រឹមតែ ៣៦.០០០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ នៅ​ខ្វះ​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ហើយ​ជនសង្ស័យ​ទាំង​២ នាក់​ប្តី​ប្រពន្ធ​បាន​សន្យា​ថា នឹង​សង​ទៅ​ដើមបណ្តឹង​គ្រប់​ចំនួន​នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ ទើប​ចេញ​មូល​ប្ប​ទា​នប​ត្រ​លើ​ទឹកប្រាក់​ប្រមាណ​ចំនួន​ជាង​៦​ម៉ឺន​ដុល្លារ ដើម្បី​ធានា​ការ​សងបំណុល​ទៅ​ដើមបណ្តឹង​នោះ ។

ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បើកប្រាក់​នោះ ស្រាប់​ខាង​ធនាគារ​បញ្ជាក់​ថា ជា​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ពោល​គឺ​សែក​ស្អុយ ដូច្នោះ​ហើយ​ជនសង្ស័យ​ទាំង​២​នាក់ នៅ​តែ​សន្យា​ថ្ងៃនេះ​ថ្ងៃ​នោះ រហូត​ដល់​មិន​ព្រម​សង ទើបត្រូវ​ដើមបណ្តឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ