ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុយផ្សែង​ផង សំលេង​ផ្ទុះ​ផង ចេញពី​តូប​លក់​នំ​ខេ​ក «​កូនពៅ​» ផ្អើល​ទាំង​យប់

2 ឆ្នាំ មុន
  • ភ្នំពេញ

តូប​លក់​នំ​ខេ​កមួយ​កន្លែង សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ទើប​បណ្ដាល​ឲ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ផ្អើល​អស់​សមត្ថកិច្ច ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា តូប​លក់​នំ​ខេ​កមួយ​កន្លែង សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ទើប​បណ្ដាល​ឲ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​ផ្អើល​អស់​សមត្ថកិច្ច ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ ចេញ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​តូប​លក់​នំ​ខេ​ក យីហោ កូនពៅ Cake ដែល​ជិត​នឹង​ស្តុ​ប​ផ្សារ​ថ្នល់​បត់​ផ្លូវ​២១៧ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​រៀបចំ​អ៊ី​វ៉ា​ន់​ចូល​ក្នុងផ្ទះ ពីព្រោះ​ជិត​ដល់​ម៉ោង​បំរាម​គោចរ​ហើយ​នោះ ក៏​តែ​ឃើញ​មាន​ហុយផ្សែង និង​សំលេង​ផ្ទុះ ចេញពី​ក្នុង​តូប​លក់​នំ​ខេ​ក យីហោ កូនពៅ cake ដែល​ម្ចាស់​បាន​ចាក់សោរ​ពី​ក្រៅ អត់​មាន​មនុស្ស​នៅ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​សភាពការណ៍​បែប​នេះ​ហើយ ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​កំពុង​តែ​ដាក់​គោល​ដៅ​អនុវត្ត​បំរាម​គោចរ​នៅ​ក្បែរ​នោះ អោយ​ជួយ​ចេញ​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដែល​ទុក​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ ចំនួន​២​គ្រឿង អោយ​ជួយ​ធ្វើការ​កាត់​សោរ​ទ្វារ ហើយ​បាញ់​ទឹក​ពន្លត់​អស់​ទឹក​១​រថយន្ដ ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល​។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ គឺ​មិន​បណ្ដាល​ឲ្យ​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​អស់​សំភារៈ​ដែល​នៅ​ក្នុង​តូប​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ ។ ហើយ​ករណី​នេះ​ផង​ដែរ គឺ​សមត្ថកិច្ច​បាន​សង្ស័យ​ថា មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ទើប​បណ្ដាល​ឲ្យ​មានការ​ឆេះ​បែប​នេះ ហើយ​ណាមួយ​ទីតាំង​ខាងលើ គឺ​មិន​មាន​មនុស្ស​ស្នាក់​នៅ​នោះ​ទេ គឺ​ម្ចាស់​បាន​ចាក់សោរ​តូប ហើយ​ក៏​នាំ​គ្នា​ទៅ​សម្រាក​នៅផ្ទះ​របស់​ខ្លួន​នៅ​ពេល​ដល់​ម៉ោង​ឈប់​លក់ដូរ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ