ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្រមព្រៀង​គ្នា​របស់​ព្រះសង្ឃ​រមែង​នាំ​មក​នូវ​សេចក្តីសុខ

2 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា សាមគ្គី សាម​គ្គា​នំ ត​បោ សុ​ខោ ប្រែ​ថា ការ​ព្រមព្រៀង​គ្នា​របស់​អ្នក​ព្រមព្រៀង​គ្នា​ទាំងឡាយ​ជា​តបធម៌​នាំ​មក​នូវ​សេចក្តីសុខ ។ មាន​ន័យ​ថា សង្គម​ណា​ក៏​ដោយ…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា សាមគ្គី សាម​គ្គា​នំ ត​បោ សុ​ខោ ប្រែ​ថា ការ​ព្រមព្រៀង​គ្នា​របស់​អ្នក​ព្រមព្រៀង​គ្នា​ទាំងឡាយ​ជា​តបធម៌​នាំ​មក​នូវ​សេចក្តីសុខ ។ មាន​ន័យ​ថា សង្គម​ណា​ក៏​ដោយ បើ​មានការ​ព្រមព្រៀង​គ្នា​ដោយ​កាយវាចា​ចិត្ត​ហើ​យ សង្គម​នោះ​រមែង​បាន​សេចក្តីសុខ ។ មូលហេតុ​ដែល​នាំ​ឱ្យ​កើត​សាមគ្គី សូម​លើកយក​តែ​ធម៌​មួយ​ជា​ចម្បង គឺ​ព្រះសង្ឃ​គោរព​ព្រះ​វិន័យ បើ​គ្រហស្ថ​គោរព​ច្បាប់​ជាតិ​ទាំង​ច្បាប់​អន្តរជាតិ នោះ​សាមគ្គី​រមែង​កើត​មាន​ប្រាកដ ។

ព្រះពុទ្ធ​បាន​បញ្ញត្តិ​ព្រះ​វិន័យ​ទុកជា​ក្បួនខ្នាត​សម្រាប់​ព្រះសង្ឃ​គ្រប់​អង្គ​ប្រតិបត្តិ​តាម​ដើម្បី​សេចក្តី​បរិសុទ្ធ​ក្នុង​សង្គម​សង្ឃ បើ​ព្រះសង្ឃ​បរិសុទ្ធ​គ្រប់​អង្គ​ហើយ សាមគ្គី​រមែង​កើត​មាន កាលណា​បើ​មាន​សាមគ្គី​ហើយ សេចក្តីសុខ​ក៏​រមែង​កើត​មាន ។ ផ្ទុយ​ទៅ​វិញ បើ​ព្រះសង្ឃ​បរិសុទ្ធ​មិន​សាមគ្គី​ជាមួយ​ព្រះសង្ឃ​ដែល​មិន​បរិសុទ្ធ​ជា​អ្នក​មិន​គោរព​ព្រះ​វិន័យ នោះ​គ្មាន​ឡើយ​សេចក្តីសុខ ។

ហេតុនេះ​បើ​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ក្នុង​ប្រទេស​កម្ពុជា​គោរព​ព្រះ​វិន័យ នោះ​សាមគ្គី​របស់​ព្រះសង្ឃ​រមែង​កើត​មាន​ទូ​ទាំង​ប្រទេស​ដែរ ព្រោះ​ព្រះ​វិន័យ​ទុកជា​បន្ទាត់​សម្រាប់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​គោរព​ទាំងអស់​គ្នា ។ បើ​ព្រះសង្ឃ​អង្គ​ណា​មាន​កំហុស​ត្រូវ​អនុវត្ត​តាម​ព្រះ​វិន័យ​ដាច់ខាត ។ ព្រះសង្ឃ​បរិសុទ្ធ​ពុំ​អាច​ធ្វើ​សង្ឃកម្ម​ជាមួយ​ព្រះសង្ឃ​អង្គ​ណា​ដែល​មាន​កំហុស​នោះ​ឡើយ ឬ​មាន​កំហុស​ហើយ​ពុំ​បាន​សំអាត​ឱ្យ​បរិសុទ្ធ ។

កិច្ចការ​របស់​សង្ឃ​មាន​ច្រើន​ដែល​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា​ត្រូវ​ព្រមព្រៀង​គ្នា​ធ្វើ​ដូច​ជា ធ្វើ​ឧបោសថ​សម្ដែង​បាតិមោក្ខ​ជាដើម ឬ​ពេល​មាន​កិច្ចប្រជុំ​ត្រូវ​ព្រមព្រៀង​គ្នា​ប្រជុំ និង​ព្រមព្រៀង​គ្នា​ក្រោក​ចាក​ការ​ប្រជុំ​ជាដើម បើ​ព្រះសង្ឃ​ទាំងអស់​អង្គ​ព្រមព្រៀង​គ្នា​ល្អ​ហើយ នោះ​សាមគ្គី​រមែង​កើតឡើង ហើយ​សេចក្តីសុខ​ក៏​កើតឡើង​ព្រម​គ្នា ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ