ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កម្ពុជា និង​ទីក្រុង​ជី​ង​ត័​រ​ប្រទេសចិន​ ​​ចុះ​កិច្ចព្រមព្រៀង​​​សហប្រតិបត្តិការអភិវឌ្ឍ​ន៍លើ​​វិស័យ៣

8 ឆ្នាំ មុន

​ខេត្តកំពង់ឆ្នាំង​ ៖ កិច្ចព្រមព្រៀង​សហ​ប្រ​តិ​បត្ត​ការ ដើម្បី​អភិវឌ្ឍ​ទៅ​លើ​វិស័យ​ចំនួន​៣ មាន​កសិកម្ម, ឧស្សាហកម្ម និង​ទេសចរណ៍ រវាង​​ប្រតិភូក្រុងជី​ង​ត័​រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​​ចិន និង​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ប្រទេស​កម្ពុជា បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​មករា ​​២០១៦ នៅ​ក្នុង​សាលាខេត្ត​កំពង់ឆ្នាំង ។

​នៅ​ក្នុង​​ជំនួប​ខាងលើ​នេះ​ លោក​​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​ស្នើ​សុំ​ដល់​ភាគី​ចិន​ឱ្យ​​ជួយ​លើ​​វិស័យ​៣ ​គឺ​១​-​កសិកម្ម គឺ​ការ​កែប្រែ​គុណភាព​ដី​​កសិកម្ម​​ឱ្យ​​មាន​ជីវជាតិ​ល្អ ដើម្បី​ធ្វើស្រែ​ទទួល​បាន​ទិន្នផល​ខ្ពស់, ២-វិស័យ​ឧស្សាហកម្ម​ស្នើ​សុំ​ជួយ​បច្ចេក​ទេស​ក្នុង​ការ​កែប្រែ​​ការ​ធ្វើ​ក្អមឆ្នាំង​ខ្មែរ​ពី​ដីឥដ្ឋ​ឱ្យ​​ក្លាយទៅជា​សេ​រ៉ា​មិ​ក ​ដែល​មាន​តម្លៃ​ខ្ពស់ និង​សុំ​​ឱ្យ​​មាន​​រោងចក្រ​​ផលិត​របស់​ប្រើ ប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​​ពី​សេ​រ៉ា​មិច និង​៣​-​វិស័យ​ទេសចរណ៍ ជួយ​សិក្សា​រក​វិនិយោគទុន​ម​ក​ធ្វើការ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត និង​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​។