ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ធំ ព្រះសីហនុ បាត់ដំបង និងមណ្ឌគិរី ជាគោលដៅកសិ-ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានជំរុញអ្នកវិនិយោគទុនជប៉ុនឲ្យអភិវឌ្ឍន៍កសិទេសចរណ៍មួយកន្លែងនៅស្រុកបារាយខេត្តកំពង់ធំ ។ ក្រៅពី គម្រោងដែលបានអនុម័តហើយនោះ កំពង់ធំ និងមានកន្លែងផ្សេងទៀតក្នុងការប្រើប្រាស់ដំណាំកសិកម្មឲ្យក្លាយជាគោលដៅទេសចរណ៍ ។  លោក…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានជំរុញអ្នកវិនិយោគទុនជប៉ុនឲ្យអភិវឌ្ឍន៍កសិទេសចរណ៍មួយកន្លែងនៅស្រុកបារាយខេត្តកំពង់ធំ ។ ក្រៅពី គម្រោងដែលបានអនុម័តហើយនោះ កំពង់ធំ និងមានកន្លែងផ្សេងទៀតក្នុងការប្រើប្រាស់ដំណាំកសិកម្មឲ្យក្លាយជាគោលដៅទេសចរណ៍ ។

 លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរនៃក្រសួងទេសចរ បានឲ្យដឹងថា តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកបានជំរុញឲ្យក្រុមហ៊ុនក្រុមហ៊ុន Yamato Green រៀបចំគម្រោងកសិ-ទេសចរណ៍ នៅបារាយណ៍ខេត្តកំពង់ធំឲ្យបានឆាប់ នៅក្នុងកាលៈទេសៈ ដែលកម្ពុជាកំពុងស្តារវិសយ័ទេសចរទ្បើងវិញក្នុង និងក្រោយកូវីដ ១៩ នេះ ។

 «យើងបានចុះអនុស្សារណៈ (MOU) ជាមួយក្រុមហ៊ុន Yamato Green កាលពីខែកញ្ញាឆ្នាំ ២០២០ ប៉ុន្តែដើម្បីត្រៀមការវិលត្រទ្បប់មកវិញនូវភ្ញៀវទេសចរជាតិ និងអន្តជាតិក្រោយកូវីដ ១៩ នោះ យើងជំរុញក្រុមហ៊ុន Yamato Green តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ពន្លឿនគម្រោងរៀបចំសកិ-ទេសចរណ៍នានា សំខាន់កសិ-ទេសចរណ៍នេះ» លោក ថោង រដ្ឋសក្តិ បញ្ជាក់ ។

បើតាមលោកអគ្គនាយកអភិវឌ្ឍន៍ទេសចរ ក្រុមហ៊ន yamato Green នេះ បានរៀបចំគម្រោងកសិ-ទេសចរណ៍មួយចំនួនទៀត នៅខេត្តព្រះសីហនុ ខេត្តបាត់តំបង និងខេត្តមណ្ឌលគីរី ផងដែរ ។ ក្រសួងទេសចរណ៍ ចង់ឲ្យក្រុមហ៊ុននេះពិចារណារៀបចំគម្រោងកសិទសេចរណ៍នេះ នៅស្រុកបារាយណ៍ ខេត្តពង់ធំ មួយបន្ថែមទៀត ដើម្បីទ្រទ្រង់ជីវភាពប្រជាជនមូលដ្ឋាន ។

គម្រោងសកិទេសចរណ៍នៅស្រុកបារាយណ៍ គ្រោងអភិវឌ្ឍលើផ្ទៃដីដាំដុះប្រមាណ ២ ហិកតាក្នុងជំហ៊ានដំបូង ដាំបន្លែចម្រុះ ដើម្បីទាក់ទាញភ្ញៀវទេសចរផង និងដើម្បីបង្ហាញប្រជាជនផងដែរពីយន្តការកសិទេសចរណ៍នេះផង ។ «បន្ទាប់មកទៀតយើងនឹងរៀបចំឲ្យប្រជាជនដែលមានដីបង្កបង្កើនផលនៅតំបន់នោះថែមទៀត ខណដែលយើងក៏នឹងរៀបចំឲ្យមានជាកម្ចៃដើមទុន តាមរយៈដៃគូររបស់យើងផងដែរ ។ ចំណែកក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ នឹងជួយរកទីផ្សារសម្រាប់ប្រជាពលរដ្ឋលក់ផលិតផងដែរ ពីព្រោះនេះជាករណីថ្មីមួយក្នុងឧស្សាហកម្មទេសចរណ៍» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ