ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ទាំងអស់​ដែល​អនុញ្ញាត​ចូល​​ស្រុក​កំណើត​​វិញ ត្រូវ​​​ចុះ​ឈ្មោះ​និង​យក​សំណាក​តេស្ដ​រហ័ស

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​មានការ​ទទួល​ស្វាគមន៍​ពី​លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​គណៈ​ប្រតិ​ភូ​រួម​មាន លោក​ឧត្តមសេនីយ៍ទោ​សាត គឹ​ម​សាន…

ខេត្តបាត់ដំបង ៖ ​មានការ​ទទួល​ស្វាគមន៍​ពី​លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​គណៈ​ប្រតិ​ភូ​រួម​មាន លោក​ឧត្តមសេនីយ៍ទោ​សាត គឹ​ម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ព្រមទាំង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​លោក​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចាំ​ទទួល​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជិត​៤០០​នាក់ នៅ​ច្រក​ទ្វារ​តំបន់​ព្រំដែន​កម្ពុជា ថៃ សួន ស៊ុំ (​អូរ​អន្លក់​) នៃ​ស្រុក​កំ​រៀង និង​ច្រករបៀង តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ថៃ នៃ​ស្រុក​សំពៅ​លូន ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ថៃ ។

ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា ​មាន​វិធានការ​បិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន ជា​ពិសេស ​ខេត្តបាត់ដំបង​រយៈពេល​១៤ ថ្ងៃ ក្នុង​ន័យ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​វីរុស​កូ​វី​ដ​-១៩ បំ​លែង​ថ្មី​ប្រភេទ​ដែល​តា​(Delta) ដែល​បាន​បញ្ចប់​​នៅ​ម៉ោង​២៣ និង៥៩​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។

អ្នកនាំពាក្យ​សាលាខេត្ត​បាន​បញ្ជាក់​ថា សម្រាប់​ពលករ​ដែល​ជាប់​គាំង​នោះ ដែល​បាន​វិល​ត្រឡប់​មក​វិញ​មាន​ចំនួន ៣៩៩​នាក់ ដោយ​មក​ពី២​ច្រក​ផ្សេង​គ្នា ក្នុង​នោះ ​មក​ពី​ច្រក​ទ្វារ​តំបន់​ព្រំដែន សួន ស៊ុំ (​អូរ​អន្លក់​) នៃ​ស្រុក​កំ​រៀង ចំនួន​២៨៧​នាក់ និង​មួយ​ច្រក​ទៀត​មក​ពី​តំបន់​ច្រករបៀង ដែល​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ថៃ ស្ថិត​ក្នុងស្រុក​សំពៅ​លូន ចំនួន​១១២​នាក់ ហើយ សម្រាប់​ពលករ​ទាំងអស់ ដែល​អនុញ្ញាត​ចូល​មក​ស្រុក​កំណើត​វិញ ត្រូវ​បាន​រៀបចំ​ចុះ​ឈ្មោះ និង​យក​សំណាក​តេស្ដ​រហ័ស ក្នុង​ករណី​មាន​លទ្ធផល​វិជ្ជមាន ក្រុមការងារ​នឹង​រៀបចំ​ដាក់​គាត់​ព្យាបាល​នៅ​តា​មណ្ឌល​ព្យាបាល​ព្រំដែន ដែល​អ​ជ្ញា​ធរ​បាន​រៀបចំ ។ ចំណែក​អ្នក​លទ្ធផល​អវិជ្ជមាន នឹង​ដឹក​ជញ្ជូន​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​នៅ​តាម​បណ្ដោយ​ព្រំដែន​ចំនួន​១៤​ថ្ងៃ​ទៀត មុន​នឹង​ធ្វើការ​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​បណ្ដា​ស្រុក ឬ​ខេត្ត​កំណើត​រៀង​ៗ​ខ្លួន ។

​នៅ​ក្នុង​ការ​បើក​ឱ្យ​ដំណើរការ​ព្រំដែន​ឡើង​វិញ​នេះ កងកម្លាំង​យោធពលខេមរភូមិន្ទ បាន​យក​រថយន្ត​ដែល​ជា​អំណោយ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដឹក​ពលករ​ដែល​កំពុង​ជាប់​គាំង​នៅ​ព្រំដែន​ក្នុង​ទឹកដី​ថៃ ប្រមាណ​ជិត​៤០០​នាក់ ចូល​មក​ក្នុង​ប្រ​ទេ​កម្ពុជា​វិញ ដើម្បី​បញ្ជូន​ពួក​គាត់ទៅ​ព្យាបាល​ជំងឺ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ខេត្តបាត់ដំបង​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ