ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដើរ​សុខ​ៗស្រាប់តែ​ដួល​ស្លា​.​ប់ លុះ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​លទ្ធផល​ផ្អើល​ឆោឡោ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ក្រុម​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក​បាន​ធ្វើតេស្ត​ទៅ​លើ​សាកស​.​ព​បុរស​ម្នាក់​ដែល​ដើរ​សុខ​ៗ ក៏​ស្រាប់តែ​ដួល​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង ជា​លទ្ធផល​នៃ​ការ​ធ្វើ​ត​ស្ត គឺ​រក​ឃើញ​ថា

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក​បាន​ធ្វើតេស្ត​ទៅ​លើ​សាកស​.​ព​បុរស​ម្នាក់​ដែល​ដើរ​សុខ​ៗ ក៏​ស្រាប់តែ​ដួល​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង ជា​លទ្ធផល​នៃ​ការ​ធ្វើ​ត​ស្ត គឺ​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១​នេះ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

យោង​តាម​របាយការណ៍​អាវុធហត្ថ​ស្រុក​អន្លង់​វែង​ឱ្យ​ដឹង​ថា សាកស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ឆាន់ ឆូ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ ហើយ​ជន​រង​គ្រោះ​បាន​ដើរ​ដួល​ស្លា​.​ប់​ក្បែរ​របង​ផ្ទះ ដោយ​ស្លៀកខោ​លី​អូ​ពណ៌​ប្រផេះ អត់​ពាក់អាវ នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ហឿ​ន ថា​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​លោក នៅ សំ​អន ប្រធាន​ប្រតិបត្តិ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​ថា សាកស​.​ព​ជន​រង​គ្រោះ​ដែល​បាន​ដើរ​ដួល​ស្លា​.​ប់​នោះ ក្រុមការងារ​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ទៅ​លើស​.​ព ក៏​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​បន្ត​ធ្វើការ​ពិនិត្យ​ទៅ​លើ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ទៀត ឈ្មោះ​គាំ ស​ទ្ធី អាយុ​៥១​ឆ្នាំ ក៏​រក​ឃើញ​មាន​វិជ្ជមាន​កូ​វិ​ដ​១៩ ផង​ដែរ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៩​នាក់​ផ្សេង​ទៀត ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​សាកស​.​ពរ​ង​គ្រោះ​ដែល​មាន​វិជ្ជ​មាន​កូ​វី​ដ​១៩​ខាងលើ​នេះ ក៏​ត្រូវ​បាន​គ្រូពេទ្យ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​យក​សំណាក​ពិនិត្យ​លើក​ទី​១ និង​លើក​ទី​២​សិន ដោយឡែក​ស​.​ព​ជន​រង​គ្រោះ គ្រូពេទ្យ​បាន​យក​ទៅ​ខេត្តឧត្តរមានជ័យ ដើម្បី​ធ្វើការ​បូជា ដោយ​អនុវត្តន៍​ទៅ​តាម​ក្រសួងសុខា​ភិបាល​​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ