ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​អង្គរបុរី​ចេញ​ច្បាប់​ឱ្យ​ចាក់​ដី​ ​ខណៈ​ពល​​រដ្ឋ​​​​ប្តឹងទៅ​អភិបាល​ខេត្តឱ្យ​ជួយ

3 ខែ មុន

ខេត្តតាកែវ ៖ ពលរដ្ឋ​ចំនួនជាង​៥០​គ្រួសារ​រ​ស់នៅ​ឃុំ​ទ្រា​ ស្រុក​សំរោង​ ខេត្តតាកែវ​ បាន​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​អោយ​លោក​អ៊ូច ភា​អភិបាល​ខេត្តតាកែវ​ ​ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុនមួយបាន​ដឹក​ដី​ចាក់​លុប​ប្រឡាយ​រំដោះ​ទឹក​ ស្ថិត​នៅ​ឃុំ​ពន្លៃ ​ស្រុក​អង្គរបុរី​…

ខេត្តតាកែវ ៖ ពលរដ្ឋ​ចំនួនជាង​៥០​គ្រួសារ​រ​ស់នៅ​ឃុំ​ទ្រា​ ស្រុក​សំរោង​ ខេត្តតាកែវ​ បាន​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​អោយ​លោក​អ៊ូច ភា​អភិបាល​ខេត្តតាកែវ​ ​ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុនមួយបាន​ដឹក​ដី​ចាក់​លុប​ប្រឡាយ​រំដោះ​ទឹក​ ស្ថិត​នៅ​ឃុំ​ពន្លៃ ​ស្រុក​អង្គរបុរី​ ធ្វើ​ដែលធ្វើឱ្យ​ស្ទះ​ទឹក​ ឬ​ខ្វះ​ទឹក​ស្រោច​ស្រ​ព្វ​ស្រូវ​នៅ​រដូវប្រាំង ​។

Picture

យោង​តាម​លិខិត​សុំ​អន្តរាគមន៍​បានអោយ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា ​ឆ្នាំ​២០២១​ កន្លងមក មាន​ក្រុមហ៊ុន​មួយ​បាន​ដឹក​ដី​ចាក់​លុប​ប្រឡាយ​រំដោះ​ទឹក​នៅ​ភូមិ​កោះ​ទ្រា​ ឃុំ​ពន្លៃ​ស្រុក​អង្គរបុរី​ ដែល​ជា​ប្រឡាយ​រំដោះ​ទឹក​ អោយ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំរោង​ទាំងមូល​ សម្រាប់​ពួក​គាត់​ធ្វើស្រែ​ប្រាំង​រាប់​សិប​ហិកតា ​។ លិខិត​ដដែល​បានអោយ​ដឹង​ទៀត​ថា​ ប្រឡាយ​នេះ​មាន​ប្រវែង​១.៧៦៧០​​ម៉ែត្រ ​ទទឹង​៤​មែ៉​ត្រ​ ជម្រៅ​២​ម៉ែត្រ ​ត​ភ្ជាប់​ពី​ស្រុក​សំរោង ​ទៅ​ស្រុក​អង្គរបុរី​ ហើយ​ប្រឡាយ​នេះ ​ជា​ប្រឡាយ​មេ​រំដោះ​ទឹក​ដ៍​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​​ ​ស្រាប់តែ​អាជ្ញាធរ​ស្រុក​អង្គរបុរី​បែរអនុញ្ញាតអោយ​ក្រុមហ៊ុន​ចាក់​ដី​លុប​ដោយ​មិន​បាន​សិក្សា​ស្វែង​យល់​អោយ​ច្បាស់លាស់​ជា​មុន​សិន​នោះ​ទេ​។

ពាក់​ព​ន្ធ័​ករណី​នេះ ​លោក​កេ​ត ម៉ៅ ​អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ថា ​លោក​ពិតជា​ទទួល​បាន​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុមហ៊ុន​ចាក់​ដី​លុប​ប្រឡាយ​នៅ​ជាប់​ព្រ​ប្រទល់​ស្រុក​អង្គរបុរី​ និង​ស្រុក​សំរោង​មែន​តែ​គេ​ចាក់​ដី​លុប​នៅ​ភូមិសាស្ត្រ​ស្រុក​អង្គរបុរី​ទេ​ តែ​វា​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ស្រុក​សំរោង​របស់​លោក​រឿង​រំដោះ​ទឹក​ទាំង​រដូវប្រាំង​និង​រដូវវស្សា​។

Picture

លោក​បាន​បន្ថែម​ទៀត​ថា​លោក​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ពី​ពលរដ្ឋ​សុំ​អោយ​ឯកឧត្តម​អភិបាលខេត្ត​អន្តរាគមន៍​ចំពោះ​ករណី​នេះ​ហើយ​តែ​លោក​មិន​មាន​វិធានការ​បែប​ណា​នោះ​ទេ ​គឺ​ទុក​អោយ​ឯកឧត្តម​អភិបាលខេត្ត​ជា​អ្នក​សម្រេច​ទៅ​ចុះ​ ។

ពាក់​ព​ន្ធ័​ករណី​នេះ​ផង​ដែរ​ លោក​ឌឹ​ម គឹ​ម​សាន្ត​អភិបាលស្រុក​អង្គរបុរី​បានអោយ​ដឹង​ថា​ លោក​ពិតជា​បានអោយ​ច្បាប់​ទៅ​ក្រុមហ៊ុន​ចាក់​ដី​ខាងលើ​ពិតមែនតែ​លោក​ចេញ​ច្បាប់​អោយ​ចាក់​តែ​ទទឹក​៤០​មែ​ត្រ​និង​បណ្តោយ​៦០​មែ​ត្រ​ប៉ុ​ណ្នោះ​ហើយ​រឿង​ឯកសារ​ឬ​ប្លង់​ដី​សូម​សួរ​ទៅ​លោក​ឡេ​ង ខូ​វប្រ​ធាន​ភូមិបាល​ស្រុក​អង្គរបុរី​ទៅ​ចុះ​។

មហាជន​បាន​លើក​ឡើង​ថា ​តើ​អភិបាលស្រុក​រូប​ណា? ​ជា​អ្នកបម្រើ​រាស្ត្រ​អោយ​ពិតប្រាកដទៅណ៎ បើ​តែ​យ៉ាង​ៗ​ណឹ​ង​ ។ ​

Picture
Picture
Picture
Picture
Picture