ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំអង្គុយបន្ទោរបង់យូរៗពេក ប្រយ័ត្នជួបបញ្ហាទាំងនេះ!

3 ឆ្នាំ មុន

សព្វថ្ងៃនេះយើងភាគច្រើនចំណាយពេលច្រើនក្នុងការអង្គុយនៅក្នុងបង្គន់ មិនមែនដោយសារតែលាមកពិបាកបន្ទោរបង់នោះទេ គឺដោយសារតែរវល់លេងទូរស័ព្ទ ឬ អានសៀវភៅ (បន្ទោរបង់បណ្តើរអានសៀវភៅបណ្តើរ ដូចជាមិនសូវមានទេ)។ យោងតាមអ្នកជំនាញខាងវេជ្ជសាស្ត្របានឱ្យដឹងថា មនុស្សគ្រប់គ្នាមិនគួរចំណាយពេលលើសពី១០នាទី អង្គុយនៅលើចានបង្គន់ឡើយ។…

សព្វថ្ងៃនេះយើងភាគច្រើនចំណាយពេលច្រើនក្នុងការអង្គុយនៅក្នុងបង្គន់ មិនមែនដោយសារតែលាមកពិបាកបន្ទោរបង់នោះទេ គឺដោយសារតែរវល់លេងទូរស័ព្ទ ឬ អានសៀវភៅ (បន្ទោរបង់បណ្តើរអានសៀវភៅបណ្តើរ ដូចជាមិនសូវមានទេ)។ យោងតាមអ្នកជំនាញខាងវេជ្ជសាស្ត្របានឱ្យដឹងថា មនុស្សគ្រប់គ្នាមិនគួរចំណាយពេលលើសពី១០នាទី អង្គុយនៅលើចានបង្គន់ឡើយ។ នេះមកពីហេតុអ្វីទៅ?

១. មេរោគ

ការចំណាយពេលយូរនៅក្នុងបង្គន់ជាមួយទូរស័ព្ទរបស់អ្នក ធ្វើឱ្យមេរោគអាចមានលទ្ធភាពចម្លងមកលើទូរស័ព្ទរបស់អ្នកដល់ទៅ១៨ដង។ តាមការពិតការស្រាវជ្រាវថ្មីៗបានបង្ហាញថា ទូរស័ព្ទ ១ ក្នុងចំណោម ៦ មានជាប់បាក់តេរីដែលចេញពីលាមក ដោយម្ចាស់ផ្ទាល់មិនបានដឹង។

២. ជម្ងឺឬសដូងបាត

មូលហេតុមួយទៀតដែលអ្នកគួរកំណត់ពេលវេលាដែលអ្នកចំណាយក្នុងបង្គន់ គឺថាការអង្គុយយូរពេកអាចនាំឱ្យមានជម្ងឺឬសដូងបាត ដែលធ្វើឱ្យសសៃឈាមនៅជុំវិញរន្ធគូថរីកធំ។ ជាការពិតណាស់ វាពិតជាធ្វើឱ្យអ្នកងាយនឹងកើតជម្ងឺនេះ លើសពីមនុស្សធម្មតា ដោយសារតែកត្តាសម្ពាធពេលអ្នកអង្គុយយូរ។

៣. បញ្ហាចលនាពោះវៀន

ដូចគ្នានេះផងដែរប្រសិនបើហេតុផលពិតដែលនៅពីក្រោយការចំណាយពេលយូរ គឺដោយសារពោះវៀនមិនដើរបានល្អ អ្នកក៏មិនគួរចំណាយពេលប្រឹងបន្ទោរបង់ឱ្យយូរបែបនេះដែរ។ អ្នកគួររកវិធីបញ្ចុះលាមកតាមរយៈរបបអាហារ ក៏ដូចជាការទៅជួបនឹងវេជ្ជបណ្ឌិតជំនាញដោយផ្ទាល់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ