ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​.​ប់​យុវជន​ម្នាក់ ខណៈបើក​ម៉ូតូ​ទៅ​បុក​រថយន្ត ដែល​ខូច​ចត​ចោល​លើ​ផ្លូវជាតិ​លេខ​៥

7 ខែ មុន

ខេត្តកណ្តាល ៖ យុវជន​ម្នាក់ បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​១​គ្រឿង ដែល​ខូច​ហើយ​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១២…

ខេត្តកណ្តាល ៖ យុវជន​ម្នាក់ បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​១​គ្រឿង ដែល​ខូច​ហើយ​ចត​ចោល​នៅ​លើ​ទ្រូងផ្លូវ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧-២៨ ស្ថិត​ក្នុងភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេក​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក FUSO ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ក្រុងព្រះសីហនុ 3A-0077 បើកបរ​ពី​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​ខូច ហើយ​ចត​នៅ​លើ​ទ្រូ​វ​ផ្លូវ ដោយ​រថយន្ត​បាន​បើកភ្លើង​សុំ​ផ្លូវ តែ​មិន​បាន​ដាក់​ភ្លើង​បំភ្លឺ និង​មិន​បាន​ដាក់​ភ្លើង​ជា​សញ្ញា​នោះ​ទេ ស្រប​ពេល​នោះ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1P-2696 បើកបរ​ដោយ​យុវជន​ម្នាក់ មានឈ្មោះ ល័​ក្ខ រិ​ទ្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្ន​ពេញ បាន​ធ្វើ​ដំណើរ​ស្របគ្នា​ទិស​ដៅ​គ្នា​ពី​ជើង​ទៅ​ត្បូង បោះពួយ​យ៉ាង​លឿន ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីក្រោយ​ចំហៀង​ផ្នែក​ខាងឆ្វេង​រថយន្ត យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លា​.​ប់ នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ភ្លាម​ៗ​ម្ចាស់​រថយន្ត គ្រាន់តែ​ឃើញ​បែប​នេះ ដាក់​មេ​ប្រូច​រត់​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។

បច្ចុប្បន្ន ស​.​ព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ មធ្យោបាយ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ពញាឮ វាស់វែង​យក​ទៅ​រក្សា ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ