ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​មិន​ដែល​រក្សា​មនុស្ស​ប្រព្រឹត្ត​អាក្រក់​ឡើយ

2 ឆ្នាំ មុន

ពិត​ណាស់​ធម៌​រមែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​ធម៌ ព្រោះ​មនុស្ស​ដែល​ទទួល​រង​នូវ​ទុក្ខ​លំបាក ដោយ​ការ​ប្រើ​ទារុណកម្ម​អំពី​សំណាក់​នៃ​អ្នក​ដទៃ និយាយ​រួម​ទៅ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើអាក្រក់ ព្រះធម៌​មិន​ដែល​ថែរក្សា​ទេ បើ​គេ​ចាប់​បាន​ចោរ ចោរ​នោះ​ភាគច្រើន​គេ​មិន​ដែល​ឱ្យ​សុខ​ឡើយ មាន​តែ​កា​ដាក់ទោស​ព្រោះ​ចោរ​ជា​មនុស្ស​ដែល​មិន​រក្សា​នូវ​ធម៌ ប្រព្រឹត្ត​អាក្រក់​ជា​ត្រីមុខ ។…

ពិត​ណាស់​ធម៌​រមែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​ធម៌ ព្រោះ​មនុស្ស​ដែល​ទទួល​រង​នូវ​ទុក្ខ​លំបាក ដោយ​ការ​ប្រើ​ទារុណកម្ម​អំពី​សំណាក់​នៃ​អ្នក​ដទៃ និយាយ​រួម​ទៅ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើអាក្រក់ ព្រះធម៌​មិន​ដែល​ថែរក្សា​ទេ បើ​គេ​ចាប់​បាន​ចោរ ចោរ​នោះ​ភាគច្រើន​គេ​មិន​ដែល​ឱ្យ​សុខ​ឡើយ មាន​តែ​កា​ដាក់ទោស​ព្រោះ​ចោរ​ជា​មនុស្ស​ដែល​មិន​រក្សា​នូវ​ធម៌ ប្រព្រឹត្ត​អាក្រក់​ជា​ត្រីមុខ ។

ចំណែក​អ្នករក្សា​អំពើ​ល្អ ទៅ​តាម​គន្លង​នៃ​ព្រះធម៌ មាន​ភាព​ស្មោះត្រង់​មិន​បៀតបៀន​អ្នក​ដទៃ មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត រស់នៅ​ដោយ​សម្មាអាជីវោ បដិបត្តិ​ល្អ រមែង​មាន​សេចក្តីសុខ អ្នក​ដទៃ​ក៏​គោរព​ឱ្យ​នូវ​តម្លៃ​ព្រមទាំង​មាន​សិរី​សួស្តី​ទៀត​ផង​។

ដូច​នៅ​ក្នុង​សៀវភៅ​រៀបចំ​ដំណើរ​ជីវិត​ប្រព្រឹត្ត​តាម​ពុទ្ធដីកា​បញ្ជាក់​ឱ្យ​ឃើញ​ថា បុគ្គល​រក្សា​នូវ​ធម៌ ធម៌​រមែង​រក្សា​នូវ​បុគ្គល​នោះ​វិញ​ដោយ​ល្អ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ