ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះឃើញប្រុសស្រី​​ និង​កុមារ សរុប១៥​នាក់ កំពុង​ពួន​ក្នុងព្រៃ លុះសួរនាំទើប​ដឹង​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ មាន​ទាំង​កុមារ​ផង​សរុប​ចំនួន​១៥​នាក់​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍បឹង​សាគូ​នៃ​នគរបាល​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ មាន​ទាំង​កុមារ​ផង​សរុប​ចំនួន​១៥​នាក់​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ សហ​ការជាមួយ​កម្លាំង​ចម្រុះ​ជួរ​មុខ​ធ្វើកា​ឃាត់​សួរនាំ​ខណៈ​ឃើញ​វិល​ត្រឡប់​ពី​ថៃ​និង​ចាញ់បោក​មេខ្យល់​អស់ប្រាក់​ម្នាក់​ៗ៦០០០​បាត​។

​ករណី​ខាងលើ​កើតឡើង​កាលពី​វេលា​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​១៤ ​សីហា​ ២០២១​ នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ព្រៃ​ព្រិច​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

​​ប្រជា​ពលរដ្ឋ​ទាំង​១៥​នាក់​ខាងលើ​​នេះ​ (ស្រី​៥​នាក់​និង​កុមារ​២​នាក់) ​ដោយ​ពួក​គាត់​៩​នាក់​រស់នៅ​ខេត្តបន្ទាយមានជ័យ​, ៤​នាក់​រស់នៅ​ខេត្តកណ្តាល​, ១​នាក់​រស់នៅ​ខេត្តកំពង់ស្ពឺ​ និង​១​នាក់​រស់នៅ​ខេត្តបាត់ដំបង​។

​យោង​កា​រ​សាកសួរ​ ប្រជា​ពលរដ្ឋ​ទាំងនេះ​មាន​១១​នាក់​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ និង​៤​នាក់​ជា​កម្មករ​ធ្វើការ​នៅ​ជិត​ព្រំដែន​ ។ ​លោក​វរសេនីយ៍ត្រី​រស់​ ពិសិដ្ឋ​ នាយ​ប៉ុស្តិ​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ាស់​អាប់​ថា​ ​ប្រជា​ពលរដ្ឋ​ទាំងនេះ​ចាញ់បោក​មេខ្យល់​ម្នាក់​ៗ​អស់ប្រាក់​៦០០០​បាត​។

​យោង​ការ​​សាកសួរ​ពួក​គាត់​ប្រាប់​សមត្ថកិច្ច​ថា​ ដំបូង​គេ​ដឹក​ទៅ​ស្រុក​អារញ្ញ​តាម​រថយន្ត ​ហើយ​ឲ្យ​ដើរមក​ព្រំដែន​វិញ​អស់​ជា​ច្រើន​ម៉ោង​ទើប​ដល់​ ។ ​លោកនាយ​ប៉ុស្តិ៍​​បន្ត​ថា​ មេខ្យល់​គ្រោង​នាំ​ពលរដ្ឋ​ទាំង​១៥​នាក់​នេះ​ចូល​មក​កម្ពុជា​ដើម្បី​បញ្ចៀស​កា​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​គេច​ពី​សមត្ថកិច្ច​តែ​ដោយ​កម្លាំង​ចម្រុះ​ធ្វើកា​ល្បាត​ដើម្បី​ពង្រឹង​សន្តិសុខ​និង​ទប់ស្កាត់​រាល់​បទល្មើស​ពិសេស​ទប់ស្កាត់​កូ​វី​ដ​កុំ​ឲ្យ​ឆ្លង​ចូល​សហគមន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ពេល​ប្រទះ​ឃើញ​​ប្រជា​ពលរដ្ឋ​ទាំងនេះ​កំពុង​ពួន​ក្នុង​ព្រៃ​៤​ទៅ​៥​កន្លែង​ ទើប​សមត្ថកិច្ច​ហៅ​សួរនាំ​ទាំងអស់​តែ​ម្តង​។

​ជនសង្ស័យ​ជា​មេខ្យល់​បាន​គេចខ្លួន​បាត់​ស្រមោល​សង្ស័យ​រត់​ចូល​ទៅ​ទឹកដី​ថៃ​វិញ​ ។ ទោះ​​យ៉ាងណា​ក៏ដោយ ប្រជា​​ពលរដ្ឋ​ទាំង​១៥​នាក់​ ក្រោយ​ឃាត់​សួរនាំ​សមត្ថកិច្ច​បាន​ធ្វើការ​បញ្ជូន​ទៅ​ទីតាំង​ធ្វើ​តេ​ស្ត​រហ័ស​នៅ​ស្ថានីយរថភ្លើង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

​តាម​ប្រភព​ថា ​ក្នុង​ចំណោម​ពលរដ្ឋ​១៥​នាក់​ខាងលើ​ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង​នៅ​ឯ​ក្រុង​សិរី​សោភ័ណ​ ​ចំណែក​១២​នាក់​​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​ព្រហ្ម​និមិត្ត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ ៕

Picture
Picture
Picture
Picture
Picture
Picture