ពេលនេះ បិទផ្សារសេរីភាពទាំងមូល! ក្រុមគ្រូពេទ្យសម្រុកចុះយកសំណាកកូវីដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះអាជ្ញាធរមូលដ្ឋានបានសម្រេចចុះបិទផ្សារសេរីភាពទាំងមូល ដោយសង្ស័យពាក់ព័ន្ធនឹងករណីកូវីដ
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះអាជ្ញាធរមូលដ្ឋានបានសម្រេចចុះបិទផ្សារសេរីភាពទាំងមូល ដោយសង្ស័យពាក់ព័ន្ធនឹងករណីកូវីដ
រាជធានីភ្នំពេញ ៖ នៅព្រឹកនេះអាជ្ញាធរមូលដ្ឋានបានសម្រេចចុះបិទផ្សារសេរីភាពទាំងមូល ដោយសង្ស័យពាក់ព័ន្ធនឹងករណីកូវីដ-១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា ខណៈក្រុមគ្រូពេទ្យ កំពុងចុះទៅយកសំណាក បងប្អូនអាជីវករ និងពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន ៣ នៃទឹកដីខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដែលសង្ស័យមានការពាក់ព័ន្ធ ។
អាជ្ញាធរមូលដ្ឋាន បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ នេះ វេលាម៉ោង ៩ និង ៣០នាទី ព្រឹកនេះ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះមកយកសំណាក ប្រជាពលរដ្ឋសង្ស័យពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ នៅចំនួន ៣ សង្កាត់ គឺ
សង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់សង្កាត់វាលវង់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ១៣៤ និងច្រកផ្លូវតូចៗក្នុងសង្កាត់វាលវង់ និងសង្កាត់មនោរម្យ ពេលនេះកំពុងដំណើរការ ។
យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីការរកឃើញវិជ្ជមានកូវីដ-១៩ ប៉ុន្មាននាក់នៅមិនទាន់អាចបញ្ជាក់បានទេ ខណៈពេលនេះការយកសំណាក តេស្តរកវីរុសកូវីដ-១៩ កំពុងដំណើរការយ៉ាងមមាញឹក ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្រកាសរកឃើញជាបន្តបន្ទាប់នូវរីរុសបំប្លែងថ្មី ដែលតា (Delta) នៅកម្ពុជា ដោយគិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ ខែសីហា កម្ពុជារកឃើញ ៤៩៤ នាក់ ហើយពិសេសកំពុងតែរាតត្បាតឆ្លងចូលក្នុងសហគមន៍ នៅ ២២ រាជាធានី-ខេត្ត លើកលែងតែ តាកែវ កែប និងខេត្តក្រចេះដែលមិនទាន់មានវត្តមាន វីរុសបំប្លែងថ្មី ដែលតា ៕
ចែករំលែកព័តមាននេះ