ការហាត់ប្រាណតមអាហារ គឺជាកត្តាសំខាន់ក្នុងសម្រកទម្ងន់ និង រក្សារាង។ បើសិនជាការកំណត់របបអាហារ និងការហាត់ប្រាណមិនអាចជួយអ្វីបានច្រើនទេនោះ វាប្រហែលជាអាចមានហេតុផលផ្សេងៗទៀត ដែលធ្វើឱ្យក្បាលពោះរបស់អ្នកមិនព្រមស្រកសោះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់មូលហេតុទាំងនោះ។

១. ការប្រើប្រាស់ថ្នាំសរសៃច្រើនពេក
ការប្រើប្រាស់ថ្នាំសរសៃច្រើនពេក ធ្វើឱ្យអ្នកឡើងទម្ងន់ និង ដុះក្បាលពោះ។ ថ្នាំប្រភេទ Cortisone ដែលប្រើប្រាស់សម្រាប់អ្នកមានបញ្ហារលាកសន្លាក់ មានផលវិបាកជាច្រើន ដែលក្នុងនោះ គឺធ្វើឱ្យមានខ្លាញ់មកប្រមូលផ្តុំនៅជុំវិញក្បាលពោះ។
២. គេងមិនបានគ្រប់គ្រាន់
ការដែលគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យធាត់ឡើងទម្ងន់ ហើយភាគច្រើនគឺធាត់នៅម្តុំក្បាលពោះតែម្តង។ វាជារឿងធម្មតាទេ ព្រោះថានៅពេលដែលយើងក្រគេង យើងនឹងមានអារម្មណ៍ឃ្លាននៅពេលយប់ ហើយរកអីញ៉ាំទាល់តែបាន។ ម្យ៉ាងទៀត ការដែលក្រគេង ធ្វើឱ្យឡើងអរម៉ូនស្រ្តេស ដែលវាធ្វើឱ្យខ្លាញ់មកចាលនៅត្រង់ក្បាលពោះ។

៣. ការតមអាហារខុសរបៀប
ចូរកុំព្យាយាមតមអាហារ តែគួរញ៉ាំអាហារតិចៗដែលផ្តល់សុខភាព និងច្រើនដង ឬជារៀងរាល់ពីរបីម៉ោងម្តងវិញទើបអាចកំចាត់ខ្លាញ់នៅក្បាលពោះបាន។ អ្វីដែលសំខាន់នោះគឺ ចូរកុំព្យាយាមតមអាហារពេលព្រឹកឱ្យសោះ។ ការជ្រើសរើសអាហារមានគ្រប់ជីវជាតិមកទទួលទាន គឺជារឿងសំខាន់។ ចូរជៀសវាងអាហារ ដែលជាប្រភេទហ្វាសហ្វ៊ូត ឬអាហារមានខ្លាញ់មិនល្អ៕
ចែករំលែកព័តមាននេះ