ត្រេកអរជំនួសអាជីវករ អត់មាននរណាម្នាក់វិជ្ជមានកូវីដ ព្រោះអ្នករកឃើញខាងលើមិនមែនជាអាជីករលក់ដូរក្នុងផ្សារដេប៉ូទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាសង្កាត់ទឹកល្អក់ទី៣ បានប្រកាសនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅទីរួមផ្សារដេប៉ូ រដ្ឋបាលខណ្ឌទួលគោកបានសហការណ៍ជាមួយក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកបងប្អូនអាជីករលក់ដូរ ក្នុងផ្សារដេប៉ូ និងបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើសំណាក ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក តាមការយកសំណាក Rapid Test សរុបចំនួន ២៣៩នាក់ ស្រី១៣៨នាក់ ជាលទ្ធផលវិជ្ជមាន៥នាក់ ស្រី១នាក់ (មិនមែនជាអាជីករលក់ដូរក្នុងផ្សារដេប៉ូទេ) ។

សូមរួមត្រេកអរជំនួសអាជីវករផ្សារដេប៉ូផងដែលអត់មាននរណាម្នាក់វិជ្ជមានកូវីដ១៩ ព្រោះអ្នកដែលរកឃើញខាងលើមិនមែនជាអាជីករលក់ដូរក្នុងផ្សារដេប៉ូទេ ។

សូមបញ្ជាក់ ៖ នាព្រឹកថ្ងៃទី១៤ ខែសីហានេះថា ក្រុមគ្រូពេទ្យចុះយកសំណាកបងប្អូនអាជីករលក់ដូរ រួមនឹងប្រជាពលរដ្ឋដែលចេញចូលផ្សារនេះជាញឹកញាប់ក្នុងផ្សារដេប៉ូ ២៣៩នាក់ ៕








ចែករំលែកព័តមាននេះ