ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកប្រា​សាក់​​(សាខាតាកែវ)៧២​នាក់​ត្រូវឃុំ​ក្នុង​​​កន្លែងធ្វើការ​ ដើម្បីធ្វើ​តេ​ស្ក​​​សំណាករក​កូវីដ​១៩

2 ឆ្នាំ មុន

​ខេត្តតាកែវ ៖ លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​ បាន​ប្រាប់​កោះសន្តិភាព​​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ​នេះ​ថា ​​​លោក​បាន​ដឹកនាំ​ក្រុមការងារ​របស់​រដ្ឋបាល​ក្រុង​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​…

​ខេត្តតាកែវ ៖ លោក​កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​ បាន​ប្រាប់​កោះសន្តិភាព​​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ​នេះ​ថា ​​​លោក​បាន​ដឹកនាំ​ក្រុមការងារ​របស់​រដ្ឋបាល​ក្រុង​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្ត​ ដើម្បី​ធ្វើ​តេ​ស្ក​យក​សំណាក​បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាក់សាក់ សាខា​ខេត្តតាកែវ ​ដែលមាន​​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​១៩​ ។


​លោកកង អាណា​ន់ អភិបាលក្រុង​ដូន​កែវ​បាន​បន្ត​ទៀត​ថា​ ចំពោះ​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​១៩​ទៅ​លើ​បុគ្គលិក​ប្រា​សាក់​នេះ​ គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ សីហា ២០២១ ​ដោយ​គ្រូពេទ្យ​បាន​ធ្វើ​តេ​ស្ក​​​​សំ​ណា ក៏​រក​ឃើញ​​​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​៣​នាក់ ។ ​ក្រុម​គ្រូពេទ្យ​បាន​យក​ទៅ​អោយ​សម្រាក​ព្យាបាល​នៅ​អាគា​គរុកោសល្យ​ខេត្ត​ ។ ចំណែក​អ្នក​បាន​ប៉ះពាល​ដោយ​ផ្ទាល់​ចំនួន​១០​នាក់​បាន​យក​ទៅ​ពិនិត្យ​នឹង​តាមដាន​នៅ​សណ្ឋាគារ​សុ​វែ​ន​ដេ​ទាំង​យប់​ ។

​លោក​ក៏​បាន​បិទ​អោយ​ផ្អាក​ជាប​ណ្តោះអាសន្ន​ទីតាំង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្ងុ​ប្រា​សាក់​សាខា​ខេត្តតាកែវ ដែល​មាន​ទីតាំង​ក្នុងភូមិ​ថ្នល់​បែក​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ។ ហើយ​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ដោយ​លោក​អ៊ូច ភា​ អភិបាលខេត្ត​អោយ​ផ្អាក​ចាប់ពី​ថ្ងៃ​ទី​១៣ ខែសីហា​ឆ្នាំ​២០២១​នេះ​តទៅ រហូត​មានការ​ជូនដំណឹង​សារ​ជា​ថ្មី ។

លោក​អភិបាលក្រុង​ដូន​កែវ​បាន​បញ្ជាក់​ថា ​ចំពោះ​បុគ្គលិក​ដែល​បាន​ប៉ះពាល់​ដោយ​ប្រយោល​ចំនួន​៧២​នាក់ ​ត្រូវ​បាន​បិទ​អោយ​នៅ​ក្នុង​កន្លែងធ្វើការ​នេះ​តែ​ម្តង​ ងាយ​ស្រួល​ដល់​ក្រុម​គ្រូពេទ្យ​ធ្វើ​តេ​ស្ក​យក​សំណាក​រក​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​បន្ថែម​ទៀត​​។

អត្ថបទសរសេរ ដោយ