ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើអ្នកកើតកូវីដ តើឆ្កែឆ្មារបស់អ្នកអាចឆ្លងងាប់ដែរឬទេ?

2 ឆ្នាំ មុន

សត្វចិញ្ចឹមរបស់យើងមិនថាឆ្កែឬឆ្មាទេ គឺជាសមាជិកមួយក្បាលនៅក្នុងផ្ទះរបស់យើង។ ចុះប្រសិនបើយើងកើតកូវីដ តើឆ្កែឬឆ្មាយើងអាចឆ្លងដែរឬទេ? ចុះបើវាឆ្លង តើវាអាចងាប់ឬអត់? តើវាអាចចម្លងកូវីដទៅអ្នកផ្សេងដែរឬទេ? យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជម្ងឺអាមេរិក សត្វចិញ្ចឹមមួយចំនួនរួមទាំងឆ្មានិងឆ្កែផងដែរ អាចឆ្លងកូវីដ…

សត្វចិញ្ចឹមរបស់យើងមិនថាឆ្កែឬឆ្មាទេ គឺជាសមាជិកមួយក្បាលនៅក្នុងផ្ទះរបស់យើង។ ចុះប្រសិនបើយើងកើតកូវីដ តើឆ្កែឬឆ្មាយើងអាចឆ្លងដែរឬទេ? ចុះបើវាឆ្លង តើវាអាចងាប់ឬអត់? តើវាអាចចម្លងកូវីដទៅអ្នកផ្សេងដែរឬទេ?

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជម្ងឺអាមេរិក សត្វចិញ្ចឹមមួយចំនួនរួមទាំងឆ្មានិងឆ្កែផងដែរ អាចឆ្លងកូវីដ ហើយបង្កទៅជាជម្ងឺកូវីដបាននៅក្នុងខ្លួនរបស់វា។ ករណីនេះកើតឡើងភាគច្រើន បន្ទាប់ពីសត្វមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលមានកូវីដស្រាប់។

ដោយផ្អែកលើទិន្នន័យដែលមានមិនសូវច្រើន ហានិភ័យនៃសត្វដែលឆ្លងវីរុសកូវីដ១៩ ដល់មនុស្សត្រូវបានគេចាត់ទុកថាទាប។ សត្វហាក់ដូចជាមិនដើរតួយ៉ាងសំខាន់ក្នុងការរីករាលដាលវីរុស ដែលបណ្តាលឱ្យមានជម្ងឺកូវីដ ១៩ ទេ។ គ្មានភស្តុតាងណាដែលបញ្ជាក់ថាមេរោគអាចឆ្លងដល់មនុស្សឬសត្វដទៃទៀត ពីស្បែករោមឬរោមរបស់សត្វចិញ្ចឹមឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើវាកើតកូវីដ ក៏វាមិនមានរោគសញ្ញាធ្ងន់ធ្ងរដែរ។

ទោះយ៉ាងណាក៏ដោយសូមចងចាំថាកុមារតូចៗ មនុស្សដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ និង មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ អាចមានហានិភ័យឆ្លងពីសត្វចិញ្ចឹមបាន ព្រោះតែប្រព័ន្ធភាពស៊ាំរបស់ពួកគេមានរឹងមាំ។

ប្រសិនបើសត្វចិញ្ចឹមរបស់អ្នកធ្វើតេស្តវិជ្ជមានឃើញថាមានជម្ងឺកូវីដ ចូរកុំអាងអីបន្តិចយកគ្នាបោះចោល។ ចូរដាក់សត្វចិញ្ចឹមរបស់អ្នកដាច់ដោយឡែកពីសត្វដទៃទៀត និង ឱ្យវានៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្រួសារអ្នក។ ពាក់ស្រោមដៃនៅពេលអ្នកទាក់ទងជាមួយសត្វចិញ្ចឹមរបស់អ្នក។ លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់នឹងសត្វរបស់អ្នក។ ប្រសិនបើសត្វចិញ្ចឹមរបស់អ្នកវិវត្តរោគសញ្ញាថ្មីឬហាក់ដូចជាកាន់តែធ្ងន់ទៅៗ សូមទូរស័ព្ទទៅពេទ្យសត្វជាបន្ទាន់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ