ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំសូវស្តាប់កាសពេក ប្រយ័ត្ននាំទុក្ខដល់ខ្លួន!

2 ឆ្នាំ មុន

វេជ្ជបណ្ឌិតមានការកំណត់ ៦០-៦០ សម្រាប់ការប្រើប្រាស់កាសស្តាប់ ដោយសុវត្ថិភាព ដែលមានន័យថា កម្រិតសំឡេង ៦០% សម្រាប់រាល់ការស្តាប់ ៦០នាទី គឺគ្មានគ្រោះថ្នាក់អ្វីឡើយ។…

វេជ្ជបណ្ឌិតមានការកំណត់ ៦០-៦០ សម្រាប់ការប្រើប្រាស់កាសស្តាប់ ដោយសុវត្ថិភាព ដែលមានន័យថា កម្រិតសំឡេង ៦០% សម្រាប់រាល់ការស្តាប់ ៦០នាទី គឺគ្មានគ្រោះថ្នាក់អ្វីឡើយ។ នៅពេលដែលយើងបំពានការកំណត់នេះ យើងអាចនឹងមានអារម្មណ៍វិលវល់ ចង្អោរ ហើយថែមទាំងអាចមានបញ្ហាដំណេកទៀតផង។ ទាំងនេះគ្រាន់តែជាផលប៉ះពាល់មួយចំនួនដែលកាសស្តាប់អាចមានលើរាងកាយរបស់យើង ប្រសិនបើយើងប្រើវាយូរនិងញឹកញាប់។ ខាងក្រោមគឺជាបញ្ហា៣យ៉ាង ដែលអ្នកអាចនឹងជួបប្រសិនបើចូលចិត្តស្តាប់កាសយូរៗ។

​១. មានបញ្ហាក្នុងការស្តាប់

យោងទៅតាមវិទ្យាសាស្រ្ត មនុស្សអាយុ ៣០ឆ្នាំភាគច្រើន អាចលឺសំលេង ១៧គីឡូហឺត ដែលមានន័យថាពួកគេអាចលឺសំលេងមូសពេលហើរជិតមកដល់។ ប៉ុន្តែការពិតគឺថា យុវជនកាន់តែច្រើនមិនអាចស្តាប់បាននៅកម្រិតនេះនៅអាយុរបស់ពួកគេ។ លើសពីនេះទៅទៀត យើងទាំងអស់គ្នាមានកោសិកាស្តាប់ចំនួន ១៥,០០០ នៅពេលចាប់កំណើត ប៉ុន្តែនៅពេលដែលយើងបាត់បង់វា យើងមិនអាចស្តារឡើងវិញបានទេ។ អ្នកវិទ្យាសាស្ត្រភ្ជាប់បញ្ហាការបាត់បង់កោសិកាស្តាប់នេះទៅនឹងការប្រើប្រាស់កាសញឹកញាប់។

២. ឈឺក្បាលដូចជាគេគៀប

អ្នកដែលពាក់កាសយូរពេក ធ្វើឱ្យក្បាលរបស់ពួកគេមានសម្ពាធ ដែលវាជាបញ្ហាមួយគួរឱ្យយកចិត្តទុកដាក់។ ជាលទ្ធផល ត្រចៀកផ្នែកខាងក្នុងរបស់យើង ត្រូវបានគៀបជាប់ដោយកាសទាំងសងខាង ដែលនេះគឺធ្វើឱ្យយើងឈឺក្បាល។ ប្រសិនបើអ្នកមានជម្ងឺប្រកាំងវិញ វានឹងធ្វើឱ្យអ្នកកាន់តែឈឺខ្លាំង។

៣. មានបញ្ហាស្បែកនិងមុន

យោងទៅតាមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានឱ្យដឹងថាអ្នកដែលពាក់កាសស្តាប់ត្រចៀកធំៗ ជាពិសេសនៅពេលដែលពួកគេពាក់ពេលហាត់ប្រាណបែកញើស គឺងាយនឹងឆ្លងបាក់តេរីទៅលើមុខ។ ខ្លាញ់មុខរបស់យើងគឺជាអាហាររបស់បាក់តេរី ដែលជាហេតុធ្វើឱ្យបាក់តេរីមិនល្អរាប់ពាន់អាចកើនឡើង។ នេះអាចបណ្តាលឱ្យកើតមុននិងមានបញ្ហាស្បែកមុខនិងត្រចៀក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ