ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក់សក់ហ្នឹងគេដែរ ម្តេចក៏នៅតែមានអង្គែ?

2 ឆ្នាំ មុន

ពេលខ្លះនៅពេលដែលព្យាយាមបំបាត់អង្គែស្បែកក្បាល អ្នកប្រហែលជាកំពុងដោះស្រាយវាតាមវិធីរបស់អ្នក ដែលជួនកាលអាចនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ជាឧទាហរណ៍ អ្នកអាចព្យាយាមកក់សក់ឱ្យបានច្រើនដង ដើម្បីឱ្យអស់អង្គែ។ តែតាមការពិត ការធ្វើដូចនេះមានតែធ្វើឱ្យមានអង្គែច្រើនលើសដើម។ ខាងក្រោមនេះ គឺជាអាចជាមូលហេតុធ្វើឱ្យអ្នកខំអនាម័យហើយ…

ពេលខ្លះនៅពេលដែលព្យាយាមបំបាត់អង្គែស្បែកក្បាល អ្នកប្រហែលជាកំពុងដោះស្រាយវាតាមវិធីរបស់អ្នក ដែលជួនកាលអាចនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ជាឧទាហរណ៍ អ្នកអាចព្យាយាមកក់សក់ឱ្យបានច្រើនដង ដើម្បីឱ្យអស់អង្គែ។ តែតាមការពិត ការធ្វើដូចនេះមានតែធ្វើឱ្យមានអង្គែច្រើនលើសដើម។ ខាងក្រោមនេះ គឺជាអាចជាមូលហេតុធ្វើឱ្យអ្នកខំអនាម័យហើយ តែនៅមានអង្គែមិនបាត់សោះ៖

១. កក់សក់ញឹកពេក ឬ មិនសូវបានកក់

នៅពេលដែលអ្នកមិនសូវកក់សក់ ខ្លាញ់បានបង្កើតឡើងនៅលើស្បែកក្បាល លាយគ្នាជាមួយនឹងញើស ដែលបង្កទៅជាមជ្ឈដ្ឋានល្អសម្រាប់ការដុះចេញជាកម្ទេចអង្គែ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកកក់សក់ញឹកពេក ក៏វាមិនល្អដែរ។ អ្នកនឹងលាងអស់ប្រេងសំខាន់ៗ ចេញពីស្បែកក្បាលរបស់អ្នក ដែលវាត្រូវការបំប៉ន។ អ្នកនឹងធ្វើឱ្យវាស្ងួតនៅពេលដែលកក់ញឹកពេក។ អ្នកឯកទេសណែនាំឱ្យកក់សក់រៀងរាល់ ២ ឬ ៣ ថ្ងៃម្តង ដើម្បីចៀសវាងបញ្ហាទាំងអស់នេះ។

២. លាងមិនអស់សាប៊ូ

បន្ទាប់ពីលាងសម្អាតរួច អ្នកអាចទុកសំណល់សាប៊ូខ្លះៗ នៅលើស្បែកក្បាលរបស់អ្នក ដែលអាចជាបរិស្ថានដ៏ល្អឥតខ្ចោះសម្រាប់ការបន្តពូជរបស់បន្ទះក្រម៉ ដោយសារតែផ្សិតបង្កជាអង្គែ ទូទៅនេះយើងទាំងអស់គ្នាមាននៅលើស្បែករបស់យើង។ នៅពេលលាងសាប៊ូមិនអស់ វានឹងលាយគ្នាជាមួយនឹងខ្លាញ់និងកម្ទេចដីនៅលើក្បាល ដែលបង្កទៅជាអង្គែនិងបញ្ហាស្បែកក្បាលផ្សេងៗទៀត។

៣. មិនប្រើក្រែមបន្ទន់សក់

នៅពេលអ្នកកក់សក់ អ្នកក៏បានលាងខ្លាញ់ធម្មជាតិរបស់វាចេញដែរ ក្រៅពីភាពកខ្វក់និងសំណល់ផ្សេងៗទៀត។ ខ្លាញ់លើស្បែកក្បាល ត្រូវការជំនួយពីក្រែមបន្ទន់សក់។ វាមានជាតិវីតាមីន និង សារធាតុចិញ្ចឹមទៅសក់របស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ