ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សាសម្រស់របស់អ្នក ជាមួយនឹងដុំទឹកកក១ដុំតូច

2 ឆ្នាំ មុន

តារាបង្ហាញម៉ូដ Kate Moss បានប្រាប់ពីគន្លឹះនៃការប្រើប្រាស់ទឹកកកសម្រាប់សម្រស់មុខ ដើម្បីដោះស្រាយបញ្ហាហើមមុខពេលព្រលឹមរបស់នាង។ តារាម៉ូដែលវ័យ ៤៦ឆ្នាំរូបនេះ និយាយថា ការជ្រមុជមុខទៅក្នុងទឹកកកនិងត្រសក់ ជួយធ្វើឱ្យស្បែករបស់នាងឱ្យមានភាពតឹងណែន…

តារាបង្ហាញម៉ូដ Kate Moss បានប្រាប់ពីគន្លឹះនៃការប្រើប្រាស់ទឹកកកសម្រាប់សម្រស់មុខ ដើម្បីដោះស្រាយបញ្ហាហើមមុខពេលព្រលឹមរបស់នាង។ តារាម៉ូដែលវ័យ ៤៦ឆ្នាំរូបនេះ និយាយថា ការជ្រមុជមុខទៅក្នុងទឹកកកនិងត្រសក់ ជួយធ្វើឱ្យស្បែករបស់នាងឱ្យមានភាពតឹងណែន និង មើលទៅស្អាតនៅពេលព្រឹក។ ការជ្រមុជមុខចូលក្នុងទឹកកកគឺមិនស្រួលទេសម្រាប់មនុស្សទាំងអស់គ្នា តែការយកទឹកកកមកលាបមុខ គឺមនុស្សជាច្រើនអាចធ្វើបាន។ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងយកទឹកកកមកលាបមុខជារៀងរាល់ថ្ងៃ?

១. វាធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា

ម៉ាស្សាមុខរបស់អ្នកជាមួយទឹកកក ធ្វើឱ្យសសៃឈាមរបស់អ្នករួមតូច ដែលបន្ថយលំហូរឈាមមកកាន់មុខរបស់អ្នក។ ពេលនេះ រាងកាយរបស់អ្នកចាប់ផ្តើមបង្កើនឈាមមកកាន់មុខ ដោយសារតែឆ្លើយតបទៅនឹងការដាក់ទឹកកកលើស្បែកមុខ។ បែបនេះ គឺធ្វើឱ្យស្បែកមុខរបស់អ្នកមានសភាពប្រសើរឡើង និង មើលទៅកាន់តែស្អាត។

២. វាអាចកាត់បន្ថយភ្នែកស្លក់

លាបទឹកកកលើផ្ទៃមុខរបស់អ្នកជាប្រចាំបង្រួមសរសៃឈាម ហើយអាចជួយអ្នកកាត់បន្ថយបញ្ហាភ្នែកស្លក់។ រុំដុំទឹកកកនៅក្នុងក្រណាត់ស្អាតមួយ ហើយលាបវាលើស្បែកក្រោមភ្នែករបស់អ្នក។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ សូមយកត្រសក់កិនយកទឹក ហើយដាក់ក្លាស្សេធ្វើជាដុំទឹកកក រួចយកមកលាបមុខ។

៣. វាជួយបង្កើនការស្រូបយកផលិតផលថែសម្រស់ផ្សេងៗទៀត

ត្រដុសដុំទឹកកកលើគ្រីមឬសេរ៉ូមមុខរបស់អ្នក នឹងជួយឱ្យផលិតផលជ្រាបចូលទៅក្នុងស្បែកកាន់តែជ្រៅ។ នៅពេលដែលសរសៃនៅលើមុខរបស់អ្នករួមតូច វាបង្កើតឥទ្ធិពលស្រួបយក ដែលជួយឱ្យស្បែករបស់អ្នកស្រូបយកផលិតផលថែរក្សាសម្រស់បានល្អជាងមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ