ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Online ជំនួញ​ពុះកញ្ជ្រោល ខណៈ​ការ​សិក្សា និង​ធ្វើការ​ពី​ចម្ងាយ​ក៏​សកម្ម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​មនុស្ស​បាន​កាត់​បន្ថយ​ការ​ជួប​គ្នា​ដោយ​ផ្ទាល់ online បាន​ក្លាយជា​មធ្យោបាយ​ធ្វើ​ជំនួញ សិក្សា និង​ធ្វើ​ការងារ យ៉ាង​សកម្ម​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ពាក្យ​កំពុង​ពេញ​និយម​ក ធ្វើការ​ពី​ចម្ងាយ សិក្សា​ពី​ចម្ងាយ​បាន…

រាជធានី​ភ្នំពេញ​៖ នៅ​ពេល​មនុស្ស​បាន​កាត់​បន្ថយ​ការ​ជួប​គ្នា​ដោយ​ផ្ទាល់ online បាន​ក្លាយជា​មធ្យោបាយ​ធ្វើ​ជំនួញ សិក្សា និង​ធ្វើ​ការងារ យ៉ាង​សកម្ម​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ពាក្យ​កំពុង​ពេញ​និយម​ក ធ្វើការ​ពី​ចម្ងាយ សិក្សា​ពី​ចម្ងាយ​បាន ធ្វើ​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។

លោក សូ វិ​សុ​ទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លើក​ឡើង​ថា ការ​កើនឡើង​នៃ​កា​ប្រើប្រាស់​សេវា​អ៊ីនធឺណិត និង​ទូរស័ព្ទ​នៅ​ក្នុង​រយៈពេល​ជំងឺ​កូ​វី​ដ ១៩ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ ២០២០ និង​២០២១​នេះ​។ ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត និង​ទូរស័ព្ទ​មានការ​កើន​ឡើងជា​ខ្លាំង ជា​មធ្យោបាយ ឱ្យ​ដំណើរការ​ដល់​កា​ធ្វើការ ការ​សិក្សា និង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នោះ​។

លោក សូ វិ​សុ​ទ្ធី បាន​បញ្ជាក់​ថា​៖ «​ប្រព័ន្ធ​វី​ដេ​អូស​ន្និ​សិទ្ធ (Video Conference) ការ​បញ្ជា​ទិញ និង​ទំនាក់ទំនង​សង្គម​ដែល​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន ក៏​ដូច​ជា​គ្រឹះស្ថានសិក្សា​អាច​នៅ​បន្តសកម្មភាព​របស់​ខ្លួន​។ សកម្មភាព​ពលរដ្ឋ​មួយ​ថ្ងៃ​ៗ​ពី​ព្រឹក​ដល់​ល្ងាច ការ​ចេញ​ទៅ​ទី​សារ​ធារ​ណៈ​និង​ជួបជុំ​គ្នា​ពុំ​សូវ​មាន​នោះ​ទេ ភាគច្រើន​គឺ​នៅ​ធ្វើការ​តាម​ផ្ទះ និង​តាម​ការិយាល័យ ដូចនេះ​ពួក​គេ​ត្រូវការ​ប្រើប្រាស់​សេវា​ប្រើប្រាស់​អ៊ីនធឺណិត និង​ទូរ​សព្ទ ដែល​ជំរុញ​ឱ្យ​កា​ប្រើប្រាស់​មានការ​កើនឡើង​»​។

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រំពឹង​ថា​នៅ​ពេល​អនាគត ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត ការ​ប្រើប្រាស់​ទូរស័ព្ទ និង​ប​ច្ចេ​វិទ្យា​ជា​ដំណោះស្រាយ និង​ជា​មធ្យោបាយ​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ ជា​ឧបករណ៍​ក្នុង​ការ​ជំរុញ​ប្រសិទ្ធភាព កាត់​បន្ថយ​ការ​ចំណាយ​។ លោក​ថា​៖ «៥ ឬ ១០ ឆ្នាំ​ទៀត បច្ចេកវិទ្យា​នេះ​នឹង​ក្លាយជា​វិស័យ​មួយ ដែល​គ្របដណ្តប់​លើ​វិស័យ​ផ្សេង​ៗ ឬ​ក៏​ជា​ឈ្នាន់​របស់​វិស័យ​ផ្សេង​សម្រាប់​ការ​អភិវឌ្ឍ​»​។

កាលពីដើម​ខែសីហា​នេះ ក្រសួងពាណិជ្ជកម្ម បាន​បើក​កម្មវិធី​បណ្តុះបណ្តាល ស្តី​ពី​អាជីវកម្ម​បែប​ឌី​ជី​ថ​ល សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ។ សិក្ខា​សា​សាល​ដែល​រៀបចំ​តាម​រយៈ​ប្រព័ន្ធ​វី​ឌី​អូ (Zoom) ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ១៨៥ នាក់ ជា​តំណាង​មក​ពី​វិស័យ​ឯកជន និង​សហគ្រិន​នានា​។ កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​អាជីវកម្ម បែប​ឌី​ជី​ថ​ល​នេះ​គឺជា​ផ្នែក​មួយ ដ៏​មាន​សារៈសំខាន់​នៃ​គម្រោង Go4eCAM ដែល​ក្រសួងពាណិជ្ជកម្ម​កំពុង​អនុវត្ត ហើយ​កម្មវិធី​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​គឺ​ពង្រឹង និង​លើកកម្ពស់​សហគ្រិនភាព របស់​សហគ្រាស​ធុន​តូច​និង​មធ្យម នៅ​កម្ពុជា​ក្នុង​ការ​ចូលរួម​ការ​ធ្វើ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ក្នុង​ប្រទេស តំបន់ និង​ពិភពលោក​។

នៅ​ក្នុង​សម័យ​ឌី​ជី​ថ​ល​នេះ ក្រសួងពាណិជ្ជកម្ម បាន​បង្កើត​ច្បាប់​ស្ដី​ពី​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ ច្បាប់​ស្ដី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​គម្រោង Go4eCAM ដែល​ដឹកនាំ និង​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម​។

យោង​តាម​របាយការណ៍ ស្តី​ពី «​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទី​១ និង​ការ​វាយតម្លៃ ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១» បង្ហាញ​ថា​ការ​កើនឡើង នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដូច​ជា​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទូរស័ព្ទ​ក្នុង​ពេល​បិទ​ខ្ទប់​នៃ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ ១៩ ក្នុង​សហគមន៍ បាន​ជំរុញ​កំណើន​នៃ​អនុ​វិស័យ អគ​នាគ​មន៍ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​តាម​រយៈ ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ នៃ​ចំណូល​មិន​សារពើពន្ធ នៃ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្នុង​អត្រា ៥៧,៩% ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ​២០២១៕

អត្ថបទសរសេរ ដោយ