ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេ​ប​ថប​សាំ​ស៊ុ​ង​ម៉ូ​ដែល​ថ្មី​ស្វាគមន៍​ឆ្នាំ​2016

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៦ មក​រា ២០១៦ ក្រុមហ៊ុន​សាំ​ស៊ុង​អេ​ឡិច​ត្រូ​និក បាន​បញ្ចេញ​ឡេ​ប​ថប​ស្ថិត​ក្នុង​សែស្រឡាយ Notebook 9 ថ្មី​ពីរ​ម៉ូ​ដែល​ទៀត​គឺ​ទំហំ​១៣.៣​អីុ​ញ និង​ទំហំ​១៥​អីុញ ។ ឡេ​ប​ថប​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូ​ដែល​នេះ​ងាយស្រួល​យក​តា​មខ្លួន

កាលពី​ថ្ងៃ​ទី​៦ មក​រា ២០១៦ ក្រុមហ៊ុន​សាំ​ស៊ុង​អេ​ឡិច​ត្រូ​និក បាន​បញ្ចេញ​ឡេ​ប​ថប​ស្ថិត​ក្នុង​សែស្រឡាយ Notebook 9 ថ្មី​ពីរ​ម៉ូ​ដែល​ទៀត​គឺ​ទំហំ​១៣.៣​អីុ​ញ និង​ទំហំ​១៥​អីុញ ។ ឡេ​ប​ថប​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូ​ដែល​នេះ​ងាយស្រួល​យក​តាម​ខ្លួន (​ចល័ត​) និង​មាន​ទម្ងន់​ស្រាល ។ ពួក​វា​ត្រូវ​បាន​រចនា​ឡើង​ឱ្យ​មាន​លក្ខណៈ​ប្រើប្រាស់​បាន​យូរ អេ​ក្រង់​រស់​រវើក និង​មានមុខ​ងារ ពិសេស​ៗ​ផង​ដែរ ។

ឡេ​ប​ថប​ស៊េរី​ថ្មី Notebook 9 ទាំង​ពីរ​ម៉ូ​ដែល​បង្កើត​ឡើង​សម្រាប់​ការ​ប្រតិបត្តិការ និង​ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​បទ​ពិសោធន៍​ថ្មី​ទៀត​ផង​ដូច​ជា ៖
-​ទម្ងន់​ស្រាល ៖ ឡេ​ប​ថប​ស៊េរី Samsung Notebook 9 ផ្តល់​នូវ​ទម្ងន់​ស្រាល​បំផុត ពោល​គឺ​ឡេ​ប​ថប​ទំហំ​១៣.៣​អីុ​ញ ទម្ងន់​មិន​ដល់​១ គីឡូក្រាម ។
-​ការ​បង្ហាញ​ពន្លឺ ៖ ពន្លឺ​កម្រិត Full-HD ផ្តល់​នូវ​ពន្លឺ​គ្មាន​គូ​ប្រៀប ។
-​សមត្ថភាព​ថ្ម ៖ ឡេ​ប​ថប​ទំហំ​១៥​អុ​ី​ញ ការ​ប្រើប្រាស់​ថ្ម​ដល់​ទៅ​១២​ម៉ោង ។ ចំណែក​ទំហំ​១៣.៣​អីុ​ញ ប្រើប្រាស់​បាន​១០​ម៉ោង​។ ពួក​វា​ត្រូវ​បាន​រួម​ប​ញ្ជូ​ល​លក្ខណៈ​ពិសេស Quick Charging ដែល​បញ្ចូល​ថ្ម​ត្រឹមតែ​៩០​នាទី ។

-​ប្រព័ន្ធ​សន្តិសុខ ៖ ប្រព័ន្ធ​សន្តិសុខ​ថ្មី​ឈ្មោះ​ថា Security CAM នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ថតរូប និង​ផ្ញើ​រូប​តាម​រយៈ​កាមេរ៉ា​បំពាក់​ទៅ​កាន់​សារ​អេ​ឡិច​ត្រូ​និក (​អីុម៉េ​ល​) ដែល​បាន​ចុះ​ឈ្មោះ​ជា​មុន​ក្នុង​ករណី​មានការ​លួច ។

ឡេ​ប​ថប​ទាំង​ពីរ​ម៉ូ​ដែល​នេះ​មាន​ពណ៌​ប្រាក់ និង​ពណ៌​ផ្កាឈូក ហើយ​វា​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ប្រទេស​មួយ​ចំនួន ខណៈ​ពេល​ដែល​តម្លៃ​មិន​ទាន់​ដឹង​នៅឡើយ ៕