ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប្អូន​ធ​ម៌​លេងមួយក្បាច់​អស់ប្រាក់​ជាង​៣​លាន​​​ដុល្លារ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញកាលពី​រសៀល​ថ្ងៃ​ទី​១០ ​សីហា ឆ្នាំ​២០២១​ បាន​សម្រេច​ធ្វើការ​ចោទ​ស្ត្រី​ម្នាក់​ពី​បទ​.​ឆបោក លើ​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញកាលពី​រសៀល​ថ្ងៃ​ទី​១០ ​សីហា ឆ្នាំ​២០២១​ បាន​សម្រេច​ធ្វើការ​ចោទ​ស្ត្រី​ម្នាក់​ពី​បទ​.​ឆបោក លើ​ទឹកប្រាក់​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​ក្លែងបន្លំ​ស្នាម​មេដៃ ។ ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ហើយ​នោះ សំណុំរឿង​នេះ​ បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ ឬ​មិន​ឃុំខ្លួន​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ។

ជនសង្ស័យ​មានឈ្មោះ ហេង ស្រី​នា​ត អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩២ ផ្លូវ​លេខ​១៥ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌដូនពេញ​ចាប់​បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ពាក់​ព័ន្ធ​ពី​បទ​.​ឆបោក​ប្រាក់ និង​ក្លែងបន្លំ​ស្នាម​មេដៃ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ ។ ករណី​​​នេះ ប្រភព​ព័​តិ​មាននៅ​សាលា​ដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០១៨ ឈ្មោះ ហេង ស្រី​នា​ត បាន​ស្គាល់​និង​រាប់អាន​មនុស្ស​២ នាក់ ក្នុង​នោះ​មាន​បងស្រី​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​ស្តុក​ស្តំ​គួរសម​ដែរ សុំ​ធ្វើ​ជា​បង​ធ​ម៍ ។

ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៩ ជនសង្ស័យ ហេង ស្រី​នា​ត បាន​បបួល​បង​ធ​ម៌​ទាំង​២​នាក់​ចូល​ហ៊ុន​គ្នា​ដើម្បី​រក​ស៊ីនាំ​ចូល​គ្រឿង​សមុទ្រ និង​ផ្លែ​ឈើ​មក​លក់​បោះ​ដុំ​លើ​ទីផ្សារ ដោយ​ត្រូវ​ចំណាយ​ដើមទុន​សរុប​ប្រមាណ​ជិត​៤​លាន​ដុល្លារ ។ ក្នុង​នោះ​ បង​ធ​ម៌​ទី​១ ត្រូវ​ចេញ​ចំនួន ៣.៥៤៨.៤២២ ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​បង​ធ័​ម​ទី​២ បាន​ចេញ​ចំនួន ៣៥ ០០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ប៉ុន្តែ​នៅ​ពេល​ចាប់ផ្តើម​បើកមុខ​របរការ​ងារ​រក​ស៊ីជនសង្ស័យ​ឈ្មោះ ហេង សុ​ី​នា​ត តែងតែ​លាក់ លៀម​មិនសូវ​ឲ្យ​បង​ធ័​ម​ទាំង​២ ដែល​ជា​ម្ចាស់​ទុន​ស្គាល់​អតិថិជន និង​បញ្ជីស្នាម​លុយកាក់​ទេ ។

ក្រោយមក​ នៅ​ក្នុង​ឆ្នាំ​២០២០ បងស្រីធម៌​ម្នាក់ ចង់​ទិញ​ផ្ទះ​មួយ​កន្លែង​ទៀត​បាន​ពឹង​ឲ្យ​ឈ្មោះ ហេង ស៊ីនា​ត ណែនាំ​ទិញ​ផ្ទះ​នៅ​បុរី​សម្បត្តិ​មាន​ហេង​៣ គំរោង​ទី​២ ផ្ទះ​លេខ ១០៤ ផ្លូវ​បេតុង ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ក្នុង​យ​ម្លៃ ១៦៤.០០០ ដុល្លារ​អា​មេ​រិ​ក ។ ដោយ​ការ​ជឿ​ទុកចិត្ត​លើ​ប្អូនធម៌ ទើប​ព្រមព្រៀង​គ្នា​កក់​ប្រាក់​មុន​ចំនួន ១១ ២៧៥ ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​លិខិត​ប្រគល់ -​ទទួល​ថ្លៃ​ផ្ទះ ដោយ​មាន​ស្នាម​មេដៃ​អ្នកលក់​ឈ្មោះ សុខ ហ៊ា និង សាក្សី​ឈ្មោះ វ៉ា ប៊ុ​នី ជា​ម្ដាយ​របស់ ហេង ស្រី​នា​ត ជនសង្ស័យ ។

លុះ​នៅ​ថ្ងៃ​ទី​៥ ខែសីហា ២០២១ ស្រាប់តែ​មាន​ហ្វេ​ស​បុក​ឈ្មោះ SOK HENG 2 បាន​បង្ហោះ​លិខិត​ប្រគល់​ទទួល​ប្រាក់​កក់​ថ្លៃ​ផ្ទះ ចុះ​ថ្ងៃ​ទី​២៨ ខែ​ក​ក្ដ​ដា ២០២១ ដោយ​ភ្ជាប់​នូវ​ខ្លឹមសារ​ថា (​ឯកសារ​ប្រគល់​ទទួល​ថ្លៃ​ទិញ​លក់​ផ្ទះ មិនមែន​ជារ​បស់បង​ធ​ម៌​ស្រី​ទេ ខ្លួន​មិន​ស្គាល់​បង​ធ័​ម និង​ឈ្មោះ វ៉ា ប៊ុ​នី នោះ​ដែរ ហើយ​អ្នក​ក្លែងបន្លំ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​) ។

ក្រោយ​ពេល​ឃើញ​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​យ៉ាង​ដូច្នោះ បងស្រី​ធ័​ម​របស់​ជនសង្ស័យ​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​បុក​នោះ ទើប​ដឹង​ថា ស្នាម​មេដៃ​អ្នកលក់​ផ្ទះ​ឈ្មោះ សុច ហ៊ា និង​ស្នាម​មេដៃ​ឈ្មោះ វ៉ា ប៊ុ​នី នៅ​លើ​លិ​ខខិត​ប្រគល់​ទទួល​ប្រាក់​ដែល​ឈ្មោះ ហេង ស្រី​នា​ត ប្រគល់​ឲ្យ ជា​ស្នាម​មេដៃ​ក្លែងក្លាយ ទើប​បងស្រី​ធម៌​ភ្ញាក់ខ្លួន និង​ដឹង​ពី​ចាញ់កល​ល្បិច​ឆ​.​បោក​របស់​ប្អូន​ធម៌ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ឆ​.​បោក​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ