ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “ផ្លែប៉ោមជាថ្នាំសម្រើបធម្មជាតិសម្រាប់ស្រ្តីវ័យក្មេង”

2 ឆ្នាំ មុន

“An Apple a Day Keeps the Doctor Away” ឬ “ញ៉ាំផ្លែប៉ោមមួយផ្លែ…

“An Apple a Day Keeps the Doctor Away” ឬ “ញ៉ាំផ្លែប៉ោមមួយផ្លែ ធ្វើឱ្យសុខភាពល្អមិនសូវទៅពេទ្យ”។ នេះគឺជាពាក្យមួយឃ្លា ដែលអ្នកលឺគេនិយាយច្រើនណាស់មកហើយ។ នេះក៏ដោយសារតែផ្លែប៉ោម មានអត្ថប្រយោជន៍ច្រើន ដល់សុខភាពរបស់យើង។ ជាមួយគ្នានេះដែរ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត Archives of Gynaecology and Obstetrics បានបញ្ជាក់ថា ការញ៉ាំផ្លែប៉ោមមួយផ្លែរាល់ថ្ងៃអាចពង្រឹងដល់ភាពស្រើបស្រាលខាងផ្លូវភេទរបស់មនុស្សស្រីបាន។

អ្នកស្រាវជ្រាវជនជាតិអ៊ីតាលីបានសិក្សាទៅលើស្រ្តីចំនួន ៧៣១នាក់ អាយុពី ១៨ ទៅ៤៣ឆ្នាំ ដោយសុំឱ្យពួកគេមានទម្លាប់ញ៉ាំអាហារផ្លែប៉ោមជាទៀងទាត់រយៈពេលមួយឆ្នាំ។ នៅក្នុងពេលស្រាវជ្រាវ ស្រ្តីទាំងនេះ ក៏ត្រូវប្រាប់អំពីសកម្មភាពចំណង់ផ្លូវភេទរបស់ខ្លួន ក្នុងក្រដាសតាមដានផងដែរ។ គោលបំណងនៃការសិក្សានេះគឺដើម្បីកំណត់ថា ការសប្បាយចិត្តខាងផ្លូវភេទទាំងមូលមានលក្ខណៈរបៀបម៉េច និងពួកគេបានរួមភេទញឹកញាប់ប៉ុនណាដែរ។

ក្រោយមកទៀត គេបានសង្កេតឃើញថា ស្រ្តីប្រមាណ ៣៤៣នាក់ ដែលញ៉ាំផ្លែប៉ោមរាល់ថ្ងៃគឺមានការចេញទឹករំអិលពីទ្វារមាសល្អជាងក្នុងពេលរួមភេទ ហើយក៏សប្បាយចិត្តជាងដែរ។ នេះក៏ព្រោះតែ ផ្លែប៉ោមសម្បូរទៅដោយប្រឆាំងអុកស៊ីតកម្ម និងសារធាតុប៉ូលីហ្វេណុល (Polyphenols) ដែលជួយពង្រឹងដល់ចរន្តឈាមរត់ទៅក្នុងទ្វារមាស ដែលវាកាន់តែងាយស្រួលដល់នាងឈានដល់ចំណុចកំពូល។

អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការញ៉ាំផ្លែប៉ោមទៀងទាត់រាល់ថ្ងៃ មានទំនាក់ទំនងកាន់តែល្អក្នុងការជួយឱ្យស្រ្តីវ័យក្មេងមានជីវិតផ្លូវភេទប្រសើជាងមុន។ ដូច្នេះបើសិនជា អ្នកកំពុងតែចង់ឱ្យជីវិតលើគ្រែរបស់អ្នកមានភាពស្រស់ស្រាយជាមុន ចូរសាកញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែសិនទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ