សារព័ត៌មានកេនយ៉ាប៉ុស្តិ៍ របស់កេនយ៉ា កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកលីយ៉ូណាដ គីម៉ូថូ អាយុ២៥ឆ្នាំ ជនជាតិកេនយ៉ា រស់នៅតំបន់គីរីនយ៉ាបា ភាគកណ្តាលប្រទេសបានកាត់លិង្គរបស់ខ្លួនចោល ខណៈពេលមិត្តភក្តិប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសាកលនារាត្រីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥ ដើម្បីប្រឆាំងនារីម្នាក់មិនព្រមស្រឡាញ់រូបគេ ។
កន្លងមកលោកគីម៉ូដូ ព្យាយាមប្រតិបត្តិគ្រប់យ៉ាងដើម្បីឱ្យនារីស្រឡាញ់ខ្លួន ប៉ុន្តែត្រូវនារីជាច្រើននាក់បដិសេធ ទើបតូចចិត្ត ក៏កាត់លិង្គរបស់ខ្លួនចោល ព្រោះយល់ថាវាគ្មានប្រយោជន៍ និងប្រហែលជាមិនអាចប្រើប្រាស់បានទេ ។
នៅពេលកាត់លិង្គបណ្តាលឱ្យមានឈាមហូរជោកជាំនោះ លោកគីម៉ូថូ ដើរឆ្ពោះទៅរកក្រុមគ្រួសារដែលកំពុងប្រារព្ធពិធីឆ្លងឆ្នាំ ធ្វើឱ្យពួកគេភ័យតក់ស្លុត ។ ឪពុកម្តាយបានទូរស័ព្ទហៅប៉ូលិសឱ្យនាំកូនប្រុសទៅមន្ទីរពេទ្យភ្លាម ។
មន្ទីរពេទ្យនៅក្បែរតំបន់កើតហេតុមិនអាចតភ្ជាប់លិង្គបានទេ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យ «Kerugoya Level 4» ជាមន្ទីរពេទ្យធំ ។ ក្រោយពីគ្រូពេទ្យត្រួតពិនិត្យរបួសរួចរាល់និយាយថាពួកគេនឹងព្យាយាមព្យាបាលឱ្យអស់លទ្ធភាព ប៉ុន្តែមិនធានាថាលិង្គអាចប្រើការបានដូចដើម ឬអត់ទេ ៕
ចែករំលែកព័តមាននេះ