តើអ្នកកំពុងរកជំនួយពីហុងស៊ុយដើម្បីជួយឱ្យការងាររបស់អ្នកជោគជ័យមែនទេ ? ពេលនេះអ្នកនឹងបានជួបដូចបំណងហើយ ។ ក្បួនហុងស៊ុយនេះនឹងប្រាប់ពីរបៀបធ្វើយ៉ាងណាដើម្បីឱ្យការងារសព្វបែបយ៉ាងរបស់អ្នករីកចម្រើនទៅមុខយ៉ាងលឿន ដោយអ្នកអាចប្រើវិធីរៀបហុងស៊ុយដោយខ្លួនឯងទៅតាមការពន្យល់បង្ហាត់បង្ហាញប្រាប់របស់គ្រូហុងស៊ុយឱ្យអ្នកយល់គ្រប់របៀបរៀបទាំងបួនចំណុច នោះថាមពលនៃភាពជោគជ័យនឹងចូលក្នុងផ្ទះឬការិយាល័យរបស់អ្នកពេញបរិបូណ៍ ។

១-តាំងរូបមាតាបិតានៅទិសខាងកើត ព្រោះមាតាបិតាតំណាងឱ្យទិសនេះ ដែលជាទិសស្តេចនាគតំណាងឱ្យថាមពលដ៏អស្ចារ្យនៃភាពជោគជ័យសព្វការងាររបស់អ្នក និងជាពន្លឺសិរីមង្គលដ៏មហាប្រសើរ ។ អ្នកគួរតាំងរូបអ្នកមានគុណនៅលើតុធ្វើការ ឬតុការិយាល័យ ឬក៏ក្នុងផ្ទះរបស់អ្នកក៏រឹតតែប្រសើរ ។
២-តាំងរូបព្រះ ឬជាមេសាសនាណាក៏បានដែលអ្នកជឿ និងគោរពបូជា ដាក់តាំងនៅទិសខាងត្បូងជាទិសនាំមកនូវថាមពលជោគជ័យ កេរ្តិ៍ឈ្មោះ សេរីភាព និងសន្ទុះទៅមុខនៃការងារ ដូច្នេះនិមិត្តសញ្ញាហុងស៊ុយរូបព្រះតែងតែត្រូវបានប្រើញឹកញាប់នៅទិសខាងត្បូងសម្រាប់ទាក់ទាញថាមពលកេរ្តិ៍ឈ្មោះ និងសម្រាប់ទាក់ទាញថាមពលនៃភាពរីកចម្រើនក្នុងការងារនិងការរកស៊ីសព្វសារពើ ។
១-តាំងរូបរបស់ជនល្បី ជនជោគជ័យណាមួយក៏បាន ដាក់តាំងនៅទិសខាងជើងដែលជាទិសតំណាងធាតុទឹកនាំមកនូវថាមពលជោគជ័យដ៏ត្រជាក់ត្រជំក្នុងជីវិតការងារចម្រើនរុងរឿងជាអមតៈ ។

៤-តាំងវត្ថុអ្វីដែលមានពណ៌ក្រហមនៅទិសខាងលិច ពណ៌ក្រហមតំណាងឱ្យធាតុមាស ហើយវាជាវត្តមាននៃថាមពលដ៏ជោគជ័យទាំងក្នុងការងារ និងការរកស៊ីចម្រុង ចម្រើនជាភិយ្យោភាព ។
វាជាក្បួនហុងស៊ុយដ៏ស័ក្តិសិទ្ធិដែលប្រជាជនចិនមានជំនឿជាយូរមកហើយ ជឿឬមិនជឿអ្នកអាចសាកល្បងមើលដោយខ្លួនឯង ហើយរង់ចាំអ៊ុតមើលលទ្ធផលយ៉ាងយូរ១សប្តាហ៍នឹងចេញផ្លែផ្កាហើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ