ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាគេថា ឈឺផ្លូវចិត្តនាំឱ្យឈឺផ្លូវកាយដែរ?

2 ឆ្នាំ មុន

រាងកាយរបស់យើងគឺជាបង្អួចបង្ហាញពីចិត្តរបស់យើង។ វាមានទំនាក់ទំនងគ្នាគួរឱ្យកត់សម្គាល់។ នៅពេលយើងមានអារម្មណ៍អវិជ្ជមាន រាងកាយរបស់យើងបានស្តែងចេញជាបញ្ហាមួយចំនួន ដើម្បីឆ្លើយតបទៅនឹងអារម្មណ៍។ ខាងក្រោមនេះ គឺជាអារម្មណ៍៣យ៉ាង ដែលអាចស្តែងចេញជាបញ្ហានៅលើរាងកាយ។ ១. ជម្ងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភអាចបង្កឱ្យមានជម្ងឺបេះដូង…

រាងកាយរបស់យើងគឺជាបង្អួចបង្ហាញពីចិត្តរបស់យើង។ វាមានទំនាក់ទំនងគ្នាគួរឱ្យកត់សម្គាល់។ នៅពេលយើងមានអារម្មណ៍អវិជ្ជមាន រាងកាយរបស់យើងបានស្តែងចេញជាបញ្ហាមួយចំនួន ដើម្បីឆ្លើយតបទៅនឹងអារម្មណ៍។ ខាងក្រោមនេះ គឺជាអារម្មណ៍៣យ៉ាង ដែលអាចស្តែងចេញជាបញ្ហានៅលើរាងកាយ។

១. ជម្ងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភអាចបង្កឱ្យមានជម្ងឺបេះដូង

ការធ្លាក់ទឹកចិត្តនិងការថប់អារម្មណ៍ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជម្ងឺសរសៃឈាមបេះដូង។ ជម្ងឺធ្លាក់ទឹកចិត្តអាចបណ្តាលឱ្យមានជម្ងឺបេះដូងធ្ងន់ធ្ងរ។ អ្នកអាចមានអារម្មណ៍ថប់ៗនិងភ័យកាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ហើយមានអារម្មណ៍ថាបេះដូងរបស់អ្នកចាប់ផ្តើមដើរលឿនណាស់។ នេះអាចបង្កឱ្យមានបញ្ហាបេះដូង។

២. ការភ័យខ្លាចអាចបណ្តាលឱ្យមានអាឡែរហ្សីនិងជម្ងឺរលាកស្បែក

អ្នកស្រាវជ្រាវខ្លះនិយាយថាស្ថានភាពអាឡែរហ្សីទូទៅខ្លះ អាចទាក់ទងនឹងសុខភាពផ្លូវចិត្ត។ ជម្ងឺត្រអក គ្រុនក្តៅ និងហឺតអាចបណ្តាលមកពីជម្ងឺផ្លូវចិត្ត។ អ្នកប្រហែលជាទទួលរងពីបញ្ហាអាឡែរហ្សីអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែអាឡែរហ្សីនៅតែមិនទាន់ដឹងថាមកពីអ្វី។ វាអាចមកពីបញ្ហាផ្លូវចិត្ត។

៣. ស្រ្តេសអាចបង្កឱ្យមានការរំខានដល់ការរំលាយអាហារ

ក្រពះរបស់យើងត្រូវបានគ្រប់គ្រងដោយប្រព័ន្ធមួយយ៉ាងស្មុគស្មាញ។ ភាពតានតឹងក្នុងជីវិត អាចធ្វើឱ្យក្រពះរបស់យើងក្រហាយ និង មានប្រតិកម្មរលាក។ ការរលាកក្រពះ អាចបណ្តាលមកពីជម្លោះនៅក្នុងដែននៃអារម្មណ៍របស់អ្នក និង អសមត្ថភាពក្នុងការទទួលខុសត្រូវផ្នែកអារម្មណ៍។ ស្រ្តេសគួរតែត្រូវបានដោះស្រាយឱ្យទាន់ពេលមុនពេលក្រពះជួយលែងបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ