ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើត្រូវដែរឬអត់ ដែលក្រោកពីគេងភ្លាម ផឹកកាហ្វេភ្លាម?

2 ឆ្នាំ មុន

កាហ្វេដំបូងដែលផ្តល់កម្លាំងដល់យើងភាគច្រើននៅពេលព្រឹក ប្រហែលជាមិនមែនជាវិធីល្អបំផុតដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នកទេ។ វេជ្ជបណ្ឌិតជឿជាក់ថា ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានកាហ្វេគឺនៅចន្លោះម៉ោង ៩កន្លះព្រឹក ដល់ ម៉ោង ១១កន្លះព្រឹក។ ចុះប្រសិនបើទទួលទានកាហ្វេពេលព្រឹកក្រោកពីគេងភ្លាមៗ តើនឹងមានអ្វីកើតឡើង?…

កាហ្វេដំបូងដែលផ្តល់កម្លាំងដល់យើងភាគច្រើននៅពេលព្រឹក ប្រហែលជាមិនមែនជាវិធីល្អបំផុតដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នកទេ។ វេជ្ជបណ្ឌិតជឿជាក់ថា ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានកាហ្វេគឺនៅចន្លោះម៉ោង ៩កន្លះព្រឹក ដល់ ម៉ោង ១១កន្លះព្រឹក។ ចុះប្រសិនបើទទួលទានកាហ្វេពេលព្រឹកក្រោកពីគេងភ្លាមៗ តើនឹងមានអ្វីកើតឡើង?

១. កាន់តែមិនស្វាង

កាហ្វេជាភេសជ្ជៈដាស់អារម្មណ៍របស់យើងទាំងអស់គ្នា ប៉ុន្តែការផឹកវាភ្លាមៗនៅពេលដែលយើងទើបងើបចេញពីគ្រែ វាអាចមានឥទ្ធិពលផ្ទុយទៅវិញ។ ជាតិកាហ្វេអ៊ីនបង្កើនកម្រិតអ័រម៉ូនស្ត្រេសទ្វេដង ហើយអាចនាំឱ្យមានបញ្ហាជាមួយនឹងការគេង ដែលបណ្តាលឱ្យអស់កម្លាំង។ ប្រសិនបើអ្នកចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយកាហ្វេមួយពែងលាយនឹងស្ករ អ្នកនឹងមានអារម្មណ៍ងងុយគេងម្តងទៀតបន្ទាប់ពីរយៈពេលខ្លី។ រឿងនេះកើតឡើងដោយសារតែរាងកាយរបស់យើងផលិតអាំងស៊ុយលីន ដើម្បីទូទាត់នឹងជាតិស្ករ ដែលជាហេតុធ្វើអោយកង្វះថាមពលនិងការស្រ្តេសទ្វេដង។

២. បញ្ហារំលាយអាហារ

ខណៈពេលដែលភេសជ្ជៈសំណព្វចិត្តរបស់អ្នក (កាហ្វេ) នឹងជួយអ្នកឱ្យស្វាងនៅពេលព្រឹក វាក៏អាចជម្រុញឱ្យប្រើបន្ទប់ទឹកឱ្យបានញឹកញាប់ជាងមុន។ តាមពិតអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួន បានផ្តល់អនុសាសន៍ឱ្យផឹកកាហ្វេជាមធ្យោបាយមួយ ដើម្បីត្រៀមការទន្ទេញមេរៀនសម្រាប់ការប្រលងមួយចំនួន។ កាហ្វេធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរបស់យើងសកម្ម ដែលជាលទ្ធផលប៉ះពាល់ដល់ពោះវៀនធំហើយអាចបណ្តាលឱ្យរាគ។ មនុស្សជាច្រើនក៏ចូលចិត្តបន្ថែមទឹកដោះគោឬក្រែមទៅពែងកាហ្វេពេលព្រឹករបស់ពួកគេដែរ ហើយដោយសារតែយើងភាគច្រើនមានការលំបាកក្នុងការរំលាយជាតិ Lactose ក្នុងទឹកដោះគោ វាអាចបណ្តាលឱ្យមិនស្រួលក្នុងក្រពះផងដែរ។

៣. បាត់បង់សារជាតិរ៉ែ

ការទទួលទានកាហ្វេជាប្រចាំនៅពេលព្រឹក អាចបណ្តាលឱ្យអ្នកបាត់បង់វីតាមីននិងសារធាតុរ៉ែសំខាន់ៗជាច្រើន។ វាអាចបំផ្លាញការស្រូបយកជាតិដែកម៉ាញ៉េស្យូម និងវីតាមីន B  ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធសរសៃប្រសាទរបស់យើង។ ជាតិកាហ្វេអ៊ីនច្រើនពេក ក៏អាចធ្វើឱ្យជាតិកាល់ស្យូមចេញពីឆ្អឹងរបស់អ្នក ដែលធ្វើឱ្យវាពុកផុយនិងងាយបាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ