ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា tik tok ចុះ​ស្រះ​​​រួច​ថា«​ចាប់​ត្រី​ព្រោះ​​ត្រី​ច្រើន​» ក៏​លិច​បាត់​ផ្អើល​ពេញ​វត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​មាន​សតិ​មិនសូវ​គ្រប់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាតា​រា tik tok បាន​លង់ទឹក​ស្លា​.​ប់​នៅ​ស្រះ​ទឹក​មួយ​កន្លែង ក្នុង​វត្ត​ព្រះ​បារមី​វ​ង្កុ​ដ្ឋ​បុរី ហើយ​ក៏​លិច​បាត់​រកស​.​ព​ពុំ​ទាន់​ឃើញ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​សតិ​មិនសូវ​គ្រប់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាតា​រា tik tok បាន​លង់ទឹក​ស្លា​.​ប់​នៅ​ស្រះ​ទឹក​មួយ​កន្លែង ក្នុង​វត្ត​ព្រះ​បារមី​វ​ង្កុ​ដ្ឋ​បុរី ហើយ​ក៏​លិច​បាត់​រកស​.​ព​ពុំ​ទាន់​ឃើញ​នៅឡើយ​ទេ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ នៅ​ក្នុង​វត្ត​ព្រះ​បារមី​វ​ង្ក​ដ្ឋ​បុរី ដែល​ស្ថិត​នៅ​ភូមិ​បុរី​កម្មករ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​លង់ទឹក​ខាងលើ ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ង សុភា ហៅ​វ៉ិ​ត អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្លើ​ងរ​លើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៨ ខែសីហា​នេះ ជន​រង​គ្រោះ​ខាងលើ​រូប​នេះ​បាន​ចុះ​ទឹក​ដោយ​ប្រាប់​ថា «​ចាប់​ត្រី ព្រោះ​ឃើញ​ត្រី​ច្រើន​»​។ ខណៈ​ពេល​នោះ ក៏​ស្រាប់តែ​ជន​រង​គ្រោះ​បាន​លង់ ហើយ​ក៏​លិច​បាត់​នៅ​ក្នុង​ទឹកស្រះ​តែ​ម្តង​។ ភ្លាម​ៗ​នោះ ក៏​បាន​ទៅ​ប្រាប់​ម្តាយ​ជន​រង​គ្រោះ ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​កើតឡើង​តែ​ម្តង​។

តាម​ស្ត្រី​ជា​ម្តាយ​របស់​ជន​រង​គ្រោះ​មានឈ្មោះ កើត សុ​ភណ្ឌ អាយុ​៥៣​ឆ្នាំ បានអោយ​ដឹង​ថា កូនប្រុស​របស់​គាត់​មាន​សតិ​មិន​គ្រប់​តាំងពី​កំណើត​។ ហើយ​កន្លង​មក កូនប្រុស​គាត់​តែងតែ​ដើរ​លេង​ក្នុង​វត្ត​នេះ មិន​ដែល​ចុះ​លេង​ទឹក​នោះ​ទេ ទើបតែ​ថ្ងៃនេះ កូនប្រុស​គាត់​ចុះ​លេង​ទឹក រួច​ថា រក​ចាប់​ត្រី ក៏​រអិល​ជើង​លិច​បាត់​ទៅ​ក្នុង​ស្រះ​ទឹក​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង​១០​ម៉ែត្រ​នេះ​តែ​ម្តង​។

សូម​បញ្ជាក់​ថា ដោយសារ​តែ​គ្រួសារ​របស់​ជន​រង​គ្រោះ​អត់​មាន​លទ្ធភាព​ក្នុង​ការ​ជួល​គេ ដើម្បី​ឱ្យ​រាវរក​សាកស​.​ពកូន​ប្រុស ដូច្នេះ​ក្រុម​គ្រួសារ​ក៏​បាន​ត្រៀម​តែ​ដុត​ធូប​បន់ស្រន់ ដើម្បី​សូម​អោ​យស​.​ព​របស់​កូនប្រុស​ខ្លួន​អណ្តែត​ឡើង​លើ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ