ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​បក្ស​ប្រឆាំង​នាំ​គ្នា​បង្កើត​បក្ស​ថ្មី​ៗ​ជា​ច្រើន​ព្រោះ​សម្លឹង​ឃើញ​តំណែង?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជា​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នា​ឆ្នាំ​២០២៣ ។

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជា​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នា​ឆ្នាំ​២០២៣ ។ ក្នុង​នោះ​គេ​កត់សម្គាល់​ឃើញ​ថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១៧ មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់ មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នេះ ជាង ២០​រូប បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​បាន​បង្កើត​គណបក្ស​ថ្មី យ៉ាង​ហោច​ណាស់ ៦ គណបក្ស​ថ្មី​ៗ​ផ្សេង​ៗ​ពី​គ្នា ។

ការ​បង្កើត​គណបក្ស​ផ្សេង​ៗ​ពី​គ្នា​នេះ គឺជា​សញ្ញា​មួយ​នៃ​ការ​បែកខ្ញែក​សម្លេង​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ផង និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ផង ខណៈ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​មួយ​រូប​លើក​ឡើង​ថា ព្រោះ​ពួក​គាត់​មាន​ទស្សនៈ និង​គំនិត​ផ្សេង​ៗ​គ្នា​ក្នុង​ការ​ចង់​ដឹកនាំ ហើយ​ជា​ការ​ពិត​ណាស់​បង្កើត​គណបក្ស​នយោបាយ​នេះ​នឹង​ធ្វើ​ឲ្យ​បែកបាក់​សម្លេង​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ទាំងស្រុង និង​អាច​មាន​អ្នកខ្លះ​សម្លឹង​ឃើញ​តំណែង​នៅ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​មួយ​រូប ។

លោក អ៊ូ ច័ន្ទ​រ័​ត្ន ដែល​បច្ចុប្បន្ន​បាន​បង្កើត​គណបក្ស​នយោបាយ​មួយ​ឈ្មោះ​ថា «​គណបក្ស​កែទម្រង់​កម្ពុជា​» បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ការ​រត់​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នេះ ដោយសារ​ពួក​គេ​មានគំនិត​ផ្សេង​ៗ​គ្នា​ក្នុង​ការ​ចង់​ដឹកនាំ ហើយ​ជា​ការ​ពិត​ណាស់​លោក​យល់​ឃើញ​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ផ្សេង​ៗ​ពី​គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​បែកបាក់​សម្លេង​គាំទ្រ​អតីត​បក្ស​ប្រឆាំង ១០០ ភាគរយ​តែ​ម្តង​។

លោក​អ៊ូ ច័ន្ទ​រ័​ត្ន បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​យល់​ថា​មន្ត្រី​ដែល​ទៅ​បង្កើត​គណបក្ស​នយោបាយ​នេះ​គាត់​មាន​ម​ហិតា​ខុស​គ្នា ទស្សនៈ​នយោបាយ​ផ្សេង​គ្នា គំនិត​យោបល់​ខុស​គ្នា​។ អ្នកខ្លះ​គិត​ចេះ គិត​ចុះ … ដោយ​អ្នកខ្លះ​ទៀត​គិត​ថា ទាល់តែ​ខ្លួន​គាត់​ដឹកនាំ​បាន​ប្រកួត​ប្រែង ឬ​ដណ្តើម​ជ័យ​ជំនះ​បាន​អ៊ីចឹង​ទៅ អាហ្នឹង​រឿង​មួយ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា គេ​គិត​នោះ​មានគំនិត​រួម​មួយ គឺ​យ៉ាង​ហោច​ណាស់​ឲ្យ​តែ​បាន មក​ធ្វើ​នយោបាយ​»​។

នៅ​ពេល​សួរ​ថា​តើ​អ្វី​ដែល​ជម្រុញ​ឱ្យ​អតីត​កម្លាំង​ប្រឆាំង​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ៗ​និង​ផ្សេង​ពី​គ្នា នេះ​ត្រូវ​បាន​លោក អ៊ូ ច័ន្ទ​រ័​ត្ន អះអាង ការ​បង្កើត​គណបក្ស​នេះ​ដោយ​មានការ​ទាក់ទាញ​ពី​តំណែង​នៅ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ផង​ដែរ ។

លោក​បន្ត​ថា «​តំណែង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នេះ​ធ្វើ​ឲ្យ​គណបក្ស​ខ្លះ​សំឡឹង​មើល​ចំណុច​ហ្នឹង ទើប​គេ​បង្កើត​ឡើង​មក​មុន​ពេល​បោះ​ឆ្នោត​ដើម្បី​ចួ​ល​រួម​ហើយ​យក​តំណែង​ហ្នឹង​។ កន្លង មក​ខ្ញុំ​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា​ពេល​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​នឹង​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​នឹង​ចេញ​មក​ធ្វើ​គណបក្ស​នយោបាយ​ដោយសារ​តំណែង​ហ្នឹង​»​។

នៅ​ពេល​សាកសួរ​ថា ចុះ​ការ​បង្កើត​គណបក្ស​នយោបាយ​របស់​លោក​មាន​បំណង​យ៉ាងណា​វិញ ឬ​សម្លឹង​ឃើញ​តំណែង​នោះ​ដែរ លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ថា ដំបូង​ឡើង​គឺ​ចង់​ឲ្យ​មន្ត្រី​អតីត​គណបក្សប្រឆាំង​ចូលរួម​ដោយ​លោក​បាន​ជជែក​ជាមួយ​ស្ថា​និក​គណបក្ស​លោក​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដោយ​ឲ្យ លោក ប៉ុ​ល ហំ​ម មក​ដឹកនាំ​គណបក្ស ប៉ុន្តែ​មាន​អ្នកមួយ​ចំនួន​គេ​មិ ន​យល់​ស្រប​និង​មាន​ទស្សនៈ​ផ្សេង​គ្នា និង​ពាក់ព័ន្ធ​ស្លាក​សញ្ញា​គណបក្ស​រហូត ដល់​ទៅ​ប ង្ក​ត​គណបក្ស​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី CNRP ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ជា​ច្រើន​រួប​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ៗ យ៉ាង​ហោច​ណាស់ ៦​គណបក្ស រួម​មាន ៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក​គង់​គាំ ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់​លោក ជីវ កត្តា ៤-​គណបក្ស​កែទម្រង់​កម្ពុជា របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន ៥-​គណបក្ស​កម្ពុជា​និយម របស់​លោក យ៉ែ​ម បុញ្ញឫទ្ធិ ៦-​គណបក្ស​បេះដូង​ជាតិ ដែល​បង្កើត​ដោយ​ក្រុម​លោក អេ​ង ឆៃ​អ៊ា​ង និង​លោកស្រី មូរ សុខ​ហួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ