ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករសំណង់២រូប​ក្អួត​ថប់ដង្ហើម​ស្លា​.​ប់យ៉ាងចម្លែក

2 ឆ្នាំ មុន
  • កំពត

ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​រស់នៅ​ក្នុងភូមិ​ដើម​ពោធិ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច បាន​ចេញពីផ្ទះ​ស្រប​ពេល​គ្នា​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ ដោយ​បាន​ជិះឡាន​ទៅ​ធ្វើ​សំណង់​នៅ​ម្ដុំ​

ខេត្តកំពត ៖ កម្មករសំណង់ ២ រូបក្នុងចំណោម ៤ រូបមកពីខេត្តកំពត ឡើងមកធ្វើការនៅរាជធានីភ្នំពេញ បានស្លា.ប់ ជាបន្តបន្ទាប់ ក្រោយមានអាការៈចម្លែក ខណៈមិត្តភ័ក្ត្រ ២ ទៀតភ័យរត់ទៅរកព្រះ​ចៅអធិការ​វត្ត ដើម្បី​ស្រោច​ទឹក​សូត្រ​មន្ត​រំដោះគ្រោះ​។

តាមដំណើររឿងរបស់អ្នកទាំង ៤ ត្រូវបានពលរដ្ឋនៅខេត្តកំពតថ្លែងឱ្យដឹងថា បុរស ​៤​នាក់ ​រស់នៅ​ក្នុងភូមិ​ដើម​ពោធិ ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ចេញពីផ្ទះ​ស្រប​ពេល​គ្នា​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ ដោយ​បាន​ជិះឡាន​ទៅ​ធ្វើ​សំណង់​នៅ​ម្ដុំ​ខណ្ឌឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បុរស​ជា​អ្នក​ភូមិ​ទាំង​៤​នាក់​ខាងលើ​នោះ បាន​ទៅ​ធ្វើ​សំណង់​ទើបតែ​មួយ​ថ្ងៃ ក៏​ស្រាប់តែ​បុរស​ម្នាក់​ឈ្មោះ​ហ៊ឹ​ម លំ​ហាន អាយុ​៤០​ឆ្នាំ មាន​អាកា​រៈ​ក្អួតចង្អោ ថប់ដង្ហើម ហើយ​ក៏​រវើរវាយ​និយាយ​ស្រែក​អោយ​គេ​ជួយ​ផង​ថា «​ឆ្កែ​ដេញ​ខាំ​ខ្លួន​ហើយ​»​។ ក្រោយមក​បុរស​ ​ហ៊ឹ​ម លំ​ហាន ​ត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​តាម​រថយន្តឈ្នួល​មក​ផ្ទះ ។ ប៉ុន្តែ​ការ​ដឹក​មនុស្ស​មាន​អាកា​រៈ​មិនស្រួលបែប​នេះ ​ម្ចាស់រថយន្តឈ្នួល​ ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រាច នៅ​យប់​ដដែល​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ឈ្មោះ​ហ៊ឹ​ម លំ​ហាន រូប​នេះ​ក៏​បាន​ស្លា​.​ប់​នៅ​ក្នុង​មន្ទីរពេទ្យ​កំពង់ត្រាច​តែ​ម្តង​ទៅ​។ ហើយ​បើ​តាម​លទ្ធផល​ធ្វើ​សំណាក​តេស្ត​រហ័ស​របស់​ក្រុម​គ្រូពេទ្យ បាន​ចេញ​លិខិតបញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ថា ស​.​ព​ជន​រង​គ្រោះ​ឈ្មោះ ​ហ៊ឹ​ម លំ​ហាន រូប​នេះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​នោះ​ទេ​។ ក្រោយមក​ស​.​ព​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ដឹក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ដើម​ពោធិ ក៏​ប៉ុន្តែ​មិនសូវ​មាន​មនុស្ស​ច្រើន​មក​ចូលរួម​បុណ្យ​ស​.​ព​នោះ​ទេ​។

អ្វីដែលគួរឱ្យចម្លែកនោះ គឺ ​អ្នក​ភូមិ​ដើម​ពោធិ​ម្នាក់​ទៀត គឺ​ឈ្មោះ ហឿ​ន បុត្រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ដែល​បាន​ទៅ​ធ្វើ​សំណង់​ជាមួយនឹង​ឈ្មោះ​ហ៊ឹ​ម លំ​ហាន នោះ ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ភូមិ​ដើម​ពោធិ ហើយ​ក៏​បាន​ទៅ​ចូលរួម​កំដរ​ស​.​ព​ជន​រង​គ្រោះ (​ហ៊ឹ​ម លំ​ហាន​) ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែសីហា​នេះ បុរស​ឈ្មោះ ហឿ​ន បុត្រ ស្រាប់តែ​មាន​អាកា​រៈ​ឈឺ​ក្អួតចង្អោ ថប់​ពិបាក​ដកដង្ហើម ហើយ​ក្រុម​គ្រួសារ​ក៏​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​កំពង់ត្រាច តែ​ក៏​ស្លា​.​ប់​នៅ​ម៉ោង​២​រំលង​អ​ធ្រា​ត​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២១​នេះ​តែ​ម្តង ។

ការ​ស្លា​.​ប់​របស់​អ្នក​ភូមិ​ទាំង​២​នាក់​ខាងលើ​នេះ បាន​ធ្វើ​អោយ​អ្នក​ភូមិ​ផ្សេង​ទៀត​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា ព្រោះ​មិន​ទាន់​ទាំង​រុះ​រោង​បុណ្យ​ស​.​ព​មួយ​ចេញ​ផង ក៏​មាន​អ្នក​ភូមិ​ម្នាក់​ទៀត​បាន​ស្លា​.​ប់​ជា​បន្តបន្ទាប់​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា​នេះ អ្នក​ភូមិ​ដើម​ពោធិ​ចំនួន​២​នាក់​ទៀត គឺ​ឈ្មោះ​រ៉េ​ត និង​ឈ្មោះ​ភាន ដែល​បាន​ទៅ​ធ្វើ​សំណង់​ជាមួយ​អ្នក​ស្លា​.​ប់​ទាំង​២​នាក់​ខាងលើ​នេះ មានការ​ភ័យ​ខ្លាច ហើយ​រក​ការ​ទស្សន៍​ទាយ​ពី​ព្រះ​ចៅអធិការ​វត្ត​ពោ​ជុំ​ភ្នំ​ល្ងៀង ដើម្បី​ស្រោច​ទឹក​សូត្រ​មន្ត​រំដោះគ្រោះ​។ ហើយ​ចៅអធិការ​វត្ត ក៏​មាន​សង្ឃ​ដិ​កា​ថា ញ៉ូ​ម​ទាំង​៤​នាក់​នោះ​បាន​ខុសមាត់​ពាក្យ​សម្ដី ទើប​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ប្រកាន់​។

គួរ​បញ្ជាក់​ថា តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​ទំលាយ​ថា អ្នក​ទាំង​៤​នាក់​ខាងលើ​នេះ​បាន​ទិញ​ស្រា​គេ​ផឹក​មុន​ឡើង​ឡាន​ទៅ​ភ្នំពេញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ