ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា៣យ៉ាង បង្ហាញថាអ្នកដុសធេ្មញខុសរបៀបហើយ

2 ឆ្នាំ មុន

មនុស្សខ្លះគិតថា ដើម្បីសម្អាតធ្មេញឱ្យបានស្អាត គេត្រូវដុសធ្មេញសង្កត់ឱ្យខ្លាំងៗ។ ប៉ុន្តែវាមិនដូចជាអ្នកគិតនោះទេ។ ការដុសធ្មេញពីលើចុះក្រោម ល្មមៗ គ្រប់កន្លែងក្នុងមាត់ គឺជាការប្រសើរ។ ការដុសសង្កត់ពេក គឺមិនល្អឡើយ…

មនុស្សខ្លះគិតថា ដើម្បីសម្អាតធ្មេញឱ្យបានស្អាត គេត្រូវដុសធ្មេញសង្កត់ឱ្យខ្លាំងៗ។ ប៉ុន្តែវាមិនដូចជាអ្នកគិតនោះទេ។ ការដុសធ្មេញពីលើចុះក្រោម ល្មមៗ គ្រប់កន្លែងក្នុងមាត់ គឺជាការប្រសើរ។ ការដុសសង្កត់ពេក គឺមិនល្អឡើយ ដែលមានសញ្ញា៣យ៉ាង អាចបង្ហាញថាអ្នកបានដុសធ្មេញសង្កត់ជ្រុលពេក។​

១. អញ្ចាញធ្មេញរបស់ចាប់ផ្តើមខោច

ធ្មេញរបស់យើងម្នាក់ៗត្រូវបានការពារដោយអេណាម៉េល ដែលជាផ្នែកខាងក្រៅនៃធ្មេញ (សំបកធ្មេញ) ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការដុសធ្មេញច្រើនពេក។ ស្របជាមួយគ្នានេះដែរ អញ្ចាញធ្មេញរបស់យើងក៏ឡើងខោច ដែលធ្វើឱ្យឬសធ្មេញកាន់តែរាក់។ យោងតាមពេទ្យធ្មេញជំនាញបានឱ្យដឹងថា ប្រហែល ១០% -២០% នៃប្រជាជននៅជុំវិញពិភពលោកបានធ្វើឱ្យខូចអញ្ចាញធ្មេញដោយសារការដុសធ្មេញច្រើនពេក និង ខ្លាំងពេក។

២. ធ្មេញរបស់អ្នកចាប់ផ្តើមស្រៀវ

ធ្មេញអាចប្រែជាស្រៀវនៅពេលដុសធ្មេញច្រើន ព្រោះតែស្រោមនៃធ្មេញត្រូវបានសឹក។ សំបកធ្មេញ ឬ ស្រោមធ្មេញ​ (enamel) មានតួនាទីការពារផ្នែកខាងក្នុងនៃធ្មេញ ដែលក្នុងនោះក៏មានសរសៃប្រសាទផងដែរ។ បើមានការប៉ះទង្គិចនឹងសរសៃប្រសាទ យើងប្រាកដជាមានការឈឺចាប់។ អ្នកអាចមានអារម្មណ៍ស្រៀវ នៅពេលផឹកទឹកត្រជាក់ ឬ ខាំរបស់រឹង ដោយសារតែសំបកធ្មេញរបស់អ្នកត្រូវបានសឹក។

៣. ច្រាសដុសធ្មេញរបស់អ្នករីកចុង

ការដុសធ្មេញគឺមិនល្អ នៅពេលដែលយើងមិនចេះរបៀបដុះឱ្យបានត្រឹមត្រូវ។ ច្រាសរបស់អ្នកអាចរីកចុង នៅពេលដែលអ្នកដុះសង្កត់ពេក។ ដូចជាបានដឹងស្រាប់ហើយនៅខាងលើ ការដុះសង្កត់ពេក គឺមិនត្រឹមត្រូវទេ។ ដូចនេះ​​ប្រសិនបើច្រាស់របស់អ្នករីកចុង នោះសូមអ្នកគិតគូរពីការដុះធ្មេញរបស់អ្នកម្តងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ