ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាស្រ្តីឆាប់ចាស់ជាងបុរស?

2 ឆ្នាំ មុន

វាមិនមែនជាអាថ៌កំបាំងទេដែលស្ត្រីអាចរស់នៅបានយូរជាងបុរស។ នេះហាក់ដូចជាដំណឹងល្អសម្រាប់ស្ត្រី ប៉ុន្តែមានរឿងមួយដែលពួកគេមិននឹកស្មានដល់ គឺថាស្ត្រីឆាប់ចាស់ជាងបុរស។ ប្រាកដណាស់ មនុស្សភាគច្រើនច្បាស់ជាគិតថា នេះមកពីស្រ្តីត្រូវសម្រាលបុត្រ ទើបបានជាឆាប់ចាស់បែបនេះ។ វាមិនខុសទេ តែវានៅមានកត្តាជាច្រើនទៀត…

វាមិនមែនជាអាថ៌កំបាំងទេដែលស្ត្រីអាចរស់នៅបានយូរជាងបុរស។ នេះហាក់ដូចជាដំណឹងល្អសម្រាប់ស្ត្រី ប៉ុន្តែមានរឿងមួយដែលពួកគេមិននឹកស្មានដល់ គឺថាស្ត្រីឆាប់ចាស់ជាងបុរស។ ប្រាកដណាស់ មនុស្សភាគច្រើនច្បាស់ជាគិតថា នេះមកពីស្រ្តីត្រូវសម្រាលបុត្រ ទើបបានជាឆាប់ចាស់បែបនេះ។ វាមិនខុសទេ តែវានៅមានកត្តាជាច្រើនទៀត ដែលក្នុងនោះអ្នកនឹងបានស្គាល់កត្តា៣យ៉ាងនៅថ្ងៃនេះ។

១. ស្ត្រីមានស្រ្តេសច្រើនជាងបុរស

យោងតាមវេជ្ជបណ្ឌិត Judith Mohring មកពីសហរដ្ឋអាមេរិក បានឱ្យដឹងថា ស្ត្រីងាយនឹងមានបញ្ហាផ្លូវចិត្ត ជាពិសេសប្រសិនបើវាជាបញ្ហាការងារ។ ក្រៅពីនេះ ភាពខុសគ្នានៃអរម៉ូនគឺជាបញ្ហាចម្បងដែលធ្វើឱ្យងាយស្រ្តេស។ ការប្រែប្រួលអរម៉ូនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្លាក់ទឹកចិត្ត។ ជាពិសេសគឺនៅពេលដែលស្រ្តីមករដូវរៀងរាល់ខែ។ បុរសៗមានគូប្រាកដជាយល់ច្បាស់ហើយពីរឿងនេះ។

២. ស្បែកបុរសគឺក្រាស់ជាស្រ្តី

“ប្រុសៗមុខក្រាស់ណាស់”។ ដូចនឹងពាក្យគេថាមែន ដោយយោងតាមគ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា ស្បែកបុរសមានភាពក្រាស់ជាងស្បែកស្ត្រី ២៥% ។ ភាគរយអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែតួលេខទូទៅនៅតែបង្ហាញថាក្រាស់ជាង។ ដោយសារតែហេតុនេះហើយ ទើបបានជាស្រ្តីងាយនឹងឡើងជ្រួញជាងបុរស។

៣. កំរិតអរម៉ូនតេស្តូស្តេរ៉ូនទាបជាងបុរស

អរម៉ូនអ៊ឹស្ត្រូសែនដែលជាអរម៉ូនរបស់ស្រ្តី គឺមានតួនាទីធ្វើឱ្យស្រ្តីមានភាពវ័យក្មេង។ តេស្តូស្តេរ៉ូនវិញ គឺជួយឱ្យបុរសក្មេងបានយូរ។​ ថ្វីបើអរម៉ូនអ៊ឹស្ត្រូសែនក៏ដើរតួជាអរម៉ូនប្រឆាំងភាពចាស់មែន​ ផលិតកម្មរបស់វាធ្លាក់ចុះលឿនជាងអរម៉ូនតេស្តូស្តេរ៉ូន។ នោះហើយជាមូលហេតុដែលស្ត្រីឆាប់ចាស់ជាងបុរស។ ការបាត់បង់អរម៉ូនក្នុងអំឡុងពេលអស់រដូវ បង្កើនល្បឿនដំណើរការចាស់។ នៅពេលស្ត្រីអស់រដូវរាងកាយរបស់ពួកគេឈប់ផលិតកូឡាជែនច្រើនដូចពីមុន។ នេះបណ្តាលឱ្យបាត់បង់ការបត់បែនស្បែក ហើយជាហេតុធ្វើឱ្យមានស្នាមជ្រីវជ្រួញច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ