ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមានមន្ទីរពេទ្យឯកជននឹងត្រូវបិទ បើមិនទទួលអ្នកជំងឺព្យាបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​នូវ​បាតុភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការ​រើសអើង​មិន​ទទួលយក​អ្នកជំងឺ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុង​បរិបទ​កូ​វី​ដ​-១៩ កន្លង​មកនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​ព្រមាន​ថា បើសិនជា​មន្ទីរពេទ្យ​ឯកជន​ណា​មិន​ទទួល​ព្យាបាល​អ្នកជំងឺ​នឹង​ត្រូវ​បិទ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​នូវ​បាតុភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការ​រើសអើង​មិន​ទទួលយក​អ្នកជំងឺ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​ក្នុង​បរិបទ​កូ​វី​ដ​-១៩ កន្លង​មកនេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​ព្រមាន​ថា បើសិនជា​មន្ទីរពេទ្យ​ឯកជន​ណា​មិន​ទទួល​ព្យាបាល​អ្នកជំងឺ​នឹង​ត្រូវ​បិទ ដោយ​មិន​អនុញ្ញាត​ឲ្យ​ព្យាបាល​បន្ត​ទៀត​ឡើយ ។

ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ស្នើ​ឲ្យ​មន្ទី​ពេទ្យ​រដ្ឋ​និង​ឯកជន​ទាំងអស់​ទទួលយក​អ្នកជំងឺ​មក​ព្យាបាល​តាម​សេវា​សាធារណៈ​ជា​ធម្មតា ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ស្ដី​ពី​ការ​រៀបចំ​ចាត់ចែង និង​អនុវត្ត​ការ​ទទួលយក​អ្នកជំងឺ​ព្យាបាល​នៅ​តាម​សេវា​សាធារណៈ (​មន្ទីរពេទ្យ​ថ្នាក់​ជាតិ មជ្ឈមណ្ឌល​ជាតិ មន្ទីរពេទ្យ​ង្អែ​ក​រាជធានី​ខេត្ត ស្រុក ខណ្ឌ មណ្ឌល​សុខភាព និង​សេវា​សុខាភិបាល​ឯកជន (​មន្ទីរពេទ្យ មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មន្ទីរសម្ភព​) នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ ។

នៅ​ក្នុង​លិខិត​នេះ​បាន​លើក​ស្នើ​ឲ្យ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​លោក លោកស្រី ដែល​ជា ម្ចាស់​សេវា​សុខាភិបាល​ឯកជន (​មន្ទីរពេទ្យ មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មន្ទីរសម្ភព​)​ទទួលយក​អ្នកជំងឺ​មក​ព្យាបាល​តាម​សេវា​សាធារណៈ​ធម្មតា ។

ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ក្នុង​លិខិត​ថា « រយៈកាល​កន្លង​មកនេះ​មាន​បាតុភាព​បាន​កើត​ឡើងជា​រឿយ​ៗ ដែល​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​បាន​ទៅ​រក​កន្លែង​ព្យាបាល​នៅ​តាម​សេវា​សាធារណៈ​(​មន្ទីរពេទ្យ​រដ្ឋ​) និង​សេវា​សុខាភិបាល​ឯកជន (​គ្លីនិក​ឯកជន​) បែរជា​មិន​ទទួលយក​ពួក​គាត់​មក​ធ្វើការ​ព្យាបាល​ដែល​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​មិនល្អ​មក​លើ​ក្រសួងសុខាភិបាល និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ» ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​យ៉ាង​ដូច្នេះ​ថា ចំពោះ​មន្ទីរពេទ្យ​ជាតិ និង​មជ្ឈមណ្ឌល​ជាតិ ត្រូវ​តែ​ប្រកាន់​យក​គោលការណ៍​ទទួល​សង្គ្រោះ​ព្យាបាល​អ្នកជំងឺ​ជា​ដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេ​ស្ករ​ហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ ក្នុង​ការ​ញែក​អ្នកជំងឺ​កូ​វី​ដ​-១៩ ។

ក្នុង​ករណី​ដែល​ធ្វើតេស្ត​ទៅ​ឃើញ​អវិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​តាម​ផ្នែក និង​តាម​បច្ចេកទេស​ព្យាបាល​ធម្មតា និង ក្នុង​ករណី​ធ្វើតេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ។

មន្ទីរពេទ្យ​ជាតិ មជ្ឈមណ្ឌល​ជាតិ ត្រូវ​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ឱ្យ​អ្នកជំងឺ​មក​ពី​ខាងក្រៅ​ធ្វើការ​ទំនាក់ទំនង​(​មាន​ក្នុង​ឧ​ប​សម្ព័ន្ធ​) ។ ចំពោះ​មន្ទីរពេទ្យ​បង្អែក​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​មណ្ឌល សុខភាព​ក៏​ត្រូវ​តែ​ប្រកាន់​យក​គោលការណ៍​ទទួល​សង្គ្រោះ ព្យាបាល​អ្នកជំងឺ​ជា​ដាច់ខាត ដោយ​អាច​ប្រើប្រាស់​តេ​ស្ករ​ហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ ក្នុង​ការ​ញែក​អ្នកជំងឺ​កូ​វី​ដ​-១៩ ។

រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត ក្នុង​ករណី​ធ្វើតេស្ត​ទៅ​ឃើញ​អវិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​តាម​ផ្នែក និង​តាម បច្ចេកទេស​ព្យាបាល​ធម្មតា និង​ក្នុង​ករណី​ធ្វើតេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​៥-១៩ ប្រសិនបើ​មន្ទីរពេទ្យ​បង្អែក​ណា​គ្មាន​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​៥-១៩ ទេ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី ខេត្ត ។

រាល់​ការ​បញ្ជូន​ត្រូវ​ធ្វើការ​ទំនាក់​ទៅ​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ​បង្អែក​រាជ ធានី ខេត្ត ដែល​មាន​ជូន​ភ្ជាប់​ក្នុង​ឧ​ប​សម្ព័ន្ធ ដោយ​ប្រាប់​ពី​មូលហេតុ​នៃ​ការ​បញ្ជូន និង​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​ត្រូវ បញ្ជូន​ឱ្យ​បានដឹង​ជា​មុន ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ចំពោះ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន (​មន្ទីរពេទ្យ មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មន្ទីរសម្ភព​) ត្រូវ​តែ​ប្រកាន់​យក​គោលការណ៍​ទទួល​សង្គ្រោះ​ព្យាបាល​អ្នកជំងឺ​ជា​ដាច់ខាត ដោយ​អាច​ប្រើប្រាស់​គេ​ស្គរ​ហ័ស​អង់ ទី​ហ្សែ​នរក​កូ​វី​ដ​- ១៩ ក្នុង​ការ​ញែក​អ្នកជំងឺ​កូ​វី​ដ​-១៩ បើ​សង្ស័យ​ថា អ្នកជំងឺ​មាន​ជំងឺ​កវី​ដ​-១៩ ។

ក្នុង​ករណី​ធ្វើតេស្ត​ទៅ​ឃើញ​អវិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​ទទួលយក​អ្នកជំងឺ​ព្យាបាល​ធម្មតា ទៅ​តាម​បច្ចេកទេស​ព្យាបាល និង​ក្នុង​ករណី​ធ្វើតេស្ត ទៅ​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​ដាក់​អ្នកជំងឺ​ក្នុង​បន្ទប់​ព្យាបាល​ដាច់​ដោយឡែក​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ (​ប្រសិនបើ​មានការ​អនុញ្ញាត​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩.​ពី​ក្រ​សួ ង​សុខាភិបាល​) និង​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល អ្នកជំងឺ​កូ​វី​ដ​-១៩ ឬ​មន្ទីរពេទ្យ​រដ្ឋ​ដែល​មា ន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ (​ប្រសិនបើ​ពុំ​មានការ​អ នុ​ញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ កូ​វី​ដ​-១៩ ពី​ក្រសួងសុខាភិបាល​)​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា ៖«​ក្នុង​ករណី​ដែល​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ណា ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​នេះ ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​បិទ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​នោះ​មិន​អនុញ្ញាត​ឱ្យ​ទទួល​ព្យាបាល​អ្នកជំងឺ​តទៅ​ទៀត​ឡើយ​» ។

រាល់​ករណី​អ្នកជំងឺ​វិជ្ជមាន​កូ​វី​ដ​-១៩ ដែល​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩ ត្រូវ​ធ្វើការ​ទំនាក់​ទៅ​លេខ​ទូរស័ព្ទ របស់​មណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩. ដែល​មាន​ជូន​ភ្ជាប់​ក្នុង​ឧ​ប​សម្ព័ន្ធ​ដោយ​ប្រាប់​ពី​មូលហេតុ​នៃ​ការ​បញ្ជូន និង​ស្ថានភាព​របស់​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូន​ឱ្យ​បានដឹង​ជា​មុន ។

អនុ​គណៈកម្មការ​បច្ចេកទេស និង​ព្យាបាល​កូ​វី​ដ​-១៩ និង​នាយកដ្ឋាន​មន្ទីរពេទ្យ ត្រូវ​ត្រួតពិនិត្យ តាមដាន ការងារ​នេះ​ជា​ប្រចាំ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្នុង​ករណី​មាន​បាតុភាព​មិន​ប្រក្រតី​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ