ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​កំពុង​​ស្នា​ក់​នៅ​ក្បែ​របន្ទាត់​ព្រំដែនអូរ​ស្មាច់​រង់​ចាំ​ថ្ងៃ​ចូល​ស្រុក​​កំណើត​​វិញ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រោយ​ពី​រាជរ​ដ្ឋា​ភិ​បាល​បិទ​ខ្ទប់​តាម​បណ្តា​ច្រក​ទ្វារ​អន្តរជាតិ​និ​ង​ច្រក​តំបន់​នានា​ ដែល​មានរយៈ​ពេល​១៤​ថ្ងៃ​ជាបណ្តោះ​អាស​ន្ត ​ក៏មាន​ពលករ​ប្រុ​ស​-ស្រី​ប្រមាណ​៣០​នាក់​បាន​មក​ដល់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ កាលពី​រសៀល​ថ្ងៃ​ទី​៥​សីហា នេះ​ ត្រង់ចំណុច​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ ក្រោយ​ពី​រាជរ​ដ្ឋា​ភិ​បាល​បិទ​ខ្ទប់​តាម​បណ្តា​ច្រក​ទ្វារ​អន្តរជាតិ​និ​ង​ច្រក​តំបន់​នានា​ ដែល​មានរយៈ​ពេល​១៤​ថ្ងៃ​ជាបណ្តោះ​អាស​ន្ត ​ក៏មាន​ពលករ​ប្រុ​ស​-ស្រី​ប្រមាណ​៣០​នាក់​បាន​មក​ដល់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ កាលពី​រសៀល​ថ្ងៃ​ទី​៥​សីហា នេះ​ ត្រង់ចំណុច​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

​លោក​សមុទ្រ សុខ​នី​ ​​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​បានឱ្យ​​ដឹង​ថា ពលករ​ខ្មែរ​ដែលវិល​ត្រឡប់​ពី​ប្រទេស​ថៃ​ គឺមាន​ចំនួន​៣០​នាក់​​​មក​ដល់​ព្រំដែន ។ ហើយបច្ចុប្បន្ន បានឱ្យពួកគេ​​​ស្នាក់​នៅ​និង​ព្រំដែន​ ដោយ​មានការ​រៀបចំ​ពី​ក្រុម​អាជ្ញាធរ​ថៃ​ ដែលជា​កន្លែង​ស្នាក់​នៅ​និង​ទទួល​នូវ​គ្រឿង​ឧបភោគ​ប​រិ​ភោ​គផង​ដែរ ។

​ហើយបើពួកគេត្រូវរង់​ចាំ​ បើអាជ្ញាធរ​​យើងបើក​ពេល​ណា​នោះនឹងឱ្យពួក​គាត់​ចូល​មក​ស្រុក​កំណើតវិញហើយ ។ ​សូមបញ្ជាក់ថា ក្រុម​អាជ្ញាធរ​ថៃ​បាន​ទទួល​នូវ​ទីតាំង​កង​ទ័ព​ផ្ទះ​មាន​ចំនួន​៣​ ទៅ​៤​ផ្ទះ ​ដោយ​យក​បន្លា​រលួស​ និង​ស្បែ​ព​ពណ៌ខៀវហ៊ុម​ព័ទ្ធ​ជុំ​វិ​ញនិង ការពារ​មិន​ឱ្យ​ដើរហើរ​ផ្តេសផ្តាស​នោះ​ទេ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ