ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យាម​មណ្ឌល​ព្យាបាល​កូ​វី​ដស្តា​ត​អូ​ឡាំ​ពិ​ក ទារ​លុយ​ពី​សាច់ញាតិ​អ្នកជំងឺ ជា​ថ្នូរ​ឲ្យ​យក​ម្ហូប​ចូល​នោះ គឺ​មិន​ពិត​ទេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មីៗនេះមានការបង្ហោះនូវសារមួយចំនួន ចោទប្រកាន់ថា មន្ត្រី​នគរបាល​យាម​នៅ​ច្រកចេញ​-​ចូល​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ស្តា​ត​អូ​ឡាំ​ពិ​ក បាននទារ​លុយ​ពី​ប្រជាពលរដ្ឋ ចាប់ពី ២០,០០០​រៀល ទៅ ៤០,០០០​រៀល…

រាជធានី​ភ្នំពេញ ៖ ថ្មីៗនេះមានការបង្ហោះនូវសារមួយចំនួន ចោទប្រកាន់ថា មន្ត្រី​នគរបាល​យាម​នៅ​ច្រកចេញ​-​ចូល​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ស្តា​ត​អូ​ឡាំ​ពិ​ក បាននទារ​លុយ​ពី​ប្រជាពលរដ្ឋ ចាប់ពី ២០,០០០​រៀល ទៅ ៤០,០០០​រៀល ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​យក​ម្ហូបអាហារ ផ្តល់​ទៅ​ឲ្យ​សាច់ញាតិ ជា​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​ទីនោះ ។

ក្រោយការបង្ហោះព័ត៌មានខាងលើ ពីសំណាក់​គណនី​ហ្វេ​ស​បុក​ចំនួន​២ ជុំវិញបញ្ហានេះ ខាងសមត្ថកិច្ចពាក់ព័ន្ធបានចេញមុខបញ្ជាក់ថា បង្ហោះ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​យ៉ាងធ្ងន់ធ្ង​របស់​កងកម្លាំង​នគរបាល​ជាតិ ។

បើ​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្សាយ​របស់​គណនី​ហ្វេ​ស​បុក​ទាំង​២ មួយ​ឈ្មោះ​ថា​«Heng Sothea» និង «​ព័ត៌មាន សុខភាព កំសាន្ត​» លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ក្រុមការងារ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះ​ស្រាវជ្រាវ​ភ្លាម​ៗ ដល់ទី​តាំង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ស្តា​ត​អូ​ឡាំ​ពិ​ក បន្ទាប់​ពី​ធ្វើការ​សាកសួរ​លម្អិត បាន​ឲ្យ​ដឹង​ថា មិន​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់ យក​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​កម្លាំង​ប្រចាំការ​គោលដៅ​ច្រក​ចេញចូល បាន​អនុវត្ត​យ៉ាង​តឹង​រឹង តាម​វិធាន​សុខាភិបាល និង​ម៉ោង​កំណត់​ច្បាស់លាស់​របស់​ក្រុម​គ្រូពេទ្យ ។

បុគ្គល​ដែល​ផុស​ព័ត៌មាន​មិន​ពិត​នោះ ក្នុង​គោលបំណង​អាក្រក់ ដើម្បី​បង្ខូច​កិត្តិយស​របស់​កងកម្លាំង ដែល​តែងតែ​លះបង់ ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ព្រមទាំង​ពេលវេលា ដោយ​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង តាម​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ម្រិ​ត​ស្រាល ។

បញ្ហា​ដែល​ធ្វើ​ឲ្យ​បុគ្គល​នោះ ប្រហែលជា​ខឹង ហើយ​ផុស​ព័ត៌មាន​មិន​ពិត គឺ​ដោយសារ​តែ មាន​បុគ្គល​រូប​នោះ យក​ម្ហូបអាហារ មក​ឲ្យ​សាច់ញាតិ​របស់​ខ្លួន ដែល​កំពុង​សម្រាក​ព្យាបាល​កូ​វី​ដ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក ខុសពេល​វេលា ដែល​គ្រូពេទ្យ​កំណត់ ជា​ច្រើន​លើក​ច្រើន​សារ និង​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​ប្រចាំការ​តាម​ច្រកចេញ​-​ចូល មិន​អនុញ្ញាត​ឲ្យ​ចូល ហើយ​ក៏​មានការ​ខឹង​នឹង​សមត្ថកិច្ច ដែល​បាន​អនុវត្ត​តឹង​រឹង បែរជា​ទៅ​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ទៅ​វិញ ។

ក្រោយ​ពី​ការ​បង្ហោះ​រូបភាព​០២​សន្លឹក និង​ខ្លឹមសារ​មិនមែន​ការ​ពិត បាន​រយៈពេល​ប្រហែលជា​០៣​ម៉ោង ម្ចាស់​គណនី​រូប​នេះ ហាក់បីដូចជា​ដឹងខ្លួន​មុន ក៏​បាន​លុប​ព័ត៌មាន​ចោល​វិញ ។

ទោះជា​យ៉ាងណា ពេល​នេះ សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ដើម្បី​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ