ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០២១​ឆ្នាំ​ទាំង​៥​ជោគជ័យ​ទាំង​មាសប្រាក់កាក់កបទាំង​ស្នេហា

2 ឆ្នាំ មុន

ស្តេច​ហោរ​ចិន​សែ​បាន​អះអាង​ថា ក្នុង​កំលុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ អ្នក​កើត​ឆ្នាំ មមែ ច ឆ្លូវ ម្សាញ់ ជូត មាន​លាភ​ជួប​សំណាង​ខ្លាំង ហើយ​បើ​និយាយ​ពី​រឿង​ស្នេហា​វិញ​គឺ​រីក​ដូច​ផ្កា​ត្រូវ​ទឹកសន្សើម…

ស្តេច​ហោរ​ចិន​សែ​បាន​អះអាង​ថា ក្នុង​កំលុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ អ្នក​កើត​ឆ្នាំ មមែ ច ឆ្លូវ ម្សាញ់ ជូត មាន​លាភ​ជួប​សំណាង​ខ្លាំង ហើយ​បើ​និយាយ​ពី​រឿង​ស្នេហា​វិញ​គឺ​រីក​ដូច​ផ្កា​ត្រូវ​ទឹកសន្សើម ។

ឆ្នាំមមែ មាន​ង៉ូ​វ​ហេង​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​ជ័យ​៥៧៧​ចាប់ពី​ខែសីហា​រហូត​ដល់​ចុងឆ្នាំ​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ប្រាក់​កាក់​ពី​អ្នក​ណា​ក៏​ដោយ​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ប្រញាប់​បួងសួង​សុំ​ហេង​ហេង ។

ឆ្នាំច ជា​កំពូល​ឆ្នាំ​ខាង​សំណាង ពណ៌​នាំ​លាភ ខៀវ ផ្កាឈូក លេខ​ហេង​១៨០​ក្នុង​កំលុង​ពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០២១​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ហូរ​ចូល​មក​គ្រប់​ទិស​ទី ។ ការងារ​អ្វី​ៗ​បាន​ជោគជ័យ​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក កាក់កប​កាន់តែ​ខ្លាំង ប្រាក់​ចូល​មក​ជាប់​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងឡាយ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​តែង​យល់ចិត្ត​គ្នា ។

ឆ្នាំឆ្លូវ អ្នកមាន​លាភ មាន​សិរី រាសី​ល្អ លាភ​ធំ​ហូរ​ចូល​សន្ធឹក ពណ៌​នៃ​លាភ ផ្កាឈូក លេខ​លាភ​២៦៨​ចាប់ពី​ខែ​នេះ​រហូត​ដល់​ចុងឆ្នាំ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ច្រើន​លើសលប់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ធំធេង ។
រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម និង​យល់ចិត្ត​គ្នា​លើស​ពេល​ណា​ៗ​ទាំងអស់ ។

ឆ្នាំម្សាញ់ មានសំណាង​ធំ លាភ​លុយ​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​កាក់កប​កាន់តែ​ខ្លាំង ពណ៌​នៃ​លាភ ក្រហម លេខ​លាភ​ទ្រព្យ​៣៦៩ ចាប់ពី​ខែសីហា​រហូត​ដល់​ចុងឆ្នាំ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ហួស​ពី​ការ​ស្មាន បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ឯ​បញ្ហា​ស្នេហា​នឹង​សមប្រកប​ដូច​បំណង ។

ឆ្នាំជូត មហា​ឆ្នាំ​មាន​ឫទ្ធិ​ខ្លាំងក្លា ជោគជ័យ​ទាំង​រឿង​ស្នេហា សម្បូរ​ទាំង​លាភ​សំណាង​ចាប់ពី​ខែ​នេះ​រហូត​ដល់​ចុងឆ្នាំ ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ លេខ​មាស​៥៥៥​រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ