ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​អ្នក​ឆ្លង​លើ​ពិភពលោក​កើន​ដល់​លើស​ពី​២០០​លាន​នាក់​ហើយ

2 ឆ្នាំ មុន

តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​អា​មេ​រិ​កថា សរុប​លើ​ពិភពលោក ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ កើន​ដល់​លើស​ពី​២០០​លាន​នាក់​ហើយ​។ ចំណែក​ចំនួន​អ្នក​ស្លា.ប់​វិញ​បាន​ឡើង​ដល់​ជាង

ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ៖ តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​អា​មេ​រិ​កថា សរុប​លើ​ពិភពលោក ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ គិត​មក​ដល់​ថ្ងៃ​ទី​៤ ខែ​​សីហា ឆ្នាំ២០២១ កើន​ដល់​លើស​ពី​២០០​លាន​នាក់​ហើយ​។ ចំណែក​ចំនួន​អ្នក​ស្លា.ប់​វិញ​បាន​ឡើង​ដល់​ជាង​៤,២៥​លាន​នាក់​។

តាម​ទិន្នន័យ​របស់​សាកល​វី​ទ្យា​ល័យ​នោះ​ថា មក​ដល់​ថ្ងៃ​ទី​៤​ ខែសីហា​ គិត​ត្រឹម​វេលា​ម៉ោង​១៥​និង​២១​នាទី​ម៉ោង​នៅ​ក្រុង​ញូ​វ​យ៉​ក ចំំនួន​​អ្នក​ឆ្លង​វីរុស​សរុប​លើ​ពិភពលោក​កើន​ដល់​២០០.០១៤.៦០២​នាក់ ក្នុង​នោះ​ស្លា.ប់​៤.២៥២.៨៧៣​នាក់​។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​៣៥,៤​លាន​នាក់ និង​អ្ន​ក​ស្លា.ប់​ជាង​៦១៥.០០០​នាក់​។

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​អា​មេ​រិ​ក ​CDC បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៤ ខែ​​សីហា​ នូវ​ស្ថិតិ​មួយ​ដែល​ថា វីរុស​ DELTA តំណាង​ឲ្យ​ដល់​៩៣,៤%​ នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នៃ​ខែកក្កដា​នៅ​អា​មេ​រិ​ក​។ ឥណ្ឌា​ចំនួន​អ្នក​ឆ្លង​មាន​ដល់​ជាង​៣១,៨​លាន នាក់ និង​អ្នក​ស្លា.ប់​ជាង​៤២៦.០០០​នាក់​។ ប្រេ​ស៊ី​ល​អ្នក​ឆ្លង​ឡើង​ដល់​ជាង​២០​លាន​នាក់ ​និង​អ្នក​ស្លា.ប់​ជាង​៥៥៨.០០០​នាក់​។

បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​លើស​ពី​ជាង​៤​លាន​នាក់​ទៅ​មាន រុ​ស្ស៊ី បារាំង អង់គ្លេស តួ​ក​គី អា​ហ្ស​ង់​ទី​ន កូ​ឡុំ​ប៊ី អេ​ស្ប៉ា​ញ អ៊ីតា​លី​ និង​អ៊ី​រ៉​ង់​។ ប្រទេស​ដទៃ​ៗ​ទៀត​ដែល​មាន​ចំនួន​អ្នក​ស្លា.ប់​លើស​ពី​១​សែន​នាក់​ទៅ​មាន​ឥណ្ឌា ម៉ិ​ក​ស៊ិ​ក ប៉េ​រូ រុ​ស្ស៊ី អង់គ្លេស អ៊ីតា​លី កូ​ឡុំ​ប៊ី បារាំង អា​ហ្ស​ង់​ទី​ន និង​ឥណ្ឌូ​ណេ​ស៊ី​។

ចិន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ពង្រឹង​ការ​រិ​ត​ត្បិត​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស របស់​ប្រជាជន​ខ្លួន ក្នុង​ពេល​ដែល​ប្រទេស​នោះ​កំពុង​តែ​ប្រឈម​មុខ ចំពោះ​រលក​ឆ្លង​ថ្មី​ក្នុង​ដែនដី​ខ្លួន​។ ដើម្បី​ចៀសវាង​ការ​ឆ្លង​ថ្មី​ថែម ចិន​នឹង​បញ្ឈប់​ជា​បណ្ដោះអាសន្ន​ការ​ផ្ដល់​លិខិតឆ្លងដែន និង​ឯកសារ​ចាំបាច់​ដទៃ​ៗ​ទៀត សម្រាប់​ធ្វើ​ដំណើរ​ទៅ​បរទេស​។

ចំណែក​អង្គការ​សុខភាព​ពិភពលោក WHO ​វិ​ញ ទាមទារ​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឲ្យ​ពន្យារពេល លើ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ហៅ​​ដូ​ស​ទី​៣ ប៉ុនប៉ង​ស្ដារ​តុល្យភាព​រវាង​បណ្ដា​ប្រទេស​អ្នកមាន និង​បណ្ដា​ប្រទេស​អ្នកក្រ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​។

រីឯ​សហរដ្ឋអាមេរិក​វិញ​ មាន​គម្រោង​បើក​ព្រំដែន​ខ្លួន​ឡើង​វិញ ចំពោះ​បណ្ដា​អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​រួចរាល់​។ អ្នក​ទទួលខុសត្រូវ​សេត​វិមាន​មួយ​រូប​និយាយ​ថា មាន​គម្រោងឲ្យ​គ្រប់​ជនបរទេស​ដែល​មក​កាន់​សហរដ្ឋអាមេរិក​ពី​គ្រប់​ប្រទេស ត្រូវជា​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ