ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀនតាមអនឡាញ ជួយឱ្យនិស្សិតកាត់បន្ថយចំណាយថ្លៃសាំង និងអាហារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ការសិក្សានៅមហាវិទ្យាជាទូទៅនិស្សិតត្រូវចំណាយលើសំាង អាហារ និងការទិញឯកសារជាដើម ។ មាននិស្សិតមួយចំនួនបានលើកឡើងថា កំឡុងពេលសិក្សាតាមអនឡាញ ដែលជំងឺកូវីដ ១៩…

រាជធានីភ្នំពេញ ៖ សម្រាប់ការសិក្សានៅមហាវិទ្យាជាទូទៅនិស្សិតត្រូវចំណាយលើសំាង អាហារ និងការទិញឯកសារជាដើម ។ មាននិស្សិតមួយចំនួនបានលើកឡើងថា កំឡុងពេលសិក្សាតាមអនឡាញ ដែលជំងឺកូវីដ ១៩ រាតត្បាតនេះ បានធ្វើឲ្យពួកគេកាត់បន្ថយចំណាយបានមួយចំនួន ។

និស្សិត គុណ សេរីយ៉ា ដែលកំពុងសិក្សាមុខជំនាញគណនេយ្យ បានលើកឡើងថា កាលមិនទាន់មានកម្មវិធីសិក្សាតាមអនឡាញ លោកត្រូវចំណាយពេលវេលាកន្លះម៉ោង ឬយ៉ាងយូរមួយម៉ោងក្នុងការធ្វើដំណើរពីផ្ទះទៅសាលា ។ ប្រសិនផ្លូវស្ទះ មិនត្រឹមពិបាកក្នុងការធ្វើដំណើរទៅសិក្សាមិនទាន់នោះទេ ត្រូវចំណាយប្រាក់កាន់ច្រើនលើប្រេងសំាង ។

ដោយផ្លូវពីផ្ទះទៅសាលាមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ជាធម្យមក្នុងមួយថ្ងៃគាត់ត្រូវចំណាយសាំងម៉ូតូ ២ លីត្ រ។ បច្ចុប្បន្នប្រេងសាំងមួយលីត្រជាង ៤ ពាន់រៀល ដូច្នេះគ្រាន់តែសំាងនេះមួយថ្ងៃចំណាយជិត ១ ម៉ឺនរៀលហើយ ។ «ក្រៅពីសំាង នៅថ្លៃអាហារទៀត ដែលជារួមត្រូវចំណាយ លើសពី ១៥០០០ រៀល ក្នុងមួយថ្ងៃ ដូច្នេះវាមានភាពពិបាកដែរសម្រាប់និស្សិត» ។

តែទោះយ៉ាងណា សេរីយ៉ា ថា ចាប់តំាងពីការរាតត្បាតជំងឺកូវីដ ១៩ មក សាលារបស់លោកបានដាក់ឲ្យដំណើរការសិក្សាតាមអនឡាញ ដែលធ្វើឲ្យលោកមិនបាច់ចំណាយប្រាក់ដូចខាងលើនេះ តែជំនួសមកវិញលោកត្រូវចំណាយតិចតូចលើសេវាអ៊ិនធឺណែតដើម្បីសិក្សាអនឡាញបាន ។ 

ជាកាត់សម្គាល់មានការលើកឡើងថា ការសិក្សាតាមអនឡាញមិនសូវមានគុណភាពដូចការសិក្សាដោយផ្ទាល់ ។ ទោះយ៉ាងណាក្តីការបារម្ភពីគុណភាពសិក្សានេះ ភាគច្រើនបានផ្តោតលើសិស្សតូចៗ ឬសិស្សនៅជនបទដែលមិនមានសេវា និងសម្ភារៈបច្ចេកវិទ្យាក្នុងដំណើរការសិក្សាតាមអនឡាញ ។ សម្រាប់និស្សិតមហាវិទ្យាល័យតាមពិតទៅការសិក្សាតាមអនឡាញហាក់មិនមានបញ្ហានោះទេ បើទោះមិនត្រូវរៀនតាមអនឡាញ ក៏ពួកគេត្រូវធ្វើការស្រាវជ្រាវនៅក្នុងកម្រិតការសិក្សារបស់ពួកគេដែរ ។ ប្រព័ន្ធអ៊ិនធឺណែត មានឯកសារសម្បូរបែបជាមធ្យោបាយផ្តល់ចំណេះដឹង និងព័ត៌មានច្រើនបំផុតដល់និស្សិតក្នុងសម័យនេះ ៕ ដោយ ៖ ដារ៉ូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ