ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​ឬ​មិន​ជឿ​! លេខ​ទូរស័ព្ទ​ខាង​ចុង​នឹង​ប្រាប់​ពី​ចរិត​ពិត​របស់​អ្នក

2 ឆ្នាំ មុន

ហុងស៊ុយ​បស្ចិមប្រទេស​បាន​បរិយាយ​ថា លេខ​ទូរស័ព្ទ​ប៉ែក​ខាង​ចុង​បំផុត ឬ​ហៅ​ថា​កន្ទុយលេខ​ទូរស័ព្ទ​ក៏​អាច​ប្រាប់​ពី​ចរិតលក្ខណៈ​របស់​អ្នក​បាន​យ៉ាង​ពិសេស ដែល​មនុស្ស​ភាគច្រើន​មាន​ជំនឿ​ថា វា​ពិតជា​មាន​លក្ខណៈ​ដូច្នោះ​មែន ។ ខាងក្រោម​នេះ​ជា​ការ​ទស្សន៍​ទាយ​បែប​ប្រៀបធៀប​រវាង​កន្ទុយលេខ​ទូរស័ព្ទ​ទៅ​នឹង​បុគ្គលិកលក្ខណៈ​ពិត​របស់​លោក​អ្នក សូម​ពិនិត្យ​ដូច​តទៅ​៖ លេខ​ទូរស័ព្ទ​ខាង​ចុង​ជា​លេខ ០…

ហុងស៊ុយ​បស្ចិមប្រទេស​បាន​បរិយាយ​ថា លេខ​ទូរស័ព្ទ​ប៉ែក​ខាង​ចុង​បំផុត ឬ​ហៅ​ថា​កន្ទុយលេខ​ទូរស័ព្ទ​ក៏​អាច​ប្រាប់​ពី​ចរិតលក្ខណៈ​របស់​អ្នក​បាន​យ៉ាង​ពិសេស ដែល​មនុស្ស​ភាគច្រើន​មាន​ជំនឿ​ថា វា​ពិតជា​មាន​លក្ខណៈ​ដូច្នោះ​មែន ។ ខាងក្រោម​នេះ​ជា​ការ​ទស្សន៍​ទាយ​បែប​ប្រៀបធៀប​រវាង​កន្ទុយលេខ​ទូរស័ព្ទ​ទៅ​នឹង​បុគ្គលិកលក្ខណៈ​ពិត​របស់​លោក​អ្នក សូម​ពិនិត្យ​ដូច​តទៅ​៖

លេខ​ទូរស័ព្ទ​ខាង​ចុង​ជា​លេខ ០ បង្ហាញ​ថា អ្នកជា​មនុស្ស​ស្រឡាញ់​មិត្តភក្តិ ឆ្លាត​វាងវៃ និង​ជា​អ្នក​រៀបចំ​ផែនការ​យ៉ាង​ពូកែ​ទៀត​ផង​, ជា​អ្នកមាន​ទឹកចិត្ត​ល្អ និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ​ចូល​ទៅ​ក្នុង​សង្គម ទើប​ក្លាយជា​អ្នក​ជោគជ័យ​ខាង​រក​លុយ ។

កន្ទុយលេខ​១ ចាត់​ចូល​ជា​មនុស្ស​ឆ្លាត ឆាប់​ចេះ ឆាប់​យល់ ធ្វើ​អ្វី​ដោយ​ការ​ប្រុង​ប្រយ័ត្ន ជា​មនុស្ស​មាន​គោលការណ៍​ជា​និច្ច និយាយ​ស្តី​មាន​ហេតុផល ចង់​ចេះ​ចង់​ដឹង​គ្រប់​កិច្ចការ និង​ជា​អ្នកមាន​ភាព​ជឿជាក់​លើ​ការ​គិត​របស់​ខ្លួន ហើយ​ជា​អ្នក​មិនសូវ​ជឿ​នរណា​ងាយ​ៗ​នោះ​ឡើយ ។

លេខ​ទូរស័ព្ទ​ខាង​ចុង​លេខ​២ ជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត និង​ការ​ពិចារណា​ដ៏​ល្អ ជា​រឿយ​ៗ​អ្នកមាន​អារម្មណ៍​អាច​ដឹង​ពី​អាថ៌​កំបាំង​ផ្សេង​ៗ ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ និង​ជា​អ្នក​មិនសូវ​ចូល​ចិត្ត​នៅផ្ទះ​ទេ ។ ឯ​រឿង​ស្នេហា​តែង​មាន​អារម្មណ៍​ចង់បាន​គូស្នេហ៍​ជា​សញ្ជាតិ​ផ្សេង ។

ទូរស័ព្ទ​កន្ទុយលេខ​៣ ជា​បុគ្គល​មិន​ចូល​ចិត្ត​ធ្វើ​អ្វី គិត​អ្វី​ជា​ចំហ​ទេ ត្រូវការ​ភាព​ឯកជន ជា​អ្នក​មិន​ចូល​ចិត្ត​រញ៉េរញ៉ៃ​ជាមួយ​អ្នក​ណា​ឡើយ ហើយ​ក៏​មិន​ចង់ឱ្យ​គេ​មក​ពាក់ព័ន្ធ​នឹង​ការងារ​ខ្លួន​ដែរ និង​ជា​មនុស្ស​មាន​ផ្នត់គំនិត​ឆ្ពោះទៅ​មុខជា​ដរាប ពូកែ​ធ្វើការ ហ៊ាន​គិត ហ៊ាន​សម្រេចចិត្ត​មិន​ខ្លាច​ឧបសគ្គ​អ្វី​ទាំងអស់ ។

កន្ទុយ​ទូរស័ព្ទ​លេខ​៤ ជា​មនុស្ស​មានបរិសុទ្ធ ជាអ្នកមាន​មនោសញ្ចេតនា​ច្រើន ជាមនុស្សចិត្តទន់ឆាប់​អាណិតអាសូរ​គេ មាន​ពាក្យ​សម្តី​ដែល​បង្កប់​ដោយ​ន័យជ្រៅ មានមន្ត​ស្នេហ៍ ជា​អ្នកមាន​ចិត្តមេត្តា ករុណា និង​ចិត្តសប្បុរស​ចំពោះ​អ្នក​ដទៃ តែជាមនុស្សចិត្តដាច់បន្តិច ។ បើជា​មនុស្ស​ប្រុស គឺជា​បុរស​ដែលមាន​ចរិយា​ទន់ភ្លន់ សុភាពរាបសា តែបើ​ជានា​រី ភាគច្រើន​ចូល​ចិត្ត​គិតតែ​ម្នាក់ឯង មាន​មនោសញ្ចេតនា​ខ្ពស់ ​ភ្នែក​ស្រទន់បង្កប់ដោយមន្តស្នេហ៍ ។

កន្ទុយលេខ​៥ ជា​មនុស្ស​ដែល​មាន​ចរិតលក្ខណៈ​ស្រឡាញ់​សម្រស់ មាន​ដុ​ង​សិល្បៈ អ្នកមាន​កន្ទុយ​ទូរស័ព្ទ​លេខ​៥​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​តុបតែង​ខ្លួន ចូល​ចិត្ត​ញ៉ាំ ដើរ​លេង និង​ភាព​សប្បាយ​រីករាយ​។ ភាគច្រើន​គឺ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ពិបាក​ៗ​ទេ​ជា​មនុស្ស​ចូល​ចិត្តរក​លុយ តែ​គម្រិះ​មិនសូវ​ហ៊ាន​ចាយវាយ​ទេ ។

ខាង​ចុង​លេខ​៦ ជា​អ្នក​ពូកែ​ចរចា​មាន​ជំនាញ​ខាង​លក់ដូរ ជា​មនុស្ស​ស្រឡាញ់​សេរីភាព ស្រឡាញ់​ការ​ថ្នាក់ថ្នម និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ហើយ​អ្នក​ណា​ៗ​ក៏​ស្រឡាញ់​ចូល​ចិត្ត នាំ​លាភ​សំណាង​មក​ឱ្យ ។

កន្ទុយ​ទូរស័ព្ទ​លេខ​៧ ជា​មនុស្ស​មានចិត្ត​ទន់ មាន​មនោសញ្ចេតនា​ច្រើន ចិត្តល្អ ឆាប់​អាណិតអាសូរ​គេ មាន​ពាក្យ​សម្តី​ដែល​បង្កប់​ដោយ​មន្ត​ស្នេហ៍ ជា​អ្នកមាន​ចិត្តមេត្តា ករុណា និង​ចិត្តសប្បុរស​ចំពោះ​អ្នក​ដទៃ ហើយ​រាង​គិត​ច្រើន​បន្តិច ។ បើជា​មនុស្ស​ប្រុស គឺជា​បុរស​ចិត្តល្អ សុភាព​រាបសា មាន​ចរិយា​ទន់ភ្លន់ តែបើ​ជានា​រី ភាគច្រើន​ចូល​ចិត្ត​គិតតែ​ម្នាក់ឯង មាន​មនោសញ្ចេតនា​ខ្ពស់ និង​ភ្នែក​ស្រទន់ ។

កន្ទុយ​ទូរស័ព្ទ​លេខ​៨ ច្រើន​ជា​មនុស្ស​មានចិត្ត​មានះ​និង​ចូល​ចិត្ត​ធ្វើ​អ្វី​ជា​ការងារ​ធំដុំ អ្នកមាន​ភាព​អត់ធ្មត់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ។ ធ្វើ​អ្វី​ក៏​តែងតែ​មានការ​រៀបចំ​ផែនការ ឬ​ពេល​ខ្លះ​គិត​ច្រើន​រហូត​ដល់​ស្មុគស្មាញ​ក៏​មាន ។ មិនជា​អ្នក​ចូល​ចិត្ត​ចាយ​លុយ​ខ្ជះខ្ជាយ តែ​យក​លុយ​ទៅ​វិនិយោគ​ឬ​ប្រើ​លុយ​រក​លុយ​មក​វិញ ប៉ុន្តែ​ក៏​ជា​មនុស្ស​ដែល​មាន​ចរិត​ឆេវឆាវ​ឆាប់​ខឹង​ណាស់​ដែរ ។

លេខ​ទូរស័ព្ទ​ដែល​មាន​កន្ទុយលេខ​៩ មិន​ថា​ប្រុស​ឬ​ស្រី គេ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម មាន​ភាព​អត់ធ្មត់​គ្រប់​ទម្រង់​ការងារ​, មិនសូវ​ចេះ​ខ្លាច​នរណា​ទេ​, ចូល​ចិត្ត​និយាយ​ឮ​ៗ តែ​រាង​ឆេវឆាវ ចិត្ត​ក្តៅ​បន្តិច​ពេល​ឆ្គង​ចិត្តនឹង​មនុស្ស​ណា​ម្នាក់​, ជា​មនុស្ស​និយាយ​ត្រង់​ទៅ​ត្រង់​មក និង​មិន​ងាយ​ចុះចាញ់​ដោយ​ងាយ​ៗ​ទេ ។ ជា​អ្នកធ្វើការ​សម្រេចចិត្ត​លឿន មាន​ភាព​រហ័សរហួន និង​មាន​ទិស​ដៅ​ច្បាស់លាស់ ។ បើជា​មនុស្ស​ប្រុស​ជា​អ្នកមាន​មហិច្ឆតា​ខាង​អំណាច តែ​បើជា​មនុស្ស​ស្រី ជានា​រី​ដែល​រឹង​មាំ សម្រេចការ​អ្វី​យក​ហេតុផល​ជា​ធំ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ