ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតាបិតា​ជា​ទិស​ខាងកើត កូន​ត្រូវ​ទំនុកបម្រុង

2 ឆ្នាំ មុន

បិដក​លេខ​១៩ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​តប​គហបតី​បុត្រ​យ៉ាងនេះ​ថា ម្នាល​គហបតី​បុត្រ មាតាបិតា​ប្រៀប​បាន​នឹង​ទិស​ខាងកើត កូន​ត្រូវ​ទំនុកបម្រុង​ដោយ​ស្ថាន​ទាំងឡាយ​៥​យ៉ាង​គឺ​៖ កូន​ត្រូវ​តាំងចិត្ត​ថា អាត្មាអញ មាតាបិតា​ចិញ្ចឹម​មក​ហើយ នឹង​ចិញ្ចឹម​លោក​វិញ ១…

បិដក​លេខ​១៩ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​តប​គហបតី​បុត្រ​យ៉ាងនេះ​ថា ម្នាល​គហបតី​បុត្រ មាតាបិតា​ប្រៀប​បាន​នឹង​ទិស​ខាងកើត កូន​ត្រូវ​ទំនុកបម្រុង​ដោយ​ស្ថាន​ទាំងឡាយ​៥​យ៉ាង​គឺ​៖

កូន​ត្រូវ​តាំងចិត្ត​ថា អាត្មាអញ មាតាបិតា​ចិញ្ចឹម​មក​ហើយ នឹង​ចិញ្ចឹម​លោក​វិញ ១ នឹង​ជួយ​ធ្វើ​ការងារ​គាត់ ១ ទាំង​តម្កល់​វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពង់ខ្ពស់​១ ប្រតិបត្តិ​ខ្លួន​ជា​អ្នក​សមគួរ​នឹង​ទទួល​ទ្រព្យ​មរតក ១ និង​ឧទ្ទិស​ទក្ខិណាទាន​ដល់​មាតាបិតា ដែល​ធ្វើ​កាលកិរិយា​ទៅ​កាន់​បរលោក​ហើយ ១ ។

ម្នាល​គហបតី​បុត្រ មាតាបិតា​ប្រៀប​បាន​នឹង​ទិស​ខាងកើត កូន​ត្រូវ​ទំនុកបម្រុង​ដោយ​ស្ថាន​ទាំងឡាយ​៥​យ៉ាង​នេះ​ឯង​​ហើយ ក៏​រមែង​អនុគ្រោះ​កូន​វិញ​ដោយ​ស្ថាន​ទាំងឡាយ​៥​យ៉ាងដូច​គ្នា​គឺ ហាមឃាត់​កូន​ចាក​អំពើអាក្រក់ ១ ឱ្យ​កូន​តម្កល់​នៅ​ក្នុង​អំពើ​ល្អ ១ ឱ្យ​កូន​រៀនសូត្រ​ចំណេះវិជ្ជា ១ រៀបចំ​ទុកដាក់​កូន​ឱ្យ​មាន​គូ​ស្វាមីភរិយា​ដ៏​សមគួរ​ឱ្យ ១ និង​ចែកទ្រព្យ​ដល់​កូន​ក្នុង​សម័យ​ដ៏​គួរ ១ ។

ម្នាល​គហបតី​បុត្រ មាតាបិតា​ជា​ទិស​ខាងកើត កូន​ណា​ទំនុកបម្រុង​ដោយ​ស្ថាន​ទាំងឡាយ​៥​យ៉ាង​នេះឯង​ហើយ កូន​នោះ​នឹង​រួច​ផុត​ចាក​ភយន្តរាយ​ទាំងឡាយ ហើយនឹង​ដល់​នូវ​សេចក្តី​ចម្រុងចម្រើន​សព្វ​ៗ​កាល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ