ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ មូលហេតុដែលធ្វើឱ្យរមាស់ទ្វារមាស់ និងដំណោះស្រាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការរមាស់ទ្វារមាស គឺជារឿងរំខាន់ ហើយក៏អាចជាសញ្ញាបញ្ហាសុខភាពជាច្រើនផងដែរ ។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកពិតជាពិបាកក្នុងអារម្មណ៍ ហើយក៏មិនសូវជាមានទំនុកចិត្តក្នុងខ្លួនដែរ ។…

រាជធានីភ្នំពេញ ៖ ការរមាស់ទ្វារមាស គឺជារឿងរំខាន់ ហើយក៏អាចជាសញ្ញាបញ្ហាសុខភាពជាច្រើនផងដែរ ។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកពិតជាពិបាកក្នុងអារម្មណ៍ ហើយក៏មិនសូវជាមានទំនុកចិត្តក្នុងខ្លួនដែរ ។ ថ្ងៃនេះអ្នកនឹងបានស្គាល់មូលហេតុកើតឡើងញឹកញាប់ ៣ យ៉ាង ដែលបង្កទៅជាការរមាស់នៅតំបន់ទ្វារមាសរបស់ស្រ្តី និងវិធីដោះស្រាយ ។

១. បញ្ហាបាក់តេរី ៖ បាក់តេរីក៏ជាដើមហេតុនាំឱ្យរលាកទ្វារមាសញឹកញាប់ដែរ នៅពេលដែលតុល្យភាពនៃបាក់តេរីល្អក្នុងទ្វារមាសមានការប្រែប្រួល ។ បញ្ហានេះអាចធ្វើឱ្យរមាស់ និងរលាកពិបាកទ្រាំ ។ ដើម្បីដឹងថា វាជាការរមាស់ដោយបាក់តេរីមែន ឬមិនមែន ទាល់តែមានការបញ្ជាក់ច្បាស់ពីគ្រូពេទ្យ ទើបដឹងច្បាស់ ហើយអាចមានការប្រើប្រាស់ថ្នាំផ្សះយ៉ាងសមស្រប ។ 

២. បញ្ហាផ្សិត ៖ មូលហេតុញឹកញាប់បំផុតនៃការរមាស់ទ្វារមាស គឺបង្កឡើងដោយមេរោគផ្សិតឈ្មោះថា កង់ឌីឌីយ៉ាសីស (Candidiasis) ។ វាគឺជាការរមាស់មួយប្រភេទដែលជាប់ទាក់ទងនឹងការហូរទឹករំអិលពណ៌ស ។ ចំពោះព្យាបាលវិញ យើងអាចប្រើក្រែមថ្នាំសម្លាប់ផ្សិត ដែលយើងអាចសុលតាមទ្វារមាស និងការលេបថ្នាំសម្លាប់ផ្សិត Fluconazole ១៥០ មីលីក្រាមបន្ថែមទៀត ។ 

៣. ប្រតិកម្មស្បែក ៖ បញ្ហារមាស់ខ្លះអាចមកពីប្រតិកម្មស្បែក ដោយសាររបស់របរប្រើប្រាស់ដើម្បីសម្អាតនៅបរិមាណទ្វារមាស ។ វាអាចមកពីសាប៊ូ ដែលយើងប្រើប្រាស់ ព្រោះថានៅតំបន់ពិសេសនោះ គឺគេមិនប្រើប្រាស់សាប៊ូធម្មតាទេ ។ វាអាចបណ្តាលឱ្យខូចកម្រិតអាស៊ីដបាស ហើយងាយនឹងប្រតិកម្មស្បែក ។ អ្នកគួរតែប្រើប្រាស់ទឹកអនាម័យដែលមានគុណភាពខ្ពស់ និងផលិតឡើងសម្រាប់សម្អាតចំគោលដៅទើបអាចសម្អាតបានល្អ និងចៀសផុតពីការអាលែកហ្ស៊ីស្បែក ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ 099 666 707 / 099 666 708 / 016 889 625 ៕