ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ៖ លុយកាន់តែពិបាករក តែចាយនៅតែស្រួល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមរយៈការចុះជួបពលរដ្ឋ អាជីវករ ស្ទើរគ្រប់វិស័យ មានជាងគំនូរ អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធ របស់អ្នកសារព័ត៌មានយើង…

រាជធានីភ្នំពេញ ៖ តាមរយៈការចុះជួបពលរដ្ឋ អាជីវករ ស្ទើរគ្រប់វិស័យ មានជាងគំនូរ អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធ របស់អ្នកសារព័ត៌មានយើង រួមទំាងការលើកឡើងរបស់អ្នកសេដ្ឋកិច្ចផងនោះ បានបង្ហាញថា ជំងឺកូវីដ ១៩ បានធ្វើឲ្យការរកចំណូលរបស់ពលរដ្ឋកាន់តែលំបាក បានធ្លាក់ចុះ ហើយមានអ្នកខ្លំាងបាត់បង់ចំណូលតែម្តង ។ ប៉ុន្តែការចំណាយនៅតែមានជាប្រចំាថ្ងៃនេះមិននិយាយដល់តែការចំណា យលើអាហារសម្រាប់រស់នោះទេ ។

បើនិយាយពីអាជីវករតាមផ្សារ បើមិនមែនជាអ្នកលក់អាហារ លក់អង្ករ ត្រីសាច់ ដែលមានពលរដ្ឋត្រូវការជាប្រចំានោះទេ នៅគ្រាន់បើបន្តិច តែក្រៅពីនោះ គឺយ៉ាប់ទំាងអស់ ។ អ្នកលក់ខោអាវ លក់គ្រឿងក្រអូប ជាងគំនូរ អ្នកដឹកជញ្ជួន បើមិនបាត់ចំណូលទំាងស្រុងក៏ធ្លាក់ចំណូលដែរ ប៉ុន្តែការចំណាយនៅតែខ្ពស់ ចំណាយលើថ្លៃតូប ចំណាយលើការប្រាក់ដែលបានខ្ចីមករកស៊ី ចំណាយលើទឹកភ្លើង នៅផ្ទះផងនៅកន្លែងលក់ដូរផង ចំណាយសំាងក្នុងការធ្វើដំណើរ និយាយជារួមពលរដ្ឋថា ការចំណាយមានតែកើនផង ដោយសារទំនិញ និងសេវាកម្មឡើងថ្លៃស្ទើរទំាងអស់ ។

នៅចំពោះវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ នេះ អ្នកសេដ្ឋកិច្ច ឬអ្នកខាងគ្រប់គ្រងហិរញ្ញវត្ថុខ្លះ បានណែនាំពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននៅក្នុងការ ចាយវាយ ជាពិសេសត្រូវដឹងឲ្យច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ។ នៅក្នុងនោះគេបានផ្តល់ដំបូន្មានថា កាត់បន្ថយចំណាយមិនចាំបាច់ ។ នៅក្នុងប្រការនេះ អ្នកជំនាញណែនាំថា គួរធ្វើផែនការចំណាយច្បាស់លាស់ដោយត្រូវត្រៀមលុយទុកសម្រាប់ចំណាយចាំបាច់ដូចជា ទឹក, ភ្លើង, ម្ហូប ជាដើម ។ 

អ្នកជំនាញដាស់តឿនថា កុំទិញអ្វីដែលចង់ត្រូវទិញអ្វីដែលជាតម្រូវការចំបាច់បំផុត ។ បើមិនសំខាន់កុំដកលុយចេញពីហោប៉ៅ និងកុងធនាគារ ។ កុំមើលការលក់ដូរតាមអនឡាញប្រយ័ត្នទប់ចិត្តមិនបាន ។  មែនទែនទៅតាមអ្នកគិតល្អិត គេបានបង្ហាញថា គ្រាន់តែកាត់បន្ថយការចំណាយលើការទទួលទានកាហ្វេថ្លៃក្នុងហាងមកទទួលទានកាហ្វេដែលឆុងដោយខ្លួនឯងនៅផ្ទះ គឺសល់លុយរាប់រយដុល្លារក្នុង ១ ឆ្នាំ ។ គេបានលើកឡើងថា កាហ្វេថ្លៃនៅហាងដែលមានតម្លៃពី ២ ទៅ ៥ ដុល្លារក្នុងមួយកែវ បើឆុងកាហ្វេនៅផ្ទះចំណាយអស់ក្រោម ១ ដុល្លារផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ