ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកកកឈូសចិញ្ចឹមលោក ថាញ់ ង៉ូវ ក្នុងវ័យចាស់ !

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទឹកកកឈូស គឺជាបង្អែម ឬជាភេជ្ជៈមួយប្រភេទដែលពលរដ្ឋសឹងតែគ្រប់គ្នាស្គាល់ និងចូលចិត្តទទួលទាន ។  ទឹកកកឈូសផ្សំឡើងអំពី ទឹកកកដែលគេឈូសឱ្យហ្មត់ ដាក់ក្នុងកែវ…

រាជធានីភ្នំពេញ ៖ ទឹកកកឈូស គឺជាបង្អែម ឬជាភេជ្ជៈមួយប្រភេទដែលពលរដ្ឋសឹងតែគ្រប់គ្នាស្គាល់ និងចូលចិត្តទទួលទាន ។  ទឹកកកឈូសផ្សំឡើងអំពី ទឹកកកដែលគេឈូសឱ្យហ្មត់ ដាក់ក្នុងកែវ លាយគ្រាប់ជី សណ្តែកស្ងោរ ចាហួយខ្មៅ ទឹកស្ករក្រហម អាចមានខ្ទិះដូង និងគ្រឿងផ្សំផ្សេងទៀត ។ រដូវក្តៅទឹកកកឈូសកាន់តែឆ្ងាញ់ ។ នៅហាងធំៗទឹកកកឈូសអាចមានគ្រឿងផ្សំច្រើនជាងនេះ ។ 

Picture

និយាយពីមុខរបរលក់ទឹកកកឈូសនេះវិញ មាននៅក្នុងហាង និងអ្នករុញរទេះលក់តាមផ្លូវ។ លោក ថាញ់ ង៉ូវ អាយុ ៦២ ឆ្នាំ គាត់ជាអ្នករុញរទេះដើរលក់ទឹកកកឈូសម្នាក់នៅទីក្រុងភ្នំពេញនេះ ។ របរនេះអាចផ្តល់កម្រៃឲ្យបុរសវ័យចាស់រូបនេះចិញ្ចឹមប្រពន្ធកូននៅរាល់ថ្ងៃនេះ ដោយលោកអាចរកចំណូលបានជាមធ្យម ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ ។

Picture

ទឹកកកឈូស របស់លោក ង៉ូវ កែវធំមានតម្លៃ ២ ពាន់រៀល ចំណែកកែវតូចមានតម្លៃ ១ ពាន់រៀល ។ លោកថា មនុស្សទំាងចាស់ និងក្មេងៗជាអតិថជនរបស់លោក ។ មិនខុសពីរបរផ្សេងទៀតនោះទេ ជំងឺកូវីដ បានកំពុងបំផ្លាញការរកចំណូលរបស់លោកដែល ។ បច្ចុប្បន្ននេះ ដោយសារកូវីដ ១៩ ការប្រាក់របស់លោកបានធ្លាក់ចុះ ។ ធ្លាក់ពី ១០ ម៉ឺនរៀល មកនៅត្រឹមតែ ៤ ម៉ឺនរៀល ទៅ ៥ ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ។ ជារៀងរាល់ថ្ងៃលោក ថាញ់ ង៉ូវ ត្រូវចេញពីផ្ទះជួលនៅម្តុំស្ទឹងមានជ័យនៅម៉ោង ៧ ព្រឹក ដើរលក់ទឹកកកឈូសនៅតាមផ្លូវលេខ ២៧១ នេះ ដល់ផ្សារដើមគរ ផ្សារនាគមាស និងទៅតាមតំបន់មួយចំនួនទៀត ៕

Picture
Picture
Picture