ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​បុរី២​ខ្នង​ជុំ​គ្នា​ផឹកស៊ី លុះ​ឃើញ​សមត្ថកិច្ច​ភ្លាម​​រត់​ចែក​ជើង​គ្នា​សម្ងំ​​​ក្នុងផ្ទះ​បិទ​ភ្លើង

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​រស់នៅ​បុរី​រុងរឿង ក្នុង​ខណ្ឌ​ជ្រោយចង្វារ ចំនួន​២​គ្រួ​សារបាន​ប្រមូលគ្នា​ជួបជុំ​គ្នា​ផឹកស្រា​ល្មើស​នឹង​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​បុរី​រុងរឿង ក្នុង​ខណ្ឌ​ជ្រោយចង្វារ ចំនួន​២​គ្រួ​សារបាន​ប្រមូលគ្នា​ជួបជុំ​គ្នា​ផឹកស្រា​ល្មើស​នឹង​បម្រាម​គោចរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ រួច​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចាត់ការ​តាម​ច្បាប់​នៃ​ជំងឺ​កូ​វី​ដ​១៩ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ នៅ​ក្នុង​បុរី​រុងរឿង ផ្ទះ​លេខ​F-08 និង​ផ្ទះ​មួយ​ខ្នង​ទៀត​នៅ​ទល់មុខ​គ្នា ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ពី​កម្លាំង​ល្បាត​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌ​ជ្រោយចង្វារ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្លាំង​សមត្ថកិច្ច​នៃ​អធិកា​ដ្ឋា​ន​ខណ្ឌ កំពុង​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ក៏​ទទួល​បាន​ព័ត៌មាន​ថា មានការ​ប្រមូលផ្ដុំ​ជួបជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹង​បម្រាម​គោចរ​នៅ​ក្នុង​បុរី​រុងរឿង ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ក្រុម​ផឹកស៊ី​ទាំង​ពីរ​វង់​នៅផ្ទះ​ទល់មុខ​គ្នា​នោះ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម ក៏​បាន​ចែក​ជើង​គ្នា​រត់​យករួចខ្លួន​អស់ អ្នកខ្លះ​សម្ងំ​នៅ​ក្នុងផ្ទះ​បិទ​ភ្លើង ។ តែ​យ៉ាងណា សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ផឹកស៊ី ល្មើស​នឹង​បម្រាម​គោចរ​ក្នុង​មួយ​ផ្ទះ​បាន​ចំនួន​២​នាក់ មាន​ម្ចាស់ផ្ទះ​ប្រុស​ចំនួន​២​នាក់ សរុប​ទាំងអស់​៤​នាក់ នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចាត់ការ​បន្ត​តាម​ច្បាប់​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ