ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ខែ​ដើមឆ្នាំ​២០២១ ​អ្នកមាន​វិបត្តិ​ទៅ​លោ​.​ត​ទឹកពីលើ​ស្ពាន​ជ្រោយចង្វា​ចំនួន​១២​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២១ ​អ្នកមាន​វិបត្តិ​ដែល​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​​សរុប​មាន​

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០២១ ​អ្នកមាន​វិបត្តិ​ដែល​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​​សរុប​មាន​ចំនួន​១២​នាក់​ គិត​ត្រឹម​ថ្ងៃ​ទី​៥​ ខែសីហា ឆ្នាំ​២០២១​នេះ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​ការពារ​គោលដៅ​ទី​៣ ការពារ​ស្ពាន​ជ្រោយចង្វារ ដែល​បានក​ត់ត្រាទុក ។

ទោះបីជា​យ៉ាង​ ​ស្ត្រី​និង​បុរស​ដែល​មាន​វិបត្តិ​ជា​ច្រើន​នាក់​ទៀត​បាន​ធ្វើ​ដំណើរ​មក​លោ.តទឹក​ពីលើ​ស្ពាន ​ហើយ​ត្រូវ​ប៉ូ​លី​ស​ឃាត់​ទាន់​រួច​ពួក​គេបាន​គេច​ទៅ​បាត់​ដោយ​ពុំ​មានការ​កត់​ត្រា​ពី​ប៉ូ​លិ​ស​ និង​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ដំណើរ​មក​លោ.តទឹក ​ហើយ​ត្រូវ​បងប្អូន​តាម​មក​ទាន់​ចាប់​យក​ត្រឡប់​ទៅ​វិញ​ និង​ខ្លះ​ទៀតបាន​លោ.តទឹក​លិច​បាត់​ដោយ​សមត្ថកិច្ច​ពុំ​បានដឹង​ឡើយ​។

តាម​​​ប្រភពពី​នគរបាល​អង្គភាព​គោល​ដៅ​ទី​៣ ការពារ​ស្ពាន​ជ្រោយចង្វារ បានអោយ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា ឆ្នាំ ២០២១​ រហូត​មក​ដល់​ថ្ងៃ​ទី​៥ ​ខែ​សីហា ឆ្នាំ​២០២១ នេះ ​អ្នកមាន​វិបត្តិ​បាន​ធ្វើ​ដំណើរ​មក​លោ.ត​ទឹក​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​បុរស​ចំនួន ៧​នាក់ និង​ស្រី​៥​នាក់​ ។ ​នៅ​ក្នុង​ចំណោម​អ្នក​មក​លោ.តទឹកទាំងនោះ​ អ្នក​ខ្លះ​បាន​លោ.ត​ចុះ​ទៅ​ក្នុង​ទន្លេសាប ហើយ ត្រូវ​បាន​នគរបាល​ក៍​ដូច​ជា​បងប្អូន​​ជនជាតិ​​ខ្មែរ​អ៊ិ​ស្លា​ម​ចេញ​ទូក​ទៅ​ជួយ​ស្រង់​សង្គ្រោះ​ទាន់ និង​ខ្លះ​ទៀត មិន​ទាន់​បាន​លោ.ត​ផង ត្រូវ​បាន​សមត្ថកិច្ច ឃាត់​ទាន់​ធ្វើការ​អប់រំ​កុំអោយ​គិត​ខ្លី​រួច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ខែ​កុ​ម្ភៈ ​អ្នកមាន​វិបត្តិ​ច្រើន​ជាងគេ​រហូត​ចំនួន៥​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹក​​ពីលើ​ស្ពាន​ជ្រោយចង្វារ ។ ​ទោះបីជា​យ៉ាងណា នៅ​មាន​អ្នកមាន​វិបត្តិ​ខ្លះ​ទៀត​ សមត្ថកិច្ច​ការពារ​ស្ពាន​ពុំ​បានដឹង ដោយសារ​លោ.តទឹក​នៅ​ពេល​យប់​លិច​បាត់​ និង​ខ្លះ​ទៀត​ត្រូវ​បាន​ក្រុម​គ្រួសារ​ដេញ​តាម​មក​ចាប់​យក​ទៅត្រ​​ឡប់​ទៅ​វិញ​ជាដើម​។

​តាម​ការ​គត់​សំគាល់​ ចំពោះ​អ្នកមាន​វិបត្តិ​ដែល​ធ្វើ​ដំណើរ​មក​លោ.តទឹក ​ភាគច្រើន​សុទ្ធតែ​មាន​វិបត្តិ​ក្នុង​គ្រួសារ​បន្តិចបន្តួច​ក៍បាន​ធ្វើ​ដំណើរ​ទៅ​លោ.តទឹកតែ​ម្តង​។

កន្លង​មក ​អ្នកមាន​វិបត្តិ​ខ្លះ​ចិត្ត​មោះមុត​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​លើ​ស្ពាន​បាន​លោ.ត​តែ​ម្តង ​ដែល​ការ​លោ.ត​បែប​នេះ​កម្រ​រស់​ណាស់​លើកលែងតែ​ចេះ​ហែល​ទឹក ​ហើយ​នគរបាល​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​ ។ ​រី​ឯអ្នកមាន​វិបត្តិ​ខ្លះ​ទៀត​ហាក់ដូចជា​ពុំ​ដាច់​ចិត្ត​ពេល​ទៅ​ដល់​ស្ពាន​អង្គុយ​យំ​ត្រូវ​នគរបាល​ក៍​ដូច​ជា​អ្នកដំណើរ​ឃាត់​ហើយ​បាន​ទាក់ទង​ហៅ​បងប្អូន​អោយមក​ទទួលយក​​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

គួរ​បញ្ជាក់​ថា ស្ពាន​ជ្រោយចង្វារ ក៍​ដូច​ជា​ស្ពាន​ព្រះ​មុនី​វង្ស​ កន្លង​មកត្រូវបានគេសង្កេតឃើញ​ថា​ អ្នកមាន​វិបត្តិ​ជាច្រើននាក់​តែ​ង​មក​​លោ.តទឹកនៅចំណុចស្ពានទាំង​​២នេះ​ ​ហើយ​ការ​គិត​ខ្លី​បែប​នេះ មិនមែន​ជា​ផ្លូវ​មួយ ដែល​ត្រូវ​ជ្រើស​រើ​សនោះ​ទេ ព្រោះថា ជីវិត​យើង​ម្នាក់​ៗ​មាន​តម្លៃ​ណាស់​ ​ទំ​រាំ​តែ​បាន​ធំ​ដឹងក្តី​ គី​ឪពុក ម្តាយ ខិតខំ​តស៊ូ​គ្រប់​បែប​យ៉ាង​ ដើម្បី​តែ​កូន​ ហើយ​យើង​ម្នាក់ៗមិន​ទាន់​បាន​តបស្នង​សង​អ្នក​មានគុណ​ មិន​គួរ​គិត​ខ្លី​បែប​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ