ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិចិត្រករ ក៏ប៉ះពាល់ជីវភាពពីជំងឺកូវីដ ១៩ ដែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម្តុំសាលារចនា ជិតព្រះបរមរាជវំាង ក្នុងសង្កាត់ជ័យជំនះជាទីកន្លែងលក់ផ្ទាំងគំនូរដ៏ធំនៅទីក្រុង ។ នៅទីនោះជាទីប្រជុំជនបរទេសស្នាក់នៅ និងដើរកម្សាន្តទៀតផង ។ ទីនោះមិនត្រឹមជាហាងលក់ផ្ទំាងគំនូរទេ…

រាជធានីភ្នំពេញ ៖ ម្តុំសាលារចនា ជិតព្រះបរមរាជវំាង ក្នុងសង្កាត់ជ័យជំនះជាទីកន្លែងលក់ផ្ទាំងគំនូរដ៏ធំនៅទីក្រុង ។ នៅទីនោះជាទីប្រជុំជនបរទេសស្នាក់នៅ និងដើរកម្សាន្តទៀតផង ។ ទីនោះមិនត្រឹមជាហាងលក់ផ្ទំាងគំនូរទេ តាមហាងនីមួយៗ មានវិចិត្រករកំពុងគូររូប បង្ហាញពីវប្បធម៌ សិល្បៈខ្មែរដល់បរទេស បានទស្សនាដោយផ្ទាល់ពីសិល្បគូររូបរបស់ខ្មែរ ប៉ុន្តែពេលនេះ វិចិត្រករជាច្រើន និយាយថា របរដែលជាអត្តសញ្ញាណជាតិមួយនេះ ហាក់ស្ងាត់មិនខុសពីរបរជាច្រើន ដែលរងផលប៉ះពាល់ដោយសារកូវីដ ១៩ នោះទេ ។ 

យុវជនម្នាក់ស្ថិតក្នុងវ័យជាង ២០ ឆ្នាំ ដែលកំពុងតែឈរគូររូបក្នុងហាងមួយ ដែលតំាងដោយផ្ទាំងគំនូរជាច្រើន បានរៀបរាប់ឲ្យដឹងថា ក្រោយពីផ្ទុះជំងឺកូវីដ ១៩ មកការលក់ផ្ទាំងគំនូរមិនសូវដាច់ឡើយ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់លោកយ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្នមិនមានអ្នកទិញផ្ទាំងគំនូរ ឬកុម្ម៉ង់ឲ្យលោកគូររូបណាមួយនោះទេ មិនថាចំពោះតែភ្ញៀវអន្តជាតិ គឺស្ងាត់ទំាងអតិថជនបរទេស និងខ្មែរតែម្តង ។ 

«យើងជាអ្នកស្រឡាញ់ការងារគំនូរដូច្នេះចេះតែបន្តការគូររូបរាល់ថ្ងៃទោះដាច់មិនដាច់ ប៉ុន្តែយើងមិនដឹងថា តស៊ូបែបនេះដល់ពេលណានោះទេ បើកូវីដ ១៩ នៅតែអូសបន្លាយនោះអាជីពនេះនឹងលំបាកហើយ» ។ វិចិត្រករខាងលើអះអាងថា គាត់ស្រឡាញជំនាញខាងគូររូបណាស់ ។ លោកបានចំណាយពេលអស់រយៈ ៥ ឆ្នាំ នៅក្នុងសិក្សា ទើបអាចសម្រេចបំណងដែលក្លាយជាជាងគំនូរនេះ ។

លោក ថា វ៉ាន់ អាយុជាង ៦០ ឆ្នាំជាម្ចាស់ហាងលក់ផ្ទាំងគំនូរមួយនៅខាងជើងសាលារចនា ។ លោកថា កាលមិនទាន់មានផ្ទុះជំងឺកូវីដ ១៩ ផ្ទាំងគំនូរនៅហាងរបស់គាត់លក់ដាច់ស្ទើររាល់ថ្ងៃធ្វើឲ្យជីវភាពក្រុមគ្រួសារធូធារមួយកម្រិត ចំណែកជាងគូររូប ក៏រកចំណូលបាន ទទួលបានកម្រៃសមរម្យនៅក្នុងអាជីព តែចាប់តាំងពីថ្ងៃទី ២០  កុម្ភៈ ដែលផ្ទុះការឆ្លងសហគមន៍ដ៏ធំមក បានវាយលុកមកទំាងម្ចាស់ហាងទំាងអ្នកគូរ បានរងផលប៉ះពាល់ចំណូលដូចគ្នា ។ 

លោក ថា វ៉ាន់ ត្អូញថា បច្ចុប្បន្នសឹងគ្មានចំណូល ខណៈដែលការចំណាយនៅជាធម្មតាលើថ្លៃឈ្នួលផ្ទះជាដើមនោះ ។ លោកថា បើតាមតែសភាពស្ងាត់ ចង់តែបិទអាជីវកម្ម ប៉ុន្តែស្តាយផ្ទាំងគំនូរដែលនៅសល់ ចេះតែលក់តក់ៗ ណាមួយលោកនៅតែចង់លើកទឹកចិត្តវិចិត្រករបន្តការងាររបស់ពួកគេ ។ «ផ្ទាំងគំនូរនៅក្នុងហាងខ្ញុំ ជាស្នាដៃរបស់កូនខ្មែរគូរពិតៗ បើមិនលក់តើយកវាទៅចោលនៅឯណា ?» ។

ស្ត្រីម្នាក់វ័យជាង ៦០ ឆ្នាំ អតីតគ្រូបង្រៀននៅសាលារចនា និងជាម្ចាស់ហាងលក់ផ្ទាំងគំនូរមួយនៅលើកំណាត់ផ្លូវលេខ ១៩ កំពុងរៀបចំ និងជួតសម្អាតផ្ទាំងគំនូរនៅក្នុងហាងរបស់គាត់ ។ ផ្ទាំងគំនូរដែលគាត់តាំងលក់ គឺបានទិញពីកូនសិស្សដែលកំពុងសិក្សា និងជាជាងអាជីព ។ នៅទីនេះមានផ្ទាំងគំនូរបែបបុរាណ និងសម័យ មានគ្រប់ខ្នាត គ្រប់ទម្រង់ ។ អ្នកស្រីបាននិយាយថា បើទោះបីជាសព្វថ្ងៃនេះមិនមានអតិថិជនក្នុងស្រុក និងក្រៅស្រុក មកទិញផ្ទាំងគំនូរក៏ដោយខ្ញុំនៅតែព្យាយាមបើកហាងរាល់ថ្ងៃមិនបិទទេពី ព្រោះចង់លើកកម្ពស់ ផ្សព្វផ្សាយសិល្បៈខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ