ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង​ជា​ថ្មី ធ្វើ​សំណាក​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សង្ស័យ​មាន​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​ធ្វើការ​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង​ជា​ថ្មី ដើម្បី​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ សង្ស័យ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។ កម្លាំង​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​ធ្វើការ​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង​ជា​ថ្មី ដើម្បី​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ សង្ស័យ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។

កម្លាំង​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង កំពុង​តែ​ធ្វើការ​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​យក​សំណាក​រក​វីរុស​កូ​វី​ដ​១៩ សារ​ជា​ថ្មី​ម្តងទៀត ក្រោយ​ពី​បាន​បិទ​អស់​មួយ​រយៈ និង​ទើបតែ​បើក​អោយ​ដំណើរការ​ឡើង​វិញ​ទើបតែ​បាន​ប៉ុន្មាន​ថ្ងៃ​នោះ ។

ជាក់ស្តែង​នៅ​បរិវេណ​ជុំវិញ​ផ្សា​របឹង​កេងកង​ត្រូវ​បាន​ដាក់​កម្លាំង​ពង្រាយ និង​ដាក់​បា​រ៉ា​ស់​បិទ​ជុំវិញ​ផ្សារ​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចេញ ឬ​ចូល​បាន​ឡើយ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​កំពុង​តែ​រៀបចំ​កន្លែង​ធ្វើ​សំណាក​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ម្នាក់​បាន​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី ០៤ ខែសីហា ឆ្នាំ ២០២១ យប់មិញ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហៅ​ថា TIDA ក៏​បាន​ចុះ​យក​សំណាក​​ចំនួន ១០៥​នាក់ ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ អេ​និ​ច ផា​លេស ដែល​សង្ស័យ​ពាក់ព័ន្ធ​ជំងឺ​កូ​វី​ដ​បំប្លែង​ខ្លួន​ថ្មី Delta តែ​ជា​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ។ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ធ្វើការ​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ២៧៨​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​តែ​មួយ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ